គន្លឹះទាំង ៥​ មើលថែខ្លួនឯងសម្រាប់អ្នកមិនសូវមានពេលហាត់ប្រាណ

ជាការពិតការធ្វើលំហាត់ប្រាណគឺមានអត្ថប្រយោជន៍មែនទែនសម្រាប់សុខភាពទាំងរាងកាយ និងផ្លូវចិត្ត។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានពេលហាត់ប្រាណនោះទេ។ ការផ្ដោតទៅលើការមើលថែខ្លួនដោយមិនចាំបាច់ហាត់ប្រាណក៏អាចធ្វើឱ្យសុខភាពយើងល្អប្រសើរបានដែរ។ ដូច្នេះគន្លឹះទាំង ៥ ខាងក្រោមអាចជួយឱ្យយើងមានសុខភាពល្អប្រសើរ ជាពិសេសសម្រាប់អ្នកមិនចូលចិត្ត ឬមិនមានពេលហាត់ប្រាណគ្រប់គ្រាន់៖

១. កំណត់ម៉ោងរោទិ៍មុនពេលចូលគេង

ការគេង និងសម្រាកឱ្យបានគ្រប់គ្រាន់គឺជាចំណែកមួយដែលអាចជួយថែរក្សាសុខភាពយើងបានដែរ។ ជាមួយគ្នានេះដែរ នៅពេលដែលយើងចូលគេងលឿនហើយក្រោកពីព្រលឹម រាងកាយក៏ដូចជាសរីរាង្គខាងក្នុងរបស់យើងនឹងមានពេលសម្រាកគ្រប់គ្រាន់ដែលអាចធ្វើឱ្យមានដំណើរការកាន់តែល្អប្រសើរជាងមុន។ ដូច្នេះវាត្រូវបានអ្នកជំនាញណែនាំឱ្យកំណត់ម៉ោងរោទិ៍មុនពេលចូលគេងមួយម៉ោង ដើម្បីទុកពេលឱ្យខ្លួនឯងបញ្ចប់ការងារ បន្ធួរភាពតានតឹង និងរៀបចំខ្លួនឱ្យបានរួចរាល់។ ឧទាហរណ៍យើងត្រូវចូលគេនៅម៉ោងដប់ ដូចនេះយើងអាចដាក់ម៉ោងរោទិ៍នៅម៉ោងប្រាំបួនដើម្បីរំលឹកខ្លួនឯង។

២. ផឹកកាហ្វេខ្មៅ

ជាទូទៅមនុស្សជាច្រើនត្រូវការជាតិកាហ្វេអ៊ីននៅពេលព្រឹកព្រោះវាជាសារធាតុដែលជួយជំរុញឱ្យរាងកាយមានថាមពល និងអារម្មណ៍ស្រស់ស្រាយជាងមុន។ លើសពីនេះទៀត ការទទួលទានកាហ្វេក៏អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយបានផងដែរ។ សម្រាប់កាហ្វេនេះដែរ វារឹតតែប្រសើរខ្លាំងមែនទែនប្រសិនបើយើងអាចញ៉ាំកាហ្វេខ្មៅបានដោយសារវាមានអត្ថប្រយោជន៍ខ្ពស់ជាងកាហ្វេដែលប្រើប្រាស់ស្ករ និងគ្រឿងបន្ថែមរសជាតិ។

៣. ផឹកទឹកឱ្យបានច្រើន

ការទទួលទានទឹកឱ្យបានក៏ជាវិធីល្អបំផុតសម្រាប់ការថែរក្សាផងដែរព្រោះទឹកបានដើរតួជាអ្នកផ្ដល់ថាមពល ក៏ដូចជាដុតបំផ្លាញកាឡូរី និងជាតិខ្លាញ់មិនល្អក្នុងរាងកាយផងដែរ។ លើសពីនេះ ទឹកក៏បានសារធាតុចិញ្ចឹម និងសំណើមដល់ស្បែកដែលមើលទៅមានភាពទន់រលោង ភ្លឺថ្លា និងស្រស់ស្រាយថែមទៀតផង។ ដូច្នេះការទទួលទានឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃគឺអាចធ្វើសុខភាពទាំងក្នុង និងក្រៅរាងកាយយើងកាន់តែល្អប្រសើរ។

៤. ព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិឱ្យច្រើនជាងអាហារសម្រន់

សម្រាប់អ្នកដែលមានចូលចិត្តញ៉ាំអាហារសម្រន់ច្រើនគួរតែប្ដូរមកញ៉ាំគ្រាប់ធញ្ញជាតិឱ្យបានច្រើនវិញទើបប្រសើរជាង។ ជាមួយគ្នានេះដែរ ការទទួលទានគ្រាប់ធញ្ញជាតិច្រើនគឺអាចធ្វើឱ្យសុខភាពរបស់យើងកាន់តែរឹងមាំក៏ដូចជារាងស្អាតដោយសារវាមានជាតិស្ករ និងជាតិខ្លាញ់ទាបជាងបើប្រៀបធៀបនឹងអាហារសម្រន់ផ្សេងទៀតដូចជាប្រហិត ឬនំកញ្ចប់ជាដើម។

៥. ធ្វើសកម្មភាពប្រចាំថ្ងៃ

បើទោះបីជាយើងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណមែន តែយើងក៏នៅពេលដើរ ឬធ្វើចលនាណាមួយបានដដែល។ ឧទាហរណ៍យើងនៅតែអាចប្រើប្រាស់កាំជណ្ដើរជើងជំនួសឱ្យជណ្ដើរយន្ត ការធ្វើកិច្ចការងារផ្ទះ ស្រោចផ្កា ឬមើលថែដំណាំដែលទាំងអស់នេះសុទ្ធសឹងតែអាចឱ្យយើងបញ្ចេញថាមពលដុតជាតិខ្លាញ់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ