ខំចូលសិល្បៈវិញយ៉ាងត្រដាបត្រដួស Fan Bingbing បែរ​ជាប់ឈ្មោះ​ប្រកួត​​ពានតួស្រី​អន់​បំផុត

ដោយសារចូលសម្ដែង​ក្នុងខ្សែភាពយន្តដែលមានគុណភាពទាប និងការសម្តែង​មិនសូវល្អ Fan Bingbing ក៏ត្រូវបានជាប់ឈ្មោះប្រកួត​យកពានរង្វាន់ Golden Raspberry ដែល​ជា​ពាន​សម្រាប់​សិល្បករ និងស្នាដៃភាពយន្តអន់បំផុតប្រចាំឆ្នាំ។

នៅថ្ងៃទី ២៥ ខែមករា សារព័ត៌មាន Variety បានរាយការណ៍ថាអ្នករៀបចំកម្មវិធីពាន​រង្វាន់ Golden Raspberry បានប្រកាសបញ្ជីឈ្មោះបេក្ខភាពនៅឆ្នាំនេះ ដោយ​តារា​សម្ដែង​ចិន Fan Bingbing ទទួលបានការចាប់អារម្មណ៍នៅពេលដែលនាងបាន​ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព​តារាសម្ដែងគួរ​ឱ្យខកចិត្តបំផុតជាមួយស្នាដៃភាពយន្ត​ដល់ទៅ២រឿង គឺរឿង The 355 និង The King’s Daughter ។

ស្នាដៃទាំងពីរដែលសម្គាល់ការវិលត្រលប់របស់ Fan Bingbing បន្ទាប់ពីរឿងអាស្រូវគេចពន្ធត្រូវបានរិះគន់ចំពោះគុណភាពអន់ និងការចូលទស្សនាដ៏តិចតួច។ ការសម្តែងរបស់ Fan Bingbing ផ្ទាល់ក៏មិនត្រូវបានកោតសរសើរដែរ។

ក្នុងរឿង The King’s Daughter, Fan Bingbing ដើរតួជាទេពមច្ឆា។ ទោះជាយ៉ាងណា ការកាត់ត effect ហួសហេតុ បានធ្វើឱ្យតួអង្គនាងមច្ឆា ដែលសម្តែងដោយ Fan Bingbing ត្រូវបានគេទើសភ្នែក និងគិតថាជាតួអាក្រក់ទៅវិញ។

ប្រមូលផ្តុំតារាកំពូលៗរួមមាន Jessica Chastain, Lupita Nyong’o, Penelope Cruz, Diane Kruger និងផលិតដោយក្រុមផលិតករល្បីរបស់ហូលីវូដ ភាពយន្ត The 355 ធ្លាប់ត្រូវបានចាត់ទុកថាជាឱកាសដ៏ល្អសម្រាប់តួអ៊ូម៉ីនាង។

ទោះជាយ៉ាងនេះក្តី ការងារនេះមិនត្រូវបានគេកោតសរសើរឡើយ ដោយប្រឈមនឹងការរិះគន់រាប់មិនអស់ពីអ្នកជំនាញ និងមហាជន បន្ទាប់ពីបានចេញផ្សាយ។ នៅលើ Rotten Tomatoes ខ្សែភាពយន្តនេះទទួលបានពិន្ទុត្រឹមតែ 27/100 ប៉ុណ្ណោះពីការវាយតម្លៃរបស់អ្នកវិភាគ ១៤៣នាក់។ ស្គ្រីប​មិន​ល្អ ឈុត​ឆាកវាយប្រហារ​មិន​ល្អ និង​ការ​សម្ដែង​មិន​ល្អ ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ The 355 បរាជ័យ។

យោងតាមសារព័ត៌មាន ​​Vulture តារាដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងខ្សែភាពយន្តនេះគឺ Fan Bingbing ប៉ុន្តែវាប្រែជាគួរ​ឱ្យខកចិត្តនៅពេលនាងក្លាយជាតួរាយរងម្នាក់​ប៉ុណ្ណោះក្នុងរឿងនេះ។ តួអង្គរបស់នាងឈ្មោះ Lin Mi Sheng ដែលជាភ្នាក់ងារចិនដ៏អាថ៌កំបាំងបានបង្ហាញខ្លួននៅនាទីចុងក្រោយ ហើយមិនមានឈុតឆាកពិសេស ឬមានឥទ្ធិពលខ្លាំងសម្រាប់ខ្សែភាពយន្តនោះទេ។

តារាផ្សេងទៀត​ដែល​ត្រូវ​បាន​ជាប់​ក្នុងបញ្ជី​បេក្ខភាព​តារាស្រីគួរ​ឱ្យខកចិត្តបំផុតជាមួយ Fan Bingbing ដែរ​មាន​ដូចជា តារា​សម្ដែង Adria Arjona ( ភាពយន្ត Morbius ), Lorraine Bracco (ភាពយន្ត Pinocchio) , Penelope Cruz (ភាពយន្ត The 355 ) និង Mira Sorvino (ភាពយន្ត Lamborghini: The Man Behind the Legend ) ។

គួរ​រំឭកថា ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ​ក្នុង​ឆ្នាំ ២០១៨ Fan Bingbing ក៏លែង​មាន​សកម្មភាព​ក្នុង​វិស័យ​សិល្បៈចិនទៀត។ នាងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងគម្រោងភាពយន្តនៅក្នុងប្រទេសចិន ហើយត្រូវបានរឹតបន្តឹងមិនឱ្យបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទេ។

ទើបតែថ្មីៗកន្លងទៅ តារាស្រីរូបនេះបានហោះទៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដើម្បីស្វែងរកឱកាសសម្ដែង។ ភាពលេចធ្លោនៃអាជីពរបស់ Fan Bingbing ក្នុងឆ្នាំ ២០២២ គឺការបង្ហាញមុខជាតួកិត្តិយសក្នុងខ្សែភាពយន្តកូរ៉េ Insider ដែលធ្វើឱ្យ​នាងទទួលបានពានរង្វាន់សម្តែងនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន។ ពេលនៅផ្ទះ តារាកំពូលសម្រស់រូបនេះបាន Live វីដេអូជារឿយៗដើម្បីចែករំលែកអាថ៌កំបាំងសម្រស់ និងលក់គ្រឿងសម្អាង ដើម្បីរក្សាប្រជាប្រិយភាព ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម