នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ប្រសិន​បើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួនឯង

ទំនុក​ចិត្ត​មិន​មែន​ជា​អ្វី​ដែល​អ្នក​មាន​ទេ វា​ជា​អ្វី​ដែល​អ្នក​បង្កើត។ ភាព​ជឿជាក់​គឺ​គ្មាន​អ្វី​ក្រៅ​ពី​អារម្មណ៍​ប្រាកដ​ប្រជា​ថា​អ្នក​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​បាន​តាំង​ចិត្ត។ ទំនុក​ចិត្ត​កើត​ចេញ​ពី​ខាង​ក្នុង ហើយ​អ្នក​ក៏​អាច​អភិវឌ្ឍ និង​ពង្រឹង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​បាន​គ្រប់​ពេល​វេលា តាម​រយៈ​ការ​បង្កើន​សមត្ថភាព និង​ការ​អនុវត្ត។ យ៉ាង​ណា​មិញ​ប្រសិន​បើ​អ្នក​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​យូរៗ​ទៅ ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អាច​នឹង​កើត​ឡើង។

អ្នក​ក្លាយ​ជា​ខ្ជិល

អ្នក​ក្លាយ​​ខ្លួន​ជា​​ខ្ជិល ព្រោះ​អ្នក​មិន​ជឿ​លើ​សមត្ថភាព​​ពិត​ប្រាកដ​របស់​ខ្លួន។ អ្នក​មិន​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​​ក្នុង​ការ​ជម្នះ​ឧបសគ្គ រៀន​ជំនាញ​ថ្មី​ដើម្បី​សម្រេច​ក្តី​សុបិន​​ពិត​ប្រាកដ​របស់​ខ្លួន។ ដោយ​សារ​តែ​ការ​មិន​ជឿជាក់​លើ​ខ្លួន​ឯង​គ្រប់​ទម្រង់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ អ្នក​ក្លាយ​ជា​ខ្ជិល​ ខ្ជិល​ធ្វើ ខ្ជិល​សាក​ល្បង​ ខ្ជិល​ធ្វើ​រឿង​អ្វី​ថ្មី ខ្ជិល​បញ្ចេញ​មតិ​ និង​ចូល​រួម​ជា​ដើម។

អ្នក​ងាយ​បោះបង់ ឬ​ងាយ​ឈប់​ធ្វើ

នៅ​ពេល​ដែល​អ្នក​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង អ្នក​នឹង​រួញរា​ក្នុង​ការ​ចាប់​ផ្ដើម​ ឬ​បើ​បាន​ចាប់​ផ្ដើម​ហើយ​អ្នក​នឹង​ព្យាយាម​បាន​តែ​ដំបូង ឬ​ពាក់​កណ្ដាល​ទី​ប៉ុណ្ណោះ​ បន្ទាប់​មក​ក៏​ឈប់​ព្យាយាម ដោយ​សារ​វា​មិន​ជោគជ័យ​ភ្លាមៗ ហើយ​ភាព​ជឿជាក់​របស់​ខ្លួន​មាន​កម្រិត។ ភាព​ជឿជាក់ ការ​ខិតខំ​ប្រឹងប្រែង និង​ធនធាន ដើរ​ទន្ទឹម​គ្នា​ដើម្បី​សម្រេច​ភាព​ជោគជ័យ​ណា​មួយ ដូច្នេះ​ហើយ​បើ​ខ្វះ​កត្តា​ណា​មួយ​ក្នុង​ចំណោម​កត្តា​ទាំង ៣​នេះ​វា​អាច​នឹង​ពិបាក​បន្តិច​ក្នុង​ការ​តស៊ូ​ឲ្យ​ដល់​ភាព​ជោគជ័យ។

​បាត់បង់​កម្លាំង​ចិត្ត​សម្រាប់​ជីវិត

នៅ​ពេល​ដែល​អ្នក​ឈប់​ជឿជាក់​លើ​ខ្លួន​ឯង អ្នក​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ការ​ផ្ដោត​អារម្មណ៍​របស់​ខ្លួន​ បែរ​ជា​ងាក​ទៅ​ធ្វើ​អ្វីៗ​ត្រឹម​តែ​មួយ​រស់ៗ ជាជាង​ការ​រីក​ចំរើន។ អ្នក​នឹង​ចាប់​ផ្ដើម​ធ្វើ​អ្វីៗ​ដោយ​គ្រាន់​តែ​ដើម្បី​ការ​សរសើរ​ពី​ខាង​ក្រៅ ដែល​ជា​របស់​មិន​បាន​ជួយ​ឲ្យ​ខ្លួន​ឯង​រីកចម្រើន។ អ្នក​នឹង​បាត់បង់​ភាព​រំភើប​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​ អ្នក​ឈប់​ធ្វើ​អ្វី​ៗ​ទាំង​អស់ បើ​ទោះ​បី​ជា​រឿង​នោះ​​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​​សប្បាយ​ចិត្ត​ ឬ​រំភើប​យ៉ាង​ណា​ក៏​ដោយ។

មនុស្ស​ជុំ​វិញ​ខ្លួន​​ឈប់​ជឿ​ជាក់​លើ​អ្នក

មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​និយាយ​ថា “បើ​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ជឿជាក់​លើ​អ្នក​ ឬ​អ្វី​ដែល​អ្នក​ធ្វើ អ្នក​ខ្លួន​ឯង​ត្រូវ​ជឿជាក់​លើ​វា​ជា​មុន​សិន​បើ​ទោះ​បី​ជា​រឿង​នោះ​មើល​ទៅ​ហាក់​មិន​សម​ហេតុផល​ក៏​ដោយ​”។ ផ្ទុយ​មក​វិញ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​ធ្វើ ឬ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​របស់​ខ្លួន​ ពិសេស​ប្រសិន​បើ​អ្នក​ជា​អ្នក​ដឹកនាំ​។ ពេល​ខ្លះ​បើ​ទោះ​គំនិត​របស់​អ្នក​ល្អ​យ៉ាង​ណា​ បើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួន​វា​ទេ​ អ្នក​មិន​អាច​ទាក់ទាញ​ឲ្យ​អ្នក​ដទៃ​មក​ជឿជាក់​លើ​គំនិត​នោះ​ទេ​ ព្រោះ​អ្នក​ដទៃ​មើល​មិន​ឃើញ​ពី​ចក្ខុវិស័យ​ស្រពិចស្រពិល​ក្នុង​ខួរក្បាល​របស់​អ្នក​ឡើង។

អ្នក​តែង​តែ​បង្កើត​លេស និង​បន្ទោស​អ្នក​ដទៃ

នៅ​ពេល​ដែល​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​ជឿ​ជាក់​លើ​សក្ដានុពល​របស់​ខ្លួន រឿង​អ្នក​តែងតែ​ធ្វើ​គឺ​​បង្កើត​លេស និង​បន្ទោស​អ្នក​ដទៃ។ អ្នក​ជា​អ្នក​ជំនាញ​ក្នុង​ការ​ដោះ​សារ ហេតុផល​មិន​ច្បាស់លាស់​ទៅ​លើ​រឿង​គ្រប់​យ៉ាង​ និង​មិន​អាច​ពន្យល់​អ្វី​មួយ​ដោយ​ហេតុផល​ទៅ​ដល់​អ្នក​ដទៃ និង​សូម្បី​តែ​ខ្លួន​យើង។ ការ​សង្ស័យ​លើ​ខ្លួន​ឯង និង​ការ​ខ្វះ​ទំនុក​ចិត្ត​មិន​មែន​ជា​រឿង​ប្លែក​នោះ​ទេ​ ដែល​មនុស្ស​គ្រប់​រូប​តែង​ប្រឈម តែ​អ្នក​ត្រូវ​យក​ឈ្នះ​វា​ឲ្យ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ ឬ​ទៅ​លើ​រឿង​សំខាន់​ៗ​ដែល​វា​ចាំ​បាច់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ក្លាហាន​ឡើង ហើយ​ប្រឈម​មុខ​នឹង​វា ឬ​ធ្វើ​វា បើ​ទោះ​បី​ជា​អ្នក​ធ្វើ​ទាំង​ភ័យ​ខ្លាច​ក៏​ដោយ​ ដែល​វា​នឹង​ជួយ​ឲ្យ​អ្នក​រីកចម្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម