គូលេនជាផ្លែឈើម៉្យាងដែលមិនត្រឹមតែមានរសជាតិផ្អែម ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយយើងផងដែរ។ ស្របពេលនេះ វាក៏មានគុណវិបត្តិចំពោះសុខភាពមួយចំនួនអមមកជាមួយដែរ ប្រសិនបើយើងញ៉ាំមិនបានត្រឹមត្រូវជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវទម្លាប់ញ៉ាំផ្លែគូលេនទាំង ៣ ដែលអាចមានហានិភ័យទៅលើសុខភាព៖
១. ញ៉ាំពេលឃ្លានខ្លាំង៖ ផ្លែគូលេនស្ថិតនៅក្នុងក្រុមអាហារដែលមានសន្ទស្សន៍ glycemic ខ្ពស់។ ការញ៉ាំផ្លែគូលេននៅពេលឃ្លានខ្លាំងនឹងជួយជំរុញអាំងស៊ុយលីនធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ ស្រកទម្ងន់ និងបែកញើសត្រជាក់ជាដើម។ ដូច្នេះយើងមិនគួរញ៉ាំវាពេលពោះទទេឡើយ ប៉ុន្តែអាចញ៉ាំជាបង្អែមក្រោយបាយបាន ឬនៅពេលរាងកាយទទួលជាតិទឹក និងអំបិលគ្រប់គ្រាន់។

២. ញ៉ាំច្រើនពេក៖ មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែគូលេនដោយសាររសជាតិផ្អែម និងក្លិនឈ្ងុយរបស់វា។ ប៉ុន្តែបើទោះជាយើងចូលចិត្តញ៉ាំយ៉ាងណាក៏ដោយ ក៏មិនគួរច្រើនឡើយព្រោះវានឹងបង្កើនកម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម។ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម វានឹងធ្វើឱ្យជាតិស្ករកើនឡើងភ្លាមៗ។ ដូច្នេះយើងអាចញ៉ាំត្រឹម ៥ ទៅ ៦ ផ្លែប៉ុណ្ណោះ។
៣. ញ៉ាំពេលផ្លែនៅខ្ចី៖ ផ្លែគូលេនខ្ចីមិនត្រឹមតែរសជាតិជូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនល្អសម្រាប់ជាតិស្ករក្នុងឈាមដែរ។ ការទទួលទានផ្លែគូលេនខ្ចីនឹងប៉ះពាល់ដល់ការបង្កើតជាតិស្ករ រារាំងការបំប្លែងសារធាតុគ្លុយកូសក្នុងរាងកាយ និងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមិនប្រក្រតីទៀតផង៕






















Account
Security
Favourite Content