មិន​ត្រឹម​តែ​សង្ហា តែមិត្តប្រុសថ្មី​របស់ Selena Gomez មានទ្រព្យសរុបដល់ ៨៥ លានដុល្លារ

តារា​ចម្រៀង Andrew Taggart ដែល​ជា​សង្សារ​ថ្មីរបស់ Selena Gomez បានស្ថិតនៅក្នុងបញ្ជីឌីជេដែលមានជាងគេបំផុតនៅលើពិភពលោកច្រើនឆ្នាំមកហើយ។

នៅថ្ងៃទី ១៧ ខែមករា សារព័ត៌មាន Us Weekly បានរាយការណ៍ថា Selena Gomez កំពុង​មានទំនាក់ទំនងស្នេហាជាមួយ DJ Andrew Taggart សមាជិកក្រុម The Chainsmokers ។ ប្រភពនេះ​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ពេល​នៅ​ជាមួយ​គ្នា។ តារា​មួយ​គូ​នេះ​បាន​បង្ហាញ​ទំនាក់ទំនង​ជា​សាធារណៈ​ហើយ​មិន​ដែល​បែក​គ្នា​សូម្បីកន្លះ​ជំហាន។ “Selena Gomez និង Andrew Taggart តែងតែចំណាយពេលទៅលេងប៊ូលីង មើលកុនជាមួយគ្នា។ Selena Gomez កម្រឃ្លាតពី Andrew Taggart ណាស់។ អ្នកទាំងពីរសប្បាយចិត្តណាស់ជាមួយគ្នា”។ US Weekly បានដកស្រង់សម្ដីប្រភពបែបនេះ។

ដំណឹង​ Selena Gomez កំពុង​មាន​ស្នេហា​ជាមួយ DJ Andrew Taggart ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជាច្រើនសប្បាយ​ចិត្ត ព្រោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយម្ចាស់បទ “Love You Like a Love Song” មិន​បានទាក់ទងអ្នក​ណា​ឡើយ។ ព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយពីនាង​ច្រើន​តែអំពីការផ្លាស់ប្តូររូបរាង និងជំងឺរបស់នាង។

កាន់តែគួរ​ឱ្យ​ចាប់អារម្មណ៍ទៀត​នោះ​គឺ Andrew Taggart មិត្តប្រុសថ្មីរបស់តារាចម្រៀងស្រីរូបនេះបានស្ថិតក្នុងលំដាប់កំពូលនៃឌីជេដែលមានបំផុតនៅលើពិភពលោកជាច្រើនឆ្នាំមកហើយ។

Andrew Taggart គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពីរនាក់នៃ The Chainsmokers ។ យោងតាម ​​SCMP ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ក្រុមនេះរកចំណូលបាន ២០០ លានដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃផ្សេងទៀត)។ បន្ថែមពីលើវិស័យតន្ត្រី សមាជិកទាំងពីរនៃក្រុម The Chainsmokers ក៏បានចាក់ទុនចូលទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា បើកក្រុមហ៊ុនផលិតខ្សែភាពយន្ត និងចាប់ផ្តើមអាជីវកម្មអចលនទ្រព្យផងដែរ។

កើតនៅឆ្នាំ ១៩៨៩ Andrew Taggart ត្រូវបានគេស្គាល់ថាជា “អ្នកបង្កើតបទល្បី” ដែលពេញនិយមបំផុតនៅក្នុងពិភពតន្ត្រី EDM ជាមួយនឹង Alex Pall មានជាអាទិ៍ដូចជាបទ Closer, Something Just Like This, Paris, Roses, Don’t Let Me Down, Inside Out, The One, All We Know …។

មុនពេលស្រលាញ់ Selena Gomez រូបគេ​ធ្លាប់​មានព័ត៌មានស្នេហាជាមួយ Eve Jobs ដែលជាកូនស្រីពៅរបស់ Steve Jobs និងធ្លាប់ទាក់ទងតារាស្រីស្រស់ស្អាតមួយចំនួន​ទៀតដូចជា Meredith Mickelson, Chantel Jeffries និង Haley Rowe ។

យោង​តាម​គេហទំព័រ The Sun ទ្រព្យ​សម្បត្តិ​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​បច្ចុប្បន្ន​មាន​រហូត​ដល់​ទៅ ៨៥ លាន​ដុល្លារ ។ នៅខែកុម្ភៈ ឆ្នាំ ២០២១ លោក Andrew Taggart បានផុសជាសាធារណៈអំពីភូមិគ្រឹះរបស់គេនៅតំបន់ Laurel Canyon រដ្ឋ California ដែលមានតម្លៃ ១៤,៤៥ លានដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម