នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ទេវតាឆ្នាំ ថោះ នឹងត្រូវប្ដូរវេនថ្មីដោយទេពធីតាឆ្នាំ រោង ព្រះនាម មហោទរាទេវី ដែលជាបុត្រីទី ៧ របស់កបិលមហាព្រហ្ម ក្នុងពស ២៥៨៦ ។

ព្រះនាង មហោទរាទេវី ទ្រង់គង់លើ សត្វក្ងោកឈ្មោល ជាយានជំនិះ ប្រើឯកសណ្ឋានពណ៌ខៀវ ដៃស្ដាំកាន់កងចក្រ័ ដៃឆ្វេងកាន់ត្រីសូល៍ (លំពែង) ។ នាវេលាម៉ោង ១០:២៤នាទីយប់ ដែលជាថ្ងៃបុណ្យចូលឆ្នាំព្រះនាងនឹងយាងចុះមកកាន់ជម្ពូទ្វីប ភពផែនដីដោយនាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយ។
ទេពធីតាឆ្នាំថ្មីនេះសោយសាច់ទ្រាយ (សាច់ឈ្លូស) ជាអាហារ។ ប៉ុន្តែបើមិនមានសាច់ឈ្លូសនោះទេត្រូវដាក់ជំនួសដោយសាច់គោងៀតកញ្ចប់ អមដោយផ្លែឈើ ៥ មុខ និងផ្កា៕






















Account
Security
Favourite Content