ក្រុមនិស្សិតជយលាភីប្រាប់មូលហេតុនៃការជ្រើសទីតាំងផ្សារទួលទំពួងក្នុងគម្រោងបន្ទប់ទឹកសាធារណៈ

ក្រោម​ប្រធាន​បទ ​«​ការ​ស្រមៃ​ឡើង​វិញ​បន្ទប់​ទឹក​ស្អាត​»​​ ក្រុម​ជយលាភី​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ បាន​ឡើង​បក​ស្រាយ​ពី​គម្រោង​របស់​ពួក​គេ​ និង​បាន​ជម្រាប​​បន្ថែម​ឱ្យ​ដឹង​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​របស់​គម្រោង​ ជា​ពិសេស​គឺ​មូលហេតុ​នៃ​ការ​ជ្រើស​យក​ទី​តាំង​ផ្សារ​ទួលទំពួង​ មក​សិក្សា​ជាក់ស្ដែងនៅក្នុង​គម្រោង​បន្ទប់​ទឹក​សាធារណៈ​ស្អាត​របស់​ពួក​គេ​។​

ផ្សារ​ ទួលទំពួង​​ ជា​ផ្សារ​ប្រមូល​ផ្ដុំ​អ្នក​ទេសចរណ៍​​ជាតិ ​និង​អន្តរជាតិ​ក្នុង​ក្រុង​ភ្នំពេញ​។ ផ្សារ​ដែល​សំបូរ​ទៅ​ដោយ​អាជីវករ​ប្រកប​អាជីវកម្ម​ផង​ដែរ​នោះ​បាន​ធ្វើ​ឱ្យ​បន្ទប់​ទឹក​សាធារណៈ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ផ្សារ​មួយ​នេះ​​ក្លាយ​ជា​ចំណុច​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុងការ​លើក​យក​មក​សិក្សា​ និង​រៀប​ចំ​ឱ្យ​កាន់​តែ​ប្រណិត ​និង​ទាក់​ទាញ​បន្ថែម​។​​

ដោយ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​មុខ​ងារ​សាធារណៈ​មួយ​នេះ​និស្សិត​មួយ​ក្រុម​បាន​ចំណាយ​រយៈពេល ​៦​សប្ដាហ៍​សិក្សា​លើ​គម្រោង​មួយ​នេះ​។ ចំពោះ​គម្រោង​បន្ទប់​ទឹក​ស្អាត​នេះ​ដែរ​ ក្រុម​និស្សិត​បាន​ជ្រើស​យក​ទី​តាំង​ផ្សារ​ទួល​ទំពូង​ដោយ​ទី​នោះ​ជា​ផ្សារ​ដែល​មាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​អន្តរជាតិ​ចេញ​ចូល​ច្រើន​ហើយ​ ក៏​មាន​អាជីវករ​ប្រមូល​ផ្ដុំ​លក់​ដូរ​ច្រើន​ផង​ដែរ​។ ក្រោយ​ការ​សិក្សា​ក្នុង​រយៈ​ពេល​៦​សប្ដាហ៍ ​​ពួក​គេ​ក៏​បាន​បញ្ចប់​ដោយ​ជោគជ័យ​ថែម​ទាំង​បាន​ទទួល​ផ្លែផ្កា​យ៉ាង​ល្អ​ពី​គម្រោង​នោះ​ ​ដោយ​សារ​តែ​គម្រោង​របស់​ពួក​គេ​ត្រូវ​បាន​ជ្រើស​រើស​ក្លាយ​ជា​គម្រោង​ជយលាភី​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ដែល​ដាក់​ប្រកួត​។ គួរ​ឱ្យ​ដឹង​ដែរ​ថា​​​​​គម្រោង​បន្ទប់​ទឹក​ស្អាត​ដែល​ទទួលជយលាភីមាន​ឈ្មោះ​ថា ​prominence public toilet​។​​​​​

ថ្លែង​នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​វិចិត្រសាល​ ដែល​ធ្វើ​នៅ​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់ ​ក្រុម​ជយ​លាភី​បន្ទប់​ទឹក​ស្អាត​ខាង​លើ​បាន​ឡើង​​បក​ស្រាយ​ពី​គម្រោង​របស់​ពួកគេ​ធ្វើ​ឱ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម​។​ តាម​រយៈ​ការ​សម្ភាស​ពី​សំណាក់​និស្សិត​ឈ្មោះ ​រុនណាត គ្រស្ទីណេ​ នៃ​សមាជិក​ក្រុម​ជយលាភី​បាន​ឱ្យ​ដឹង​ថា ​គម្រោង​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា​ មាន​ដំបូល​ដែល​អាច​ឱ្យ​ចរន្ត​ខ្យល់​ចេញ​ចូល​បាន​ល្អ​ធ្វើ​ឱ្យ​បន្ទប់​ទឹក​ឆាប់​ស្ងួត​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ ថែម​ទាំង​មាន​អនាម័យ​ល្អ​។ ​មិន​តែ​ប៉ុណ្ណោះ​ គម្រោង​មួយ​នេះ​បាន​គិត​គូរ​ដិតដល់​ទៅ​ដល់​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់​ដោយ​បែងចែក​ដាច់​នូវ​បង្គន់​សម្រាប់​បុរស ​នារី​ ជន​ពិការ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ ​ពួកគេក៏​បាន​បន្ថែម​នូវ​ភាព​ច្នៃ​ប្រឌិត​មួយ​ចំនួន​ទៀត​នៅ​កន្លែង​ដាក់​សំរាម​ដើម្បី​ចៀសវាង​នូវ​ការ​ភាយ​ក្លិន​មិន​ល្អ​មក​ខាង​ក្រៅ​ដែល​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​។ មួយវិញទៀត ​ពួក​គេ​ក៏​បាន​គិត​ដល់​ការ​ផ្ដល់​ជូន​នូវ​ផាសុកភាព​ទៅ​ដល់​អ្នក​រង់ចាំ​ដោយ​មាន​កន្លែង​អង្គុយ​រង់ចាំ​នៅ​ខាង​ក្រៅ​ទៀត​ផង​ ជាមួយ​គ្នា​នេះ​ក៏​បាន​ផ្ដល់​ចំណូល​ដល់​អ្នក​ដែល​ធ្វើ​អនាម័យ​នៅ​ទី​នោះ​ដោយ​មាន​កន្លែង​ដែល​ពួកគាត់​អាច​លក់​ក្រដាស​អនាម័យ​ ឬ​របស់​ផ្សេង​ៗ​ទៅ​តាម​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​បាន​ទៀត​ផង​។​

​អតីត​និស្សិត​ស្រី​ដែល​មក​ពី​សាលា ​លីម​កុក​វីង ​រូប​នេះ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ពួក​គេ​ពុំ​បាន​សិក្សាតម្លៃ​សាងសង់​នោះ​ទេ ​ខណៈ​នេះ​ជា​គម្រោង​ដែល​សិក្សា​នៅ​ក្នុង​សិក្ខាសាលា​រយៈពេល​ ៦​សប្ដាហ៍​ប៉ុណ្ណោះ។​ យ៉ាង​ណា​មិញ ​គម្រោង​មួយ​នេះ​ទទួល​បាន​ជយ​លាភី​លេខ​១ ក្នុង​ការ​ប្រលង​ប្រណាំង​ស្នាដៃ​សិក្សា​គម្រោង​រចនា​ទី​ក្រុង​ដែល​បាន​លើក​យក​មក​បង្ហាញ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​វិចិត្រសាល​នៅ​ក្រសួង​​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ ៕​​​​​​​​​

រូបភាព 3D នៃគម្រោងត្រូវបានផ្ដល់ជូនដោយសមាជិកក្រុមជយលាភី៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *