មនុស្សភាគច្រើន ជាពិសេសអ្នកមានវ័យចំណាស់ឱ្យតែមានសក់ស្កូវតែងតែមានទម្លាប់ដកចោលហើយ ព្រោះវាធ្វើឱ្យពួកគេមានអាការរមាស់ស្បែកក្បាល និងមើលទៅចាស់ខ្លាំងទៀតផង។ ប៉ុន្តែប្រិយមិត្តមានដឹងអត់ថាទម្លាប់បែបនេះអាចធ្វើឱ្យយើងជួបគ្រោះថ្នាក់ ៣ ធំៗដោយមិនដឹងខ្លួន៖
១. ធ្វើឱ្យសក់ដុះចូលក្នុងវិញ

នៅជុំវិញសរសៃសក់មានភ្នាសការពារស្ដើងដែលជាកន្លែងសក់លូតលាស់។ ទន្ទឹមនឹងនេះ ការដកស្កូវចេញប្រៀបដូចជាយើងបានបំផ្លាញភ្នាសការពារសក់មួយនេះដោយចៃដន្យ។ នៅពេលនោះ សក់អាចនឹងដុះចូលទៅខាងក្នុងវិញយ៉ាងងាយ ហើយបង្កជាបញ្ហារមាស់ ឬសូម្បីតែជាស្នាមរបួសនៅលើស្បែកក្បាល។
២. ខូចឫសសក់
ការដកស្កូវញឹកញាប់ក្នុងរយៈពេលយូរមកហើយក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ឫសសក់ផងដែរ។ វានឹងធ្វើឱ្យឫសសក់ចាប់ផ្ដើមចុះខ្សោយ ការលូតលាស់សរសៃសក់ថ្មីយឺតយ៉ាវ ងាយផុយស្រួយ និងសរសៃសក់ថ្មីមិនល្អទៀតផង។
៣. បណ្ដាលឱ្យទំពែក

ទាក់ទងទៅនឹងចំណុចទី ២ ខាងលើដែរ នៅពេលដែលយើងដកស្កូវយូរទៅញឹកញាប់នឹងធ្វើឱ្យខូតខាតឫសសក់ ហើយបណ្ដាលឱ្យស្ដើងទៅៗរហូតដល់ទំពែកតែម្ដង។ មិនតែប៉ុណ្ណោះ សរសៃសក់ដែលដុះឡើងមកវិញនោះនឹងមានសភាពខ្សោយ ហើយក៏មិនមានពណ៌ខ្មៅដែរព្រោះកោសិកាសារធាតុពណ៌សក់ក្នុងឬសសក់ត្រូវបានបាត់បង់អស់។
ចំពោះវិធីសាស្រ្តជួយព្យាបាលសក់ស្កូវជាបឋមដោយខ្លួនឯងនោះគឺគួរតែប្រើថ្នាំលាបសក់ ឬសាប៊ូកក់សក់ឱ្យខ្មៅជំនួសឱ្យការដកស្កូវ។ លើសពីនេះ យើងក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ទៅរបបអាហារ និងសុខភាពផ្លូវចិត្ត ហើយរក្សាតុល្យភាពរវាងការងារ និងការសម្រាកផងដែរ។ ជាពិសេសត្រូវជៀសវាងគ្រឿងស្រវឹង៕

























Account
Security
Favourite Content