រុក្ខជាតិ​ ៤ប្រភេទ​ តូច​តែ​ខ្លួន​ បើ​បាន​នៅ​ចិត្ត​អាច​ជួយ​បំបាត់​ស្ត្រេស​អ្នក​បាន

មនុស្ស​គ្រប់​គ្នា​ច្បាស់​ជា​យល់​ថា​ស្ត្រេស​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​បែប​ណា ពេល​ខ្លះ​តប់ប្រមល់ ខ្លះ​ទៀត​សឹង​តែ​គ្មាន​ថាមពល​ធ្វើ​អ្វី​សោះ​។ ស្ត្រេស​ងាយ​កើត​ឡើង​ តែ​វិធី​ក្នុង​ការ​កាត់​បន្ថយ​ក៏​មាន​ច្រើន​ផង​ដែរ ក្នុង​នោះ​ការ​ដាំ​កូន​រុក្ខជាតិ​មួយ​ចំនួន​​នៅ​ក្បែរ​ខ្លួន​ក៏​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​មួយ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​រុក្ខជាតិ​ ៤​ប្រភេទ​ដែល​អាច​កាត់​បន្ថយ​ស្ត្រេស​ដល់​អ្នក​ដោយ​គ្រាន់​តែ​ដាក់​នៅ​ជិត​ខ្លួន។

១ ផ្កា​ម្លិះ

កូន​ផ្កា​ពណ៌ស តូច​ច្រឡឹង​ដ៏​ទាក់​ភ្នែក​ដែល​ ខ្មែរ​យើង​និយម​យក​ទៅ​ដាក់​ក្នុង​ទឹក​ និង​ប្រគេន​ព្រះសង្ឃ​គឺ​ផ្កា​ម្លិះ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​ និង​ជំងឺ​ថប់​បារម្ភ​បាន។ ម្លិះ​ថែម​ទាំង​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ព្រម​ទាំង​ធ្វើ​ឲ្យ​បរិយាកាស​ស្រស់ស្រាយ​​ជា​មួយ​នឹង​ក្លិន​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​របស់​វា​។

២ ប្រទាល​កន្ទុយ​ក្រពើ

បើ​ទោះ​រូបរាង​មិន​សូវ​ទាក់​ភ្នែក និង​គ្មាន​ក្លិន​ក្រអូប​ក្ដី តែ​បន្ទាល​កន្ទុយ​ក្រពើ​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​ងុប​នឹង​ការងារ​ នៅ​មុខ​កុំព្យូទ័រ​រាប់ម៉ោង។ ប្រទាល​កន្ទុយ​ក្រពើ​មាន​សមត្ថភាព​កាត់​បន្ថយ​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក និង​ផ្ដល់​អុកស៊ីហ្សែន​ទៅ​បរិយាកាស​កាន់​តែ​ច្រើន។ សមត្ថភាព​បន្សុទ្ធ​ខ្យល់​របស់​វា​ជួយ​កាត់​បន្ថយ​ស្ត្រេស​ និង​ជំងឺ​ថប់បារម្ភ​ដល់​អ្នក​បាន​មួយ​កម្រិត​ខ្ពស់​។

៣ ប្រទាលពស់

ប្រទាលពស់​គឺ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​ក្នុង​ការ​បំបាត់​ស្ត្រេស ដែល​គួរ​មាន​ក្នុង​ផ្ទះ និង​ការិយាល័យ។ ការ​ដាំ​ប្រទាលពស់​ក្នុង​ការិយាល័យ ឬ​ក្នុង​បន្ទប់គេង​ជួយ​ពង្រឹង​គុណភាព​ខ្យល់​ បំបាត់​ខ្យល់​បំពុល​ដល់​អ្នក​។ លើស​ពី​នេះ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល និង​ភ្នែក​ផង​ដែរ។

៤ ផ្កា​ឡាវែនដឺ

ឡាវែនដឺ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្កា​មួយ​ប្រទេស​ដែល​ស្រស់​ស្អាត ព្រម​ជា​មួយ​នឹង​ពណ៌​ដ៏​ឆើត​ឆាយ។ ការ​ដាំ​ឡាវែនដឺ​ នៅ​ក្នុង​ផ្ទះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ជួយ​ឲ្យ​អ្នក​គេង​លក់​លឿន​ផង​ដែរ។ ម្យ៉ាង​ក្លិន​របស់​វា​មាន​លក្ខណៈ​ពិសេស​ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេស​ដល់​អ្នក​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ