អាយុកាន់តែច្រើន សម្រស់នៅតែក្មេង! តារាហុងកុង ៣ ដួងប៉ិនប្រសប់ក្នុងការថែសម្រស់ខ្លាំង

ជាការពិតសម្រាប់តារាក្រៅពីសមត្ថភាព និងទេពកោសល្យហើយ សម្រស់ក៏ជារឿងមួយសំខាន់ខ្លាំងក្នុងការច្បាមយកប្រជាប្រិយភាពដែរ។ ស្របពេលថ្មីៗនេះមហាជនមួយចំនួនក៏មានការភ្ញាក់ផ្អើលមែនទែននៅពេលបានឃើញរូបសម្រស់តារាហុងកុង ៣ ដួងដែលពួកគេម្នាក់ៗសុទ្ធតែមានអាយុក្រែលស្ទើរចំណាស់យាយតាគេទៅហើយ ប៉ុន្តែសម្រស់មិនសមជាមួយវ័យទាល់តែសោះ។

១. Ray Lui

រាប់មកទល់ពេលបច្ចុប្បន្នតារាសម្ដែងប្រុស Ray Lui មានអាយុដល់ ៦៦ ឆ្នាំទៅហើយ។ ប៉ុន្តែបើនិយាយដល់រឿងសម្រស់វិញអាចនឹងធ្វើឱ្យប្រិយមិត្តដាច់ផ្ងារបាន។ ប្រសិនបើគ្រាន់តែមើលរូបថតហើយទាយអាយុ គេអាចនឹងប៉ាន់ស្មានថាលោកមានអាយុត្រឹមជាង ៤០ ឆ្នាំប៉ុណ្ណោះ។

បើគ្រាន់តែនិយាយលេងគេអាចនឹងគិតថាលោកជាបិសាចជញ្ជក់ឈាម ឬចេះវេទមន្ដហើយទើបធ្វើឱ្យសម្រស់លោកមិនវិវត្តដូចអាយុសោះ។ យ៉ាងណាមិញ តារាប្រុសរូបនេះបានចែករំលែកនូវគន្លឹះមួយចំនួនសម្រាប់ថែសម្រស់ឱ្យក្មេងជាងវ័យបែបនេះគឺទីមួយលោកត្រូវបញ្ចូលការកំណត់របបអាហារសុខភាព និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ចូលក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ។ លោកក៏បានណែនាំនូវលំហាត់ប្រាណមួយដោយឱ្យធ្វើកាយវិការដូចជាអង្គុយលើកៅអី និងផ្អែកខ្នងឱ្យជាប់ជញ្ជាំង។

ចំណែកទីពីរវិញនោះគឺការជ្រើសរើសផលិតផលថែរក្សាសម្រស់ដែលមានតួនាទីជួយប្រឆាំងភាពចាស់ បន្ថែមជាតិសំណើម សារធាតុចិញ្ចឹម ឡេការពារកម្ដៅថ្ងៃ និងពង្រឹងរបាំងការពារស្បែកផងដែរ។ តារាប្រុសរូបនេះបាននិយាយថាអាយុមិនមែនជាឧបសគ្គរារាំងយើងពីការស្រឡាញ់ខ្លួនឯងឡើយ។

២. Angie Chiu

ជាមួយការតុបតែងខ្លួន និងស្បែកភ្លឺថ្លាមិនសូវមានស្នាមជ្រីវជ្រួញ យើងស្ទើរតែមិននឹកស្មានដល់ថាតារាស្រី Angie Chui មានអាយុ ៦៨ ឆ្នាំទៅហើយ។ នាងបានចែករំលែកក្នុងការសម្ភាសមួយចំនួនថាការរៀបចំទម្លាប់រស់នៅប្រចាំថ្ងៃគឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យដូចជាផ្ដោតលើការគេងឱ្យបានពី ៨-១០ ម៉ោងក្នុងមួយថ្ងៃ។

ចំពោះរបបអាហារវិញគឺនាងចាប់ផ្ដើមញ៉ាំទឹកផ្លែឈើស្រស់ៗនៅពេលព្រឹក និងញ៉ាំស៊ុបដែលមានបន្លែសាច់គ្រប់គ្រាន់មួយចាននៅពេលល្ងាច។ តារាស្រីរូបនេះបាននិយាយថាទឹកស៊ុបបែបនេះនឹងជួយបង្កើនការផលិតខូឡាជែន ធ្វើឱ្យស្បែកមានភាពភ្លឺថ្លា និងក្មេងជាងវ័យស្ទើរតែគ្មានស្នាមជ្រីវជ្រួញ។

លើសពីនេះ  Angie Chui ក៏ចូលចិត្តញ៉ាំតែក្ដៅៗផងដែរដោយសារសារធាតុ polyphenol មានគុណសម្បត្តិប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម និងការពារពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដែលជាមូលហេតុពន្លឿនភាពចាស់។ មិនអស់ត្រឹមនេះនោះទេ តារាស្រីរូបនេះក៏ឧស្សាហ៍កម្ចាត់កោសិកាចាស់ៗដែលមានគ្រឿងផ្សំគោលពីប្រេងអូលីវ និងអំបិល។

ការប្រើប្រាស់ស្រ្កាបធម្មជាតិមិនត្រឹមតែជួយឱ្យស្បែកទន់ទេ វាថែមទាំងបន្ថែមជាតិសំណើមជាមួយវីតាមីន A វីតាមីន D វីតាមីន E និងវីតាមីន K ទៀតផង។ ចុងក្រោយ នាងបានសង្កត់ធ្ងន់ទៅលើការធ្វើលំហាត់ប្រាណបែបយូហ្គាផងដែរ។ ចង្វាក់នៃការហាត់យឺតៗមួយៗជាមួយការដកដង្ហើមចេញចូលជ្រៅៗនឹងជួយសម្រួលចរន្តឈាម បង្កើនកម្លាំង និងផ្ដល់អុកស៊ីសែនទៅកាន់ស្បែកបានគ្រប់គ្រាន់។  

៣. Jordan Chan

សម្រាប់ប្រិយមិត្តចូលចិត្តមើលរឿងដុំហុងកុងប្រាកដជាស្គាល់នូវតារាប្រុស Jordan Chan ដែលភាគច្រើនលោកបានសម្ដែងនៅក្នុងរឿងប្រភេទវាយប្រហារ។ ថ្វីត្បិតតែលោកជាមនុស្សប្រុស និងមានវ័យចំណាស់ពិតមែន ក៏សម្រស់របស់តារាប្រុសវ័យ ៥៦ ឆ្នាំរូបនេះ មើលទៅមិនសមជាមួយអាយុទាល់តែសោះ។

សម្រាប់រូបលោកមិនសូវបានជាមានរបៀបថែសម្រស់ណាស់ណាទេ ប៉ុន្តែលោកបានចែករំលែកជាមួយទឹកមុខពោរពេញដោយក្ដីស្រឡាញ់ថាសុភមង្គលក្នុងគ្រួសារគឺជាកត្តាដ៏សំខាន់ដែលអាចធ្វើឱ្យលោកមានភាពស្រស់ស្រាយ។

Jordan Chan ក៏បានបន្តថាក្ដីស្រឡាញ់ សុភមង្គល និងការគាំទ្រពីក្រុមគ្រួសារដែលផ្ដល់ឱ្យគ្នាទៅវិញទៅមករវាងលោកជាមួយប្រពន្ធកូន មិនត្រឹមតែនាំឱ្យមានសុភមង្គលប៉ុណ្ណោះទេ វាថែមទាំងជាចំណែកមួយដ៏ធំធ្វើឱ្យរូបសម្រស់របស់លោកក្មេងជាងវ័យផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ