មិនចង់ឱ្យអសារបង់ ហាមធ្វើ ៥ យ៉ាងនេះអំឡុងពេលសម្រកទម្ងន់

ទម្លាប់នៃការញ៉ាំអាហារ និងការធ្វើលំហាត់គឺចំណែកដ៏ធំហើយសំខាន់បំផុតក្នុងការសម្រកទម្ងន់។ ជាមួយគ្នានេះ មានមនុស្សភាគច្រើនបានយល់ច្រលំទៅលើរឿងខ្លះៗដែលពួកគេគិតថាជួយជំរុញដល់ការសម្រកទម្ងន់ឱ្យកាន់តែលឿន។ ផ្ទុយទៅវិញ វាមានតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ក៏ដូចជាការតាំងចិត្តព្យាយាមក្លាយជាអសារបង់ជាមិនខាន។ ដូច្នេះហើយអំឡុងពេលសម្រក យើងគួរតែជៀសវាងនូវរឿងទាំង ៥ នេះ៖

១. បង្អត់អាហារខ្លួនឯងជ្រុលពេក

រាងកាយរបស់យើងគឺពិតជាត្រូវការនូវសារធាតុចិញ្ចឹមឱ្យគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ការតមអាហារជ្រុលពេក ឬញ៉ាំតិចពេកអាចនឹងធ្វើឱ្យរាងកាយខ្វះកាឡូរី និងបាត់បង់សារធាតុចិញ្ចឹមជាច្រើនបានយ៉ាងងាយ។ ជាលទ្ធផលនឹងធ្វើឱ្យយើងអស់កម្លាំង ខ្សោះជាតិទឹក ស្បែកស្រអាប់ ជ្រុះសក់ និងបណ្ដាលឱ្យមានសុខភាពទូទៅទៀតផង។ ប៉ុន្តែប្រសិនបើយើងញ៉ាំអាហារដែលមានប្រភេទ​ និងបរិមាណត្រឹមត្រូវនឹងជួយជំរុញដល់ការស្រកគីឡូថែមទាំងមិនប៉ះពាល់ដល់សុខភាពផងដែរ។

២. ញ៉ាំតែអាហារដែលគ្មានជាតិខ្លាញ់

មិនមែនឱ្យតែអាហារដែលគ្មានជាតិខ្លាញ់សុទ្ធានប្រយោជន៍ចំពោះសុខភាពនោះទេ។ ជាការពិតដើម្បីជួយសម្រកទម្ងន់ និងឱ្យសុខភាពល្អក្នុងពេលតែមួយ យើងគួរតែញ៉ាំប្រភេទអាហារណាដែលមាន “ជាតិខ្លាញ់ល្អ” ឱ្យបានច្រើន។ ព្រោះរាងកាយយើងពិតជាត្រូវការខ្លាញ់ល្អសម្រាប់ស្រូបយកវីតាមីនសំខាន់ៗ។

ជាមួយគ្នានេះ រាងកាយក៏ត្រូវការនូវ lipids ជាចាំបាច់ដើម្បីបង្កើតភ្នាសកោសិកា  និងអរម៉ូន។ ប្រសិនអរម៉ូនមិនមានតុល្យភាពនោះទេ វានឹងបណ្ដាលឱ្យរាងកាយមានភាពប្រក្រតីដែលធ្វើឱ្យពិបាកក្នុងការសម្រក។

៣. ហាត់ប្រាណហួសកំណត់

ការធ្វើលំហាត់ប្រាណពិតជាអាចជួយដុតបំផ្លាញ់ជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងច្រើន។ ប៉ុន្តែប្រសិនបើយើងហាត់ប្រាណហួសកំណត់ ឬច្រើនជ្រុលពេក វានឹងធ្វើឱ្យរាងកាយមានភាពតានតឹងហើយអាចឈានដល់បញ្ហាស្រ្តេសទៀតផង។​ ដូច្នេះយើងគួរប្ដូរពីការហាត់ប្រាណច្រើនម៉ោងមកជាការហាត់ត្រឹម ៣០ នាទីទៅ ១ ម៉ោងក្នុងមួយថ្ងៃបានហើយ។ ស្របពេលនេះ យើងមិនចាំបាច់ហាត់ជាប្រចាំដែរ ត្រឹម ៤ ទៅ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ល៏គ្រប់គ្រាន់ដែរ។

៤. រាប់តែកាឡូរី មិនរាប់សារធាតុចិញ្ចឹម

ឧទាហរណ៍រវាងភីហ្សាមួយចំណិត និងគ្រាប់ធញ្ញជាតិអាចមានកាឡូរីដូចគ្នា ប៉ុន្តែសារធាតុចិញ្ចឹមមិនដូចគ្នានោះទេ។ ប្រសិនបើជ្រើសយកភីហ្សា យើងនឹងទទួលបានខ្លាញ់មិនល្អ ក៏ដូចជាកើនឡើងនូវបរិមាណសូដ្យូមក្នុងខ្លួនផងដែរ។ ប៉ុន្តែបើរើសយកគ្រាប់ធញ្ញជាតិ យើងអាចនឹងទទួលបានវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និងមីក្រូសារជាតិផ្សេងៗដេលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាការសម្រកទម្ងន់ថែមទៀតផង។

៥. សម្រាកមិនបានគ្រប់គ្រាន់

បញ្ហាគេងមិនលក់មិនត្រឹមតែរារាំងដល់ការសម្រកទម្ងន់ទេ វាក៏អាចធ្វើឱ្យក្បាលពោះដុះឡើងកាន់តែលឿនផងដែរ។ ដូច្នេះការគេងឱ្យបានស្កប់ស្កល់ និងគ្រប់គ្រាន់នឹងជួយឱ្យការសម្រកទម្ងន់កើនតែប្រសើរជាងមុនដោយសារការគេងអាចបង្ក់នប្រសិទ្ធនៃការរំលាយអាហារបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឱ្យអរម៉ូនគ្រប់គ្រងចំណង់អាហារដូចជា ghrelin និង leptin មានតុល្យភាព ក៏ដូចជាកាត់បន្ថយកម្រិត​ cortisol ឬអរម៉ូនស្រ្តេសដែលជាមូលហេតុមួយនៃការឡើងទម្ងន់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម