កន្លែងលេងថ្មីនៅកែប! ពយទប់ទឹករលកអាចមើលឃើញទេសភាព ៣៦០ ដឺក្រេ

ខេត្ត​កែប​បាន​រៀប​ចំ​សាងសង់​ពយ​ទប់​ទឹក​រលក ដែល​មិន​ត្រឹម​មាន​តួនាទី​ក្នុង​ការ​ការពារ​ឆ្នេរ​សមុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទី​កន្លែង​ថ្មី​សន្លាង​មួយ​ទៀត​ដែល​អាច​ឱ្យ​ទេសចរ​គយគន់​ទេសភាព​បាន​ដល់​ទៅ ៣៦០ ដឺក្រេ។

គណៈ​ធម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ជូន​ដំណឹង​ពី​គម្រោង​សាង​សង់​ពយ​ទប់ទឹក​រលក​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នៃ​ខេត្ត​កែប។ សមិទ្ធផល​ថ្មីសន្លាងដែល​កំពុង​លេច​រូបរាង​គួរ​ជា​ទី​មោទនភាព​មួយ​នេះ​កំពុង​ទទួល​បាន​ការ​សរសើរ​ព្រោងព្រាត​ពី​បណ្ដា​ពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ។ ពយ​ទប់​ទឹក​រលក​ដែល​អាច​ឱ្យ​ទេសចរ​អង្គុយ​គយ​គន់​ទេសភាព​បាន​រហូត​ដល់ ៣៦០ ដឺក្រេ បន្ថែម​ពី​នេះ​ក៏​មាន​រង្វង់​មូល​រូប​សំណាក់​លោក​យាយ​ជំទាវ​ម៉ៅ​ដែល​មាន​កម្ពស់ ២១ ម៉ែត្រ​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា ទាំង​ពយ​ទប់​ទឹក​រលក និង​រង្វង់​មូល​រូប​សំណាក់​លោក​យាយ​ជំទាវ​ម៉ៅ ស្ថិត​ក្នុង​គម្រោង​ឆ្នេរ​តេជោ​សន្តិភាព​កែប (ឆ្នេរ​មាន​ប្រវែង ២៧០០ ម៉ែត្រ) ដែល​ដឹក​នាំ​ការ​សាងសង់​ដោយ​គណៈ​ធម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ((គ.អ.ឆ.ក.)៕

រូបភាព ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ

ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ “ភ្នំពេញសហសម័យ” ឬ “Phnom Penh Contemporary” ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទីតាំងចាស់ នឹងបន្តបើក

នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026

បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​កញ្ញា សុខគា គីមលាង Miss International Cambodia 2026 បាន​នាំ​យក​កិត្តិយស និង​មុខមាត់​ថ្មី​ជូន​ដល់​មាតុភូមិ តាម​រយៈ​ការ​ប្រកួត​សម្រស

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស



Leave a Reply

Your email address will not be published.Required fields are marked *