ជំហានទាំង ៤ គួរប្រើប្រចាំថ្ងៃដើម្បីបំបាត់ ​និងការពារស្នាមអុជខ្មៅលើផ្ទៃមុខ

ស្បែកមុខជាំ ជ្រីវជ្រួញ និងមានស្នាមអុជខ្មៅគឺជាបញ្ហាដែលមនុស្សភាគច្រើនកំពុងជួបប្រទះ។ បញ្ហាទាំងនេះក៏ជាមូលហេតុដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងផងដែរ។  ដូច្នេះថ្ងៃនេះយើងសូមចែករំលែកនូវជំហានមូលដ្ឋានទាំង ៤ ដែលយើងគួរអនុវត្តប្រចាំថ្ងៃដើម្បីជួយបំបាត់ និងការពារស្នាមអុជខ្មៅលើផ្ទៃមុខ៖

១. ប្រើសេរ៉ូមវីតាមីន C

វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារស្បែករបស់យើងពីរ៉ាឌីកាល់សេរី។ ចំពោះរ៉ាឌីកាល់សេរីនេះគឺត្រូវបានផលិតឡើងពីកាំរស្មីដែលជាសារធាតុពុល និងពន្លឿនភាពចាស់។ លើសពីនេះ វីតាមីន C ក៏ជាភ្នាក់ងារជួយបង្កើនកម្រិតខូឡាជែនក្នុងរាងកាយ ហើយអាចប្រឆាំងនឹងការលេចឡើងនូវស្នាមអុជខ្មៅផងដែរ។

២. ប្រើសារធាតុបន្សាបជាតិគីមី

ការប្រើប្រាស់សារធាតុ exfoliants គឺពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់អ្នកមានស្នាមអុជខ្មៅលើផ្ទៃមុខ។ ដូច្នេះគួរតែផ្លាស់ប្ដូរមកជាការប្រើសារធាតុ glycolic ជាធាតុផ្សំមួយក្នុងក្រុម AHAs ដែលអាចជួយបំបែកចំណងរវាងកោសិកាស្បែកពណ៌ខ្មៅ។

លើសពីនេះ យើងក៏គួរតែបន្ថែមការប្រើប្រាស់អាស៊ីត salicylic ដោយវាមិនត្រឹមតែជួយព្យាបាលស្បែកក្រហម និងរលាកប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចជួយសម្អាតជាតិខ្លាញ់ដែលកកក្នុងរន្ធញើស ជម្រុះកោសិកាងាប់ ជំរុញការផលិតផលកោសិកាស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា និងបំបាត់ស្នាមអុជខ្មៅផងដែរ។

៣. ប្រើសារធាតុ retinol

សារធាតុ retinol គឺមានគុណសម្បត្តិក្នុងការធ្វើឱ្យមុខរលោង កាត់បន្ថយស្នាមជ្រួញ ជម្រុះកោសិកាស្បែកងាប់ និងបំបាត់ស្នាមអុជខ្មៅ។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមប្រើសារធាតុមួយនេះលើកដំបូងនឹងមានសញ្ញាដូចជាការរលាក។ ដូច្នេះយើងគួរតែប្រើវាក្នុងបរិមាណតិចៗសិនដើម្បីឱ្យស្បែកស៊ាំជាមួយ retinol សិន។

បែបនេះយើងគួរចាប់ផ្ដើមយឺតៗជាមួយការលាបសារធាតុ retinol មួយសប្ដាហ៍ម្ដងសិន រហូតដល់ស្បែកស៊ាំហើយសឹមបង្កើនការប្រើប្រាស់។

៤. ប្រើឡេការពារកម្ដៅថ្ងៃ

ឡេការពារកម្ដៅថ្ងៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្បែក។ ផលិតផលនេះមិនត្រឹមតែអាចជួយការពារស្បែកពីជំងឺមហារីកទេ ប៉ុន្តែថែមទាំងជួយការពារស្បែកពីការបំផ្លាញពីកាំរស្មី UV ដែលជាមូលហេតុនៃការលេចឡើងស្នាមជាំអុជខ្មៅ។

ដូច្នេះហើយយើងចាំបាច់ត្រូវជ្រើសរើសឡេការពារកម្ដៅណាដែលមានយ៉ាងហោចណាស់ SPF 30 ហើយលាបជារៀងរាល់ថ្ងៃមិនថានៅក្រៅ ឬនៅផ្ទះនៅទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម