អាថ៌កំបាំង ៤ យ៉ាងជួយព្យាបាលក្លិនក្លៀកតាមបែបធម្មជាតិ

មានមនុស្សជាច្រើនមានបទពិសោធន៍ជាមួយនឹងបញ្ហាក្លិនខ្លួន ឬក្លិនក្លៀកមិនល្អដែលបណ្ដាលឱ្យយើងបាត់បង់នូវអនាម័យខ្លួនប្រាណ និងទំនុកចិត្ត។ ជាមួយគ្នានេះដែរ ពួកគេភាគច្រើនបានការប្រើប្រាស់ផលិតផលទប់ស្កាត់ញើស និងបំបាត់ក្លិនក្លៀក ប៉ុន្តែមិនមែនសុទ្ធតែមានប្រសិទ្ធភាពាទាំងអស់មនោះទេ។ ដូច្នេះយើងអាចសាកងាយមកប្រើនូវគន្លឹះព្យាបាលតាមធម្មជាតិទាំង ៤ ដូចខាងក្រោមបានហើយចំណេញប្រាក់ថែមទៀតផង៖

១. ក្រូចឆ្មារ

ក្រូចឆ្មារមានជាតិអាស៊ីតខ្ពស់ អាចសម្លាប់បាក់តេរី និងជួយទប់ស្កាត់ការកើតឡើងវិញនូវបាក់តេរីដែលបង្កជាក្លិនមិនល្អផងដែរ។ ចំណែកឯវិធីប្រើប្រាស់វិញនោះគឺយើងគ្រាន់តែយកក្រូចឆ្មារកន្លះមកលាបលើក្លៀកហើយទុកឱ្យស្ងួតរួចលាងទឹកចេញ។ ប្រសិនបើក្លៀកយើងមានប្រតិកម្មនឹងការប្រើប្រាស់ក្រូចឆ្មារផ្ទាល់បែបនេះ យើងអាចយកក្រូចឆ្មារកន្លះផ្លែលាយជាមួយទឹកកន្លះកែវហើយប្រើសំឡីមកជ្រលក់រួចលាបលើក្លៀកបាន។ យើងអាចប្រើវិធីទាំងពីរនេះម្ដងក្នុងមួយថ្ងៃបាន ប៉ុន្តែហាមដាច់ខាតធ្វើបែបនេះក្រោយកោរ ឬដករោមក្លៀករួចព្រោះវានឹងធ្វើឱ្យរលាករន្ធញើស។

២. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោមមានគុណសម្បត្តិប្រឆាំងនឹងមេរោគ បំផ្លាញបាក់តេរីបង្កក្លិន និងជួយកាត់បន្ថយការបង្កើតបាក់តេរីផងដែរនៅពេលដែលយើងប្រើវាប្រចាំថ្ងៃ។ ចំពោះការប្រើប្រាស់វិញគឺយើងត្រូវយកសំឡីមកជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម ហើយលាបផ្ទាល់លើក្លៀក។ យើងអាចធ្វើបែបនេះជារៀងរាល់ពេលព្រឹក និងពេលល្ងាចក្រោយមុជទឹករួច។

៣. ម្សៅ Baking soda

ម្សៅ Baking soda អាចជួយកាត់បន្ថយការបែកញើសក្លៀក ប្រឆាំងបាក់តេរី និងទប់ស្កាត់ការកើនឡើងនូវបាក់តេរីផ្សេងៗដែលធ្វើឱ្យយើងមានក្លិនក្លៀកមិនល្អ។ យើងគ្រាន់តែយកម្សៅ Baking soda ១ ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វហើយលាបលើក្លៀក និងទុកចោល ២ ទៅ ៣ នាទីរួចលាងទឹកចេញ។ ធ្វើបែបនេះម្ដងក្នុងមួយថ្ងៃរយៈពេល ២ ទៅ ៣ សប្ដាហ៍ជាប់គ្នា យើងនឹងទទួលបានលទ្ធផលល្អ។

៤. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានគុណសម្បត្តិខ្ពស់ក្នុងការសម្លាប់បាក់តេរីដែលធ្វើឱ្យមានក្លិនមិនល្អថែមទៀតផង។ វិធីងាយៗក្នុងការប្រើប្រាស់គឺយើងគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើជាមួយបរិមាណសមល្មមហើយទុកមួយយប់ និងលាងទឹកចេញនូវពេលព្រឹក។ លើសពីនេះទៀត ការទទួលទានទឹកប្រទាលកន្ទុយក្រពោះក៏អាចជួយកាត់បន្ថយក្លិនខ្លួនមិនល្អបានមួយចំណែកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម