ទ្រង់ពូកែខ្លាំង! គ្រាន់តែរាប់ត្រួសៗ ព្រះនាងតូច នរោត្ដម ជេនណា មានសមត្ថភាពសិល្បៈជិត ១០យ៉ាង

ព្រះនាង​តូច នរោត្តម ជេនណា មាន​គោរមងារ​ផ្លូវ​ការ​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម ជេនណា «Princess Jenna Norodom»។ ព្រះនាងជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជា​ព្រះ​រាជនត្តា (ចៅស្រី) ព្រះ​ករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ​ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ជា​ព្រះ​ភាគិនេយ្យា (ក្មួយស្រី) នៃ​ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះនាងតូចមានទេពកោសល្យសិល្បៈតាំងពីនៅតូចត្រឹម ៥ ទៅ ៦ព្រះវស្សា ហើយសមត្ថភាពសិល្បៈរបស់ទ្រង់ ចេះតែបន្តរីកចម្រើនទៅតាមវ័យ រហូតមានកិត្តិនាមល្បីល្បាញខ្លាំង ត្រូវបានប្រជានុរាស្ត្រស្គាល់ទូទាំងនគរ។ មិនតែប៉ុណ្ណោះថែមទាំងល្បីនៅលើឆាកអន្តរជាតិទៀតផង ដូចជានៅប្រទេសកូរ៉េ និងចិនជាដើម។ មិនមែនជារឿងចៃដន្យ តែគ្រប់យ៉ាងដែលព្រះនាងទទួលបានពេលនេះ គឺកើតចេញពីសមត្ថភាពពិតៗ។ ដូចនេះនៅថ្ងៃនេះ AMS-Infotainment សូមលើកយកសមត្ថភាពសិល្បៈឆ្នើមៗរបស់ព្រះនាងតូច ជេនណា មករៀបរាប់ដូចតទៅ៖

១.ព្រះនាងតូច ជេនណា ជាតារាចម្រៀងមួយរូប អាចច្រៀងបានច្រើនទម្រង់ និងច្រើនភាសា

ព្រះនាងតូច ត្រូវបានមហាជនស្គាល់កាន់តែច្បាស់ពីដឹកដមសំនៀងតាមរយៈបទ «ដួងច័ន្ទ»។ ពេលនោះព្រះនាងនៅមានព្រះជន្មក្មេងខ្លាំងណាស់ តែមនោសញ្ចេតនា និងទឹកដមសំឡេងដ៏ក្រលួច ធ្វើឱ្យបទចម្រៀងមួយនេះ ផ្ទុះការគាំទ្រជាខ្លាំង។ ក្រៅពីអាចច្រៀងបទបែបមនោសញ្ចេតនា ទ្រង់អាចច្រៀងជាចង្វាក់ប្រជាប្រិយដូចជា រាំវង់ កន្ទ្រឹម តាលុង សារ៉ាន់ជាដើម។ មិនតែប៉ុណ្ណោះទម្រង់មហោរី យីកេ ក៏ទ្រង់អាចច្រៀងបានយ៉ាងពីរោះ។ ក្រៅពីភាសាជាតិ ទ្រង់អាចមានសមត្ថភាពច្រៀងភាសាបរទេសដូចជា ភាសាអង់គ្លេស ចិន បានយ៉ាងល្អ។

២.ព្រះនាងតូច ជេនណា ជាតារាភាពយន្តមួយរូបពេញដោយសមត្ថភាព

ត្រឹមព្រះជន្ម ៩វស្សា ព្រះនាង​តូច ជេនណា បាន​សម្រេច​សមិទ្ធផល​ភាពយន្ត​ភាគ​ធំៗជាបន្តបន្ទាប់ គួរ​ជាទី​កោតសរសើរ ហើយភាពយន្តដែលផ្ទុះ​ល្បី​កក្រើក គឺ​រឿង «ទេពធីតា​ព្កុល​មាស» និង «នគរ​មាស» របស់​ទូរទស្សន៍ CTN។ ថ្មីៗនេះទ្រង់ទើបបង្ហាញព្រះភ័ក្ដ្រជាថ្មីក្នុងភាពយន្តដុំ បញ្ចាំងក្នុងភាពយន្តរបស់ផលិតកម្ម LD គឺរឿង «នាងរាត្រី»។

៣.ព្រះនាងតូច ជេនណា អាចរាំរបាំព្រះរាជទ្រព្យ និងរបាំប្រពៃណីបានយ៉ាងល្អ

ព្រះនាងតូចបានហាត់រៀនរាំរបាំតាំងពីនៅតូចមកម្ល៉េះ ហើយទ្រង់ក៏ធ្លាប់បានបង្ហាញសមត្ថភាពមួយនេះ តាមរយៈវីដេអូផ្សេងៗ នៅលើបណ្ដាញសង្គមជារឿយៗ។ ទ្រង់អាចរាំរបាំអប្សរា ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណីជាច្រើនផ្សេងទៀត។

៤.ព្រះនាងតូច ជេនណា អាចរាំចង្វាក់ K-POP បានយ៉ាងល្អ

បុរាណមិនយឺត សម័យមិនបរទេស ពាក្យនេះពិតជាស័ក្ដិសមនឹងយកមកនិយាយ ចំពោះព្រះនាងតូច ជេនណា។ ក្រៅពីទម្រង់បុរាណខ្មែរ ព្រះនាងក៏មានសមត្ថភាពរាំចង្វាក់បរទេសជាពិសេសចង្វាក់ K-POP ទ្រង់ក៏ធ្លាប់បានឡើងសម្ដែងនៅវេទិកាផ្សេងៗជាច្រើនមកហើយដែរ។ បែបនេះហើយ ទើបបានជាព្រះនាង ត្រូវបានកាសែតធំៗរបស់កូរ៉េចុះផ្សាយព្រោងព្រាតពីព្រះនាងតូច។

៥.ព្រះនាងតូចអាចសម្ដែងកីឡារាំបានយ៉ាងល្អ  

ប្រសិនបើអ្នកបានតាមដានព្រះនាងតូចជេនណា ជាប្រចាំប្រាកដជាធ្លាប់បានឃើញព្រះនាងបញ្ចេញសមត្ថភាពលើកីឡារាំបានយ៉ាងល្អ ហើយថែមទាំងធ្លាប់បង្ហាញសមត្ថភាពមួយនេះចំពោះមុខមហាជនជាច្រើនទៀតផង។

៦.ព្រះនាងតូច ជេនណា មានសមត្ថភាពអាចថត TVC ស្បតពាណិជ្ជកម្មបានយ៉ាងល្អ

ដោយសារសមត្ថភាពច្រើនយ៉ាងនេះហើយ ទើបបានជាព្រះនាងតូច នរោត្ដម ជេនណា ត្រូវបានក្រមហ៊ុនធំៗ ទាំងក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍យកព្រះនាង ធ្វើជាទូតសុឆន្ទះជាបន្តបន្ទាប់។ ការងារទាំងនេះតម្រូវឱ្យព្រះនាងថតស្បតពាណិជ្ជកម្មឱ្យផលិតផលទាំងនោះ ហើយតាមរយៈវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ បានបញ្ជាក់ឱ្យយើងឃើញកាន់តែច្បាស់ពីសមត្ថភាពអ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្ដម ជេនណា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន