នៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ នាវាទេសចរណ៍ WESTERDAM បានដឹកភ្ញៀវបរទេសចំនួន ១ ៨៧៧ នាក់មកចូលចតនៅឯកំពង់ផែអន្តរជាតិស្វយ័ត ក្រុងព្រះសីហនុ បញ្ជាក់ថា ប្រទេសកម្ពុជានៅតែមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកដើរលេងកម្សាន្ត។


ផ្អែកតាមលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា កប៉ាល់ទេសចរណ៍ពីប្រទេសហូឡង់នេះ មានភ្ញៀវចំនួន ១ ៨៧៧នាក់ ស្រី ៩៩៩នាក់ ចែកចេញជា ៤៣សញ្ញាតិផ្សេងគ្នា។ កប៉ាល់ដដែលនេះ មាននាវិកសរុប ៨០០នាក់ ស្រី ១៥៧នាក់ មាន ៤០សញ្ជាតិដែលកំពុងតែបម្រើការ។
ទន្ទឹមគ្នានេះ ក្រសួងព័ត៌មានបានចុះផ្សាយថា ដំណើរមកដល់នៃភ្ញៀវបរទេស គឺជាភស្តុតាងដែលបង្ហាញថា ប្រទេសកម្ពុជានៅតែមានសុខសន្តិភាពសម្រាប់ភ្ញៀវទេសចរ បើទោះបីជាបច្ចុប្បន្ន កម្ពុជាកំពុងតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃក្ដី។


ប្រភពដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរស្ទើរតែទាំងអស់ក៏បានសំដៅទៅកាន់វេទិកា ៧មករា ដើម្បីចូលរួមឧបត្ថម្ភជាសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកផងដែរ។
គួរឱ្យដឹងដូចគ្នាថា កប៉ាល់ WESTERDAM នឹងចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង ៨យប់ ក្នុងថ្ងៃដដែលនេះ ដោយមានគោលដៅបន្ទាប់ឆ្ពោះទៅកាន់ប្រទេសថៃ៕


រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ


























Account
Security
Favourite Content