ជាទូទៅ យើងមានទម្លាប់លាងសាច់ជាមួយទឹកធម្មតាប៉ុណ្ណោះ។ ប៉ុន្តែការធ្វើបែបនេះមិនទាន់គ្រប់គ្រាន់ក្នុងការសម្អាតភាពកខ្វក់ល់ផ្ទៃខាងលើនោះទេ។ ដូច្នេះប្រសិនបើចង់លាងសម្អាតសាច់ឱ្យស្អាតល្អនោះ យើងគ្រាន់តែប្រើប៉ុន្មានវិធីនេះ៖
១. ទឹកអង្ករ

យើងអាចប្រើប្រាស់ទឹកអង្ករដើម្បីលាងសម្អាតសាច់បានដោយសារវាមានផ្ទុកនូវជាតិម្សៅ និងអាល់កាឡូអ៊ីតជាច្រើនដែលមានសមត្ថភាពសម្អាតខ្ពស់។ សម្រាប់ការអនុវត្តវិញ យើងគ្រាន់តែត្រាំសាច់ជ្រូកក្នុងទឹកអង្ករប្រហែល ២០ នាទីដើម្បីឱ្យជាតិកខ្វក់ចេញអស់។ ចុងក្រោយ យកក្រូចឆ្មារមកត្រដុសលើសាច់ប្រហែល ២ ទៅ ៣ នាទីរួចលាងសម្អាតជាមួយទឹកធម្មតាជាការស្រេច។
២. ទឹកអំបិល

ជាមួយគ្នានេះ យើងក៏អាចលាងសម្អាតសាច់ជាមួយទឹកអំបិល ដើម្បីកម្ចាត់ជាតិកខ្វក់បានដែរ។ យើងគ្រាន់តែលាយអំបិលចូលទឹកបន្តិច រួចត្រាំសាច់ក្នុងនោះប្រហែល ១០ ទៅ ១៥ នាទី ដើម្បីឱ្យជាតិកខ្វក់ចេញពីសាច់បន្តិចម្ដងៗ។ ចុងក្រោយលាងជាមួយទឹកធម្មតាជាការស្រេច។
៣. ទឹកខ្មេះ

សម្រាប់វិធីនៃការប្រើប្រាស់ទឹកខ្មេះវិញគឺយើងអាចយកទៅជំនួសក្រូចឆ្មារ នៅពេលលាងជាមួយទឹកអង្ករ។ មានន័យថាក្រោយលាងជាមួយទឹកអង្ករហើយ យើងអាចយកទឹកខ្មេះច្របាច់ជាមួយសាច់ដើម្បីជាតិកខ្វក់។ ម្យ៉ាងវិញទៀត យើងក៏អាចយកទឹកខ្មេះទៅជាមួយអំបិលដើម្បីសម្អាតសាច់បានដែរ។ ចុងក្រោយគឺគ្រាន់តែលាងសម្អាតម្ដងទៀតជាមួយទឹកធម្មតាប៉ុណ្ណោះ។
ដូច្នេះប្រិយមិត្តអាចសាកល្បងជាមួយនឹង ៣ វិធីខាងលើដើម្បីជម្រះនូវជាតិកខ្វក់ឱ្យបានកាន់តែស្អាត៕






















Account
Security
Favourite Content