ហេតុផល​ចិត្តវិទ្យា​នៅ​ពី​ក្រោយ​ ការ​ចូល​ចិត្ត​មើល​វីដេអូ​ញុំា ឬ​ Review អាហារ និងផលប៉ះពាល់

ព្យុះ​នៃ​វីដេអូ ញុំា​អាហារ​ និង​ Review អាហារ​បោក​បក់​ខ្លាំង​នៅ​លើ​អ៊ីនធឺណិត​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ រាប់​ចាប់​តាំង​ពី​ញុំ​គ្រឿង​សមុទ្រ​ធំ​ៗ​ អាហារ​ថ្លៃៗ ​ញុំា​សាច់​ឆៅ ​សត្វ​រស់ រហូត​​ដល់​អាជ្ញាធរ​ហៅ​ណែនាំ​ក៏​មាន រួម​ទាំង​ការ​ Review ហាង​អាហារ​ដែល​ល្អៗ​ពិត​ និង​ Review ហាង​ដើម្បី​តែ​ល្អ​តែ​រូបរាង​ដើម្បី​អត្ថប្រយោជន៍​ខ្លួន​ជាដើម។ ទាំង​នេះ​គ្រាន់​ជា​រឿង​រ៉ាវ​សង្ខេប​ជុំ​វិញ​វីដេអូ​ប្រភេទ​បែប​នេះ

ប្រភេទ​វីដេអូ​បែប​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “Mukbang” និង​បក​ប្រែ​ជា​ខេមរភាសា​មាន​ន័យ​ថា​ កម្មវិធី​ញុំា ឬ​វីដេអូ​អំពី​ការ​ញុំា។ Mukbang ជា​ពាក្យ​កូរ៉េ​ខាង​ត្បូង​ ហើយ​ប្រភេទ​វីដេអូ​បែប​នេះ​ក៏​សាយភាយ​មក​ពី​កូរ៉េខាងត្បូង​ដូច​គ្នា។ អ្នក​បង្កើត​មាតិកា ឬ​ Youtuber កើន​ឡើង​ច្រើន​ឡើងៗ​បង្កើត​មាតិកា​ Mukbang នេះ​។ បើ​ទោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​ ព្រម​ទាំង​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ក្ដី​តែ​ Mukbang ទទួល​បាន​ការ​រិះគន់​ច្រើន​ដូច​គ្នា​មិន​ថា​នៅ​កម្ពុជា​ ឬ​នៅ​បរទេស​ជុំ​វិញ ជុំវិញការ​ខ្ជះខ្ជាយ​អាហារ និង​ការ​ជំរុញ​ឲ្យ​មនុស្ស​ទៅ​ញុំា​របស់​មិន​គួរ​ញុំា ឬ​ធ្វើ​ឲ្យ​មនុស្ស​មាន​ទម្លាប់​ញុំា​អាហារ​ប៉ះពាល់​សុខភាព។

Mukbang វីដេអូ​អាច​ល្អ​ តែ​ក៏​​គ្រោះថ្នាក់

បើ​យោង​ទៅ​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ចិត្តវិទ្យា​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ Culture, Medicine, and Psychiatry (Strand and Gustafsson, 2020) បាន​ឲ្យ​ដឹង​ថា​ការ​មើល​ប្រភេទ​វីដេអូ Mukbang អាច​ជះ​ឥទ្ធិពល​ទាំង​ល្អ និង​មិន​ល្អ។ ពពួក​វីដេអូ​ទាំង​នេះ​មាន​ឥទ្ធិពល​វិជ្ជមាន​ដូចជា​ ជួយ​ឲ្យ​អ្នក​មើល​ញុំា​អាហារ​ក្នុង​បរិមាណ​ច្រើន​ រយៈ​ពេល​ខ្លី និង​ជួយ​កាត់​បន្ថយ​ភាព​ឯកា ខណៈ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​អ្នក​មើល​វិញ​គឺ​ធ្វើ​ឲ្យ​ពួកគេ​មាន​ទម្លាប់​មើល​វីដេអូ​ទាំង​នេះ និង​ជំរុញ​ឲ្យ​អ្នក​មើល​មាន​កាយ​វិការ​មិន​ល្អ​ក្នុង​ការ​ញុំា​ដូច​ទៅ​នឹង​វីដេអូ​ដែល​ពួក​គេ​មើល។

Mukbang វីដេអូ​បង្ហាញ​ថា​របៀប​ញុំា​ដែល​ប៉ះពាល់​សុខភាព​ទទួល​បាន​អ្នក​ទស្សនា​ច្រើន

ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​ដែល​សិក្សា​កត្តា​កំណត់​ភាព​ជោគជ័យ​របស់​ Mukbang (Kang et al., 2020) អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​វីដេអូ​ដែល​ធ្វើ​មាន​កាយ​វិការ​ចម្លែក​ៗ​ក្នុង​ការ​ញុំា ឬ​ញុំា​យ៉ាង​អាក្រក់អាក្រី​ និង​ការ​ញុំា​អាហារ​ដ៏​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​មាន​អ្នក​មើល​ច្រើន​ជាង​ពេល​ធម្មតា ឬ​ការ​ញុំា​ធម្មតា​។ លើស​ពី​នេះ​ទៅ​ទៀត​ ក៏​មាន​សូម្បី​ការ​ញុំា​អាហារ​ហីរ​ខ្លាំង និង​អាហារ​ដែល​គ្រោះ​ថ្នាក់។ ដើម្បី​តែ​ចំនួន​អ្នក​ទស្សនា​ វីដេអូ​បែប​នេះ​កាន់​តែ​ច្រើន​ មាតិកា​ទាំង​នេះ​ត្រូវ​អ្នក​មើល​ចាប់​យក​ដោយ​មិន​ដឹង​ខ្លួន ព្រម​ទាំង​រីករាយ​ក្នុង​ការ​មើល​ទម្លាប់​ញុំា​ដែល​ប៉ះពាល់​ដល់​សុខភាព​។

បញ្ហា​នៃ​ការ​មើល​វីដេអូ Mukbang ពាក់ព័ន្ធ​នឹង​ភាព​ឯកា

ការ​សិក្សា​ទី៣ ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០២១​ អ្នក​វិទ្យាសាស្ត្រ​​បាន​ឲ្យ​អ្នក​គាំទ្រ​វីដេអូ Mukbang ជា​ច្រើន​នៅ​ប្រទេស​តួកគី​បំពេញ​ទម្រង់​សំនួរ​បែប​ស្រាវជ្រាវ។ អ្នក​ចូលរួម​សរុប​ចំនួន​ ២ភាគរយ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មើល​វីដេអូ​បែប​នេះ​ច្រើន​ជាង​ ៤ម៉ោង​ក្នុង​មួយ​ថ្ងៃ។ អ្នក​វិទ្យាសាស្ត្រ​បាន​វិភាគ​កំណត់​បញ្ហា​បាន​ថា​ វា​មើល​វីដេអូ Mukbang ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ឯកា។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ វីដេអូ​មួយ​ប្រភេទ​នេះ​ទំនង​ជួយ​មនុស្ស​ដែល​ឯកា និង​ចង់​មាន​អ្នក​ញុំា​អាហារ​ជា​មួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ