តែចិន ៥ ប្រភេទល្អចំពោះសុខភាព និងសក្ដិសមសម្រាប់ទទួលបុណ្យចូលឆ្នាំចិន

នៅសល់មិនប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងឈានចូលមកដល់។ ជាទូទៅបងប្អូនប្រជាជនខ្មែរភាគច្រើនតែងតែមានជាការរៀបចំចំណីអាហារ ភេសជ្ជៈ និងគ្រឿងសក្ការៈបូជាដើម្បីទទួលបុណ្យចូលឆ្នាំចិន។ ក្នុងនោះដែរ ទឹកតែក៏ជាភេសជ្ជៈមួយដែលភាគច្រើនគេមិនអាចរំលងនោះទេ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំតែ ៥ ប្រភេទខាងក្រោមនេះដែលសក្ដិសមសម្រាប់ការទទួលបុណ្យចូលឆ្នាំចិន ក៏ដូចជាល្អចំពោះសុខភាពផងដែរ៖

១. តែខ្មៅ (Keemun Tea)

តែខ្មៅ ឬ Keemun Tea គឺជាប្រភេទតែដែលមានជាតិកាហ្វេអ៊ីនជួយជំរុញខួរក្បាល ការគិត និងការចង់ចាំឱ្យកាន់តែប្រសើរឡើង។ ជាមួយអាស៊ីតអាមីណូ សារធាតុ polyphenols និង pectin នៅក្នុងតែខ្មៅអាចការបន្ថយភាពនឿយហត់ បំបាត់ការស្រេកទឹក សម្រួលដល់តម្រងនោម និងការបន្ទោរបង់ផងដែរ។ លើសពីនេះ សារធាតុ polyphenols ក៏អាចជួយកាត់បន្ថយការរលាក ការរំលាយអាហារ ល្អសម្រាប់ស្រទាប់ក្រពះ និងព្យាបាលរបួសនៅត្រង់នោះដែរ។

២. តែប៊ីលូឈុន (Biluochun Tea)

ការទទួលទានតែប៊ីលុនឈុនអាចសម្រួលការការនោម ព្យាបាលស្នាមជាំ ជំរុញការគិត និងបំបាត់ភាពនឿយហត់។  សារធាតុ flavonoids , catechin, beta-carotene, វីតាមីន C និងវីតាមីន E ដែលនៅក្នុងតែប៊ីលូឈុននឹងជួយកាត់ពន្យឺតភាពចាស់ ការពារជំងឺមហារីកផ្សេងៗ ការពារជំងឺសរសៃឈាមបេះដូង  កាត់បន្ថយការឡើងជាតិខ្លាញ់ និងសម្ពាធឈាម។ តែប៊ីលូឈុនក៏អាចជួយបង្កើនស្រទាប់ការពារធ្មេញ ប្រឆាំងបាក់តេរី  ប្រឆាំងរ៉ាឌីកាល់សេរី សម្រួលដល់ចរន្តឈាម កាត់បន្ថយការកកស្ទះ​ និងបន្ទាបហានិភ័យនៃជំងឺលើសឈាម ក៏ដូចជាជំងឺសរសៃឈាមបេះដូងផងដែរ។

៣. តែឡុងជីង (Longjing Tea)

តែឡុងជីងមានផ្ទុក L-theanine អាចជួយបន្ធូរអារម្មណ៍ បង្កើនភាពស្រស់ស្រាយ និងភាពស្វាហាប់។ ជាមួយនឹង catechins និង polyphenols អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកប្រភេទផ្សេងៗ បន្ទាបសម្ពាធឈាម និងកាត់បន្ថយសម្ពាធឈាមផងដែរ។ មិនតែប៉ុណ្ណោះ តែឡុងជីងក៏អាចជួយរក្សាកម្រិតកូឡេស្ដេរ៉ូលក្នុងសរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាលផងដែរ។ លើសពីនេះ សារធាតុ fluorine នៅក្នុងតែឡុងជីងអាច​ជួយ​កាត់បន្ថយ​ក្លិន​មាត់​មិនល្អ និង​ការ​ពុក​ធ្មេញថែមទៀតផង។

៤. តែភូអ៊ឺ (Pu’er Tea)

ការផឹកតែភូអ៊ឺបានរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងកូឡេស្ដេរ៉ូលអាក្រក់ ឬ LDL (ជំងឺដែលទាក់ទងនឹងការធាត់) ហើយបន្ថែមមកវិញនូវកូឡេស្ដរ៉ូលល្អ។ វាក៏អាចជួយសម្រួលដល់លំហូរឈាម  ប្រឆាំងនឹងការឈឺក្បាល និងឈឺក្បាលប្រកាំងដោតបញ្ជូនអុកស៊ីសែនបន្ថែមទៅកាន់ខួរក្បាល។ លើសពីនេះទៀត ការផឹកតែភូអ៊ឺអាចជួយការពារការរីកលូតលាស់នៃកោសិកាមហារីក និងរារាំងការរីករាយនៃកោសិកាផងដែរ។ ជាមួយនឹងវីតាមីន C នៅក្នុងនោះនឹងជួយការពារជំងឺផ្ដាសាយ និងជួយបន្ធូរភាពតានតឹងទៀតផង។

៥. តែអ៊ូឡុង (Oolong Tea)

តែអ៊ូឡុងមានផ្ទុកជាតិកាហ្វេអ៊ីនអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម បន្ទាបហានិភ័យនៃជំងឺមហារីក និងជំងឺផ្សេងៗទៀត។ លើសពីនេះ តែអ៊ូឡុងក៏ជួយជំរុញប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺគ្រុនផ្ដាសាយ សម្រួលបញ្ហាហើមពោះ ការច្រាលអាស៊ីតក្រពះ ល្អសម្រាប់សុខភាពលំពែង គេងលក់ស្រួល និងការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងតែអ៊ូឡុងក៏មាន L-Theanine ដែលជួយសម្រួលអារម្មណ៍ គ្រប់គ្រង និងបន្ធូរភាពតានតឹងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក