ទំនេរ​ពី​ការងារ​ ចុងសប្ដាហ៍បបួល​មិត្តភ័ក្ដិ​ទៅ​បោះតង់ ផឹក​កាហ្វេ នៅជិត​ភ្នំពេញ​នេះឯង!

ទៅ​បោះតង់​ក្នុង​ហាង​កាហ្វេ​យ៉ាង​ម៉េច? គ្រាន់​តែ​​ឮ​ថា​ទៅ​បោះតង់​ក្នុង​ហាង​កាហ្វេ​ក៏​ចម្លែក​បាត់​ទៅ​ហើយ​ត្រូវ​អត់? មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ជាមួយ​​កាហ្វេ​ក្បែរ​ក្រុង​មួយ​នេះ លោក​អ្នក​អាច​ផឹក​កាហ្វេ ​និង​ជជែក​លេង​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​យ៉ាង​សប្បាយ​នៅ​ក្នុង​តង់​ដ៏​ស្រស់​ស្អាត។

ដោយ​យល់​ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​អត្រា​នៃ​ជំងឺ​ស្ត្រេស​ និង​បាក់​ទឹកចិត្ត​ចេះ​តែ​បន្ត​កើន​ឡើង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ចង់​ចំណាយ​ពេល​វេលា​ទំនេរ​របស់​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​រួម​ជាមួយ​មិត្តភ័ក្ដិ​ដូច​ជា​បោះតង់ ឡើងភ្នំ ឬ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ​ដើម្បី​លំហែ ​ដូច្នេះ​ហើយ​ទើប​ហាង​កាហ្វេ​មួយ​កន្លែង​នេះ​សម្រេច​ចិត្ត​បង្កើត «CAMP TOWN Coffee shop» ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក​បំផុត​។

ជាមួយ «CAMP TOWN Coffee shop» លោកអ្នក​អាច​ធ្វើ​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ជួបជុំ​គ្នា​ផឹក​កាហ្វេ លេង​ហ្គីតា ជជែក​គ្នា​លេង​ក្រោម​តង់ ថត​រូប​ស្អាត​ៗ ជា​ពិសេស​នៅ​ទីនោះ​មាន​រៀបចំ​សម្ភារៈ​ដើរ​ព្រៃ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​កាហ្វេ​មាន​អារម្មណ៍​ថា​ដូច​បាន​បោះតង់​នៅ​ក្នុង​ព្រៃ​ពិត​ៗ។

ថ្វី​ត្បិត​តែ​ហាង​កាហ្វេ​នេះ​ទើប​តែ​បើក​ដំណើរ​ការ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ។ នៅ​ចាំ​អី​ទៀត​ចុង​សប្ដាហ៍​នេះ បបួល​មិត្តភ័ក្ដិ​មួយ​ក្រុម​ស្លៀកពាក់​ដូច​ទៅ​ដើរ​លេង​ក្នុង​ព្រៃ ដើម្បី​ទៅ​បោះតង់​ ផឹក​កាហ្វេ​នៅ CAMP TOWN Coffee shop ដើម្បី​ទទួល​បាន​នូវ​បរិយាកាស​លំហែ​បែប​ថ្វី៕

ទំនាក់ទំនង៖ 016 258 308

ទីតាំង៖ ក្រុងតាខ្មៅ

ផែនទី៖ https://goo.gl/maps/WQSZf3Wa4N3Tq92g9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ