សម្រាប់អ្នកចូលចិត្តពាក់អាវពណ៌ ស មើលរបៀបស្លៀកពាក់តាម​ ៤ របៀបនេះស្រស់ស្អាតមិនសាំញ៉ាំ

ជាទូទៅមនុស្សជាច្រើនចូលចិត្តពាក់អាវពណ៌ ស ដោយសារតែសាមញ្ញ ងាយស្រួលផ្សំជាមួយខោ ឬសំពត់ផ្សេងៗ និងជួយ​ឱ្យរំលេចស្អាតផងដែរ។ ប៉ុន្តែជាមួយគ្នា ប្រសិនបើយើងជ្រើសរើសសម្លៀកបំពាក់ការគួបផ្សំមិនបានត្រឹមត្រូវនោះទេ នឹងធ្វើឱ្យយើងមើលទៅគ្មានសណ្ដាប់ធ្នាប់ ថែមទាំងអាចទាញភាពស្រស់ស្អាតរបស់យើងឱ្យធ្លាក់ចុះមួយកម្រិតទៀតផង។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកប្រិយមិត្តនូវខោ ឬសំពត់ ៤ បែបដែលប្រើជាមួយអាវ ស ឱ្យមើលទៅកាន់តែស្អាត និងមិនសាំញ៉ាំ៖

១. ខោខូវប៊យជើងធំ

អាវយឺតពណ៌ ស ជាមួយខោខូវប៊យជើងធំមានភាពស៊ីគ្នាធ្វើឱ្យមើលទៅមានបង្កប់ទៅដោយភាពស្រស់ស្អាត និងទាក់ទាញប្លែកភ្នែក។ មិនត្រឹមប៉ុណ្ណេះ  ខោខូវប៊យប្រភេទនេះនឹងធ្វើឱ្យយើងកាន់តែមានភាពងាយស្រួល និងជួយលាក់រាងបានយ៉ាងល្អ។ លើសពីនេះ យើងគ្រាន់តែបន្ថែមជាមួយស្បែកជើងប៉ាត់តាពណ៌ស ឬស្បែកជើងកែងបន្ដិចនឹងកាន់តែធ្វើឱ្យមានភាពស្រស់ស្អាតកាន់តែខ្លាំង។

២. សំពត់ម៉ាស៊ីវែង (maxi)

សំពត់ម៉ាស៊ីវែងដែលមានប្រវែងត្រឹមកែងជើងអាចជួយរំលេចភាពរម្យទម្យរបស់មនុស្សស្រីចេញមកយ៉ាងល្អឥតខ្ចោះ។ ការរៀបចំខ្លួនបែបនេះមិនត្រឹមអាចប្រើសម្រាប់ដើរកម្សាន្ដប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប្រើជាសម្លៀកបំពាក់ការិយាល័យផងដែរ។ លើសពីនេះ យើងអាចបន្ថែមជាមួយនឹងគ្រឿងអលង្ការលម្អខ្លួនតូចៗ និងកាបូប ឬវ៉ែនតាបន្ដិចនឹងមើលទៅកាន់តែគួរឱ្យស្រឡាញ់ និងទាក់ទាញជាងមុន។

៣.​ ខោ boxer

ការស្លៀកពាក់តាមរបៀបមួយនេះគឺពិតជាធ្វើឱ្យមានភាពងាយស្រួលខ្លាំងមែនទែន ជាពិសេសសាកសមបំផុតសម្រាប់អ្នកដើរកម្សាន្ដនៅតាមឆ្នេរសមុទ្រ។ ការរៀបចំអាវ ស ជាមួយនឹងខោខ្លី boxer នឹងជួយលើកសម្រស់ឱ្យក្មេងជាងវ័យ និងស្រស់ស្រាយក្នុងពេលតែមួយផងដែរ។ ជាងនេះទៅទៀត វានឹងផ្ដល់​ឱកាសឱ្យខ្លួនប្រាណទទួលបានខ្យល់ចេញចូលដែលបង្ការការបែកញើសនាំឱ្យក្លិនមិនល្អជាដើម។

៤. សំពត់ភ្លីសេខ្លី

នៅពេលដែលយើងជ្រើសសំពត់ភ្លីសេខ្លីមកគួបផ្សំជាមួយនឹងអាវពណ៌ ស នឹងធ្វើឱ្យមានសម្រស់ក្មេងជាងវ័យ និងរម្យទម្យក្នុងពេលតែមួយ។ ភាពសាមញ្ញរបស់ធាតុផ្សំនឹងរំលេចរូបរាងរបស់យើងឱ្យមានទន់ភ្លន់ ហើយថែមទាំងអាចស្លៀកប្រចាំថ្ងៃមិនកំណត់ពេលវេលាផងដែរ។ ជាងនេះទៅទៀត យើងក៏អាចបន្ថែមជាមួយកាតាប ឬកាបូប និងស្បែកប៉ាត់តានឹងធ្វើឱ្យយើងគួរស្រឡាញ់ ហើយលាក់អាយុទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក