ទឹកធ្លាក់ថ្មក្រាល តំបន់ទេសចរណ៍ធម្មជាតិត្រជាក់ចិត្ត បានទៅម្ដងចង់ទៅទៀត!

តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ ទឹក​ធ្លាក់​ថ្ម​ក្រាល បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​នៃ​ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​ឱ្យ​ខ្សឹប​បន្ត​ប្រាប់​គ្នា​ ឱ្យ​មក​លេង​កម្សាន្ត​ដើម្បី​ទទួល​យក​នូវ​អារម្មណ៍​ប្លែក ​និង​បាន​ស្រួប​យក​ក្លិន​ធម្មជាតិ​ក្នុង​​តំបន់​មួយ​នេះ​។​

បាន​មក​ដល់​ខេត្ត​កំពង់ឆ្នាំង​ហើយ​បើ​សិន​មិន​បាន​មក​ងូត​ទឹក​លេង​នៅ ​ទឹក​ធ្លាក់​ថ្ម​ក្រាល ​ហាក់​ដូច​មិន​គប្បី​ចំពោះ​ខ្លួន​ឯង​​ខណៈ​តំបន់​ទេសចរណ៍​ធម្មជាតិ​លាក់​ខ្លួន​ក្នុង​ព្រៃ​មួយ​នេះ​មាន​សម្រស់​ស្រស់​ស្អាត​និង​សក្ដិសម​បំផុត​សម្រាប់​ការ​ចំណាយ​​ពេល​ចុង​សប្ដាហ៍​របស់​អ្នក​នៅ​ទី​នោះ​។​

ពិត​ណាស់​តំបន់​ទេសចរណ៍​បែប​ព្រៃ​ភ្នំ​ដែល​មិន​ត្រឹម​តែ​អាច​ងូត​ទឹក​លេង​កម្សាន្ត​ត្រជាក់​ចិត្ត​តែ​ទី​នោះ​ក៏​មាន​ដើម​ឈើ​ធំ​ៗ មាន​ម្លប់​ត្រឈឹងត្រឈៃ​ដែល​អាច​អង្គុយ​សម្រាក​និង​ពិសា​អាហារ​ជុំ​គ្រួសារ​ សាច់​ញាតិ ​មិត្តភ័ក្ដិ​និង​មនុស្ស​ជា​​ទី​ស្រលាញ់បាន​យ៉ាង​រីករាយ​។​

ទឹក​ធ្លាក់​ថ្ម​ក្រាល ជាទី​ឋាន​ដែល​មាន​ទឹក​ត្រជាក់​ស្រឹប​ដូច​ទឹក​អម្រឹត ​ថែម​ជាមួយ​ទេសភាព​ពណ៌​ខៀវ​ខ្ចី​ សំឡេង​សត្វ​យំ​ជែង​គ្នា​ប្រៀប​បី​ដូច​ជា​ចម្រៀង​បំពេ​សោតា​ឱ្យ​បំភ្លេច​អស់​រាល់​ទុក្ខ​កង្វល់​ពេល​បាន​ស្ដាប់​លឺ​ ថ្ម​ភ្នំ​តូច​ធំ​ដុះ​ប្រៀប​មាត់​ទឹក​ រី​ឯ​ខ្លះ​ទៀត​ត្រូវ​បាន​ទឹក​ហូរ​បំពេញ​ពី​លើ​សល់​ត្រឹម​ស្រមោល​ពណ៌​ខ្មៅ​ដែល​ចាំង​ចេញ​ពី​ខាង​ក្នុង​នៃ​ទឹក​អាច​ឱ្យ​អ្នក​ទេសចរ​ទាំង​ចាស់​ក្មេង​ងូត​លេង​កម្សាន្ត​បាន​យ៉ាង​រីករាយ​។ ​តំបន់​ទេសចរណ៍​ដែល​បន្ថែម​ថាមពល​ដល់​អ្នក​ដែល​បាន​ទៅ​លេង​កម្សាន្ត​ និង​ផ្ដល់​អារម្មណ៍​ស្រស់​ស្រាយ​មួយនេះពិតសក្ដិសម​បំផុត​នៃជម្រើស​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។​​

រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋាន ទឹកធ្លាក់ថ្មក្រាល ត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង ៣០ គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង ២០ គីឡួម៉ែត្រ ទើបដល់ទៅដល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ៕

ប្រភពរូបភាព ៖ ប្រជាជន ខេត្តកំពង់ឆ្នាំង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *