ធ្លាប់ឮតែភាពល្បីល្បាញនៃវត្តសសរ ១០០ មិនធ្លាប់បានដឹងសោះថានៅចំពីមុខអារាមល្បីឈ្មោះមួយនេះក៏មានរមណីយដ្ឋានដ៏ស្រស់ស្អាតស្ថិតនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ដែលគេស្គាល់ថាជារមណីយដ្ឋានឆ្នេរខ្សាច់វត្តសសរ ១០០។


ថ្មីៗនេះ នៅលើផេកផ្លូវការនៃមន្ទីរទេសចរណ៍ខេត្តក្រចេះបានចែករំលែករមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង ក្នុងស្រុកសំបូរ ទល់មុខវត្តសសរ ១០០។ មិនត្រឹមជាកន្លែងដែលអាចគយគន់ផ្ទៃទឹកដ៏ធំល្វឹងល្វើយ រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ ១០០ ក៏មានកន្លែងអង្គុយ (គ្រែលើទឹក) តម្រៀបជាជួរជាប់ៗគ្នា ដែលអាចឱ្យភ្ញៀវអាចសម្រាកលម្ហែបានយ៉ាងត្រជាក់ចិត្តជាមួយខ្យល់អាកាសបរិសុទ្ធ ជាពិសេសអាចងូតទឹកលេងបានទៀតផង។ ទីនោះដែរក៏មានវាលខ្សាច់ និងកន្លែងក្មេងលេងដែលអាចឱ្យកូនៗលេងបានយ៉ាងរីករាយផងដែរ។
មិនតែប៉ុណ្ណោះ ក៏មានការផ្ដល់ជូនអាហារតាមភូមិស្រុកដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ ចាំកាល់ទៀត ដាក់ថ្ងៃជូនក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ទៅសម្រាកលម្ហែនៅរមណីយដ្ឋាន ឆ្នេរខ្សាច់វត្តសសរ ១០០ ជុំគ្នាម្ដង ហើយកុំភ្លេចឆៀងចូលទស្សនាវត្តសសរ ១០០ ផង៕





រូបភាព ៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ


























Account
Security
Favourite Content