គ្រាន់តែឃើញសម្រស់ផ្កាឈូកនៅស្ពានប្រាសាទនាគព័ន្ធ អ្នកប្រើប្រាស់បណ្ដាញសង្គម បបួលគ្នាទៅលេង!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ស្ពាន​សាង​សង់ ​ដើម្បី​ឆ្លង​ទៅ​កាន់​ប្រាសាទនាគព័ន្ធ​ ត្រូវ​បាន​ទឹក​ឡើង​ប្រប​អម​ជាមួយ​ផ្កាឈូក​រីក​ស្គុះស្គាយ​ដេរដាស​នៅ​សង​ខាង ​​បង្កើន​​សម្រស់​ដ៏​ទាក់​ទាញ​ដល់​បណ្ដា​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តជាតិ​ឱ្យ​នឹក​ចង់​ទៅ​ដល់​​ ​ដើម្បី​បាន​មើល​ដោយ​ផ្ទាល់​ភ្នែក​។

នា​រដូវ​វស្សា​ឆ្នាំ​នេះ ​​ប្រាសាទ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប​បាន​បង្ហាញ​សម្រស់​ទាក់​ទាញ​រាង​ខ្លួន​ ដោយ​ឡែក​ប្រាសាទនាគព័ន្ធ​ ដែល​ត្រូវ​បាន​គេ​ស្គាល់ ​និង​ចាត់​ចូល​ជា​ប្រាសាទ​មាន​សម្រស់​ស្រស់​ស្អាត​ និង​ទាក់​ទាញ​មួយ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ត្រូវ​បាន​ផេក​ក្នុង​ស្រុក​ Let’s travel /តោះ​ដើរ​លេង ​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ជ្រួល​ច្របល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ចង់​ទៅ​ដល់​ និង​ទៅ​ឃើញ​ដោយ​ផ្ទាល់​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ពី​ធម្មជាតិ​ដែល​លេច​ត្រដែត​ឡើង​នៅ​សង​ខាង​ផ្លូវ​ចូល​ប្រាសាទ​មួយ​នេះ​​។​ តាមរយៈរូបភាពទាំងនេះដែរ​បាន​​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ជា​ពិសេស​យុវវ័យ​ក្មេង​ៗ​នាំ​គ្នា​ដាក់​ថ្ងៃ​បបួល​គ្នា​ទៅ​លេង​ខេត្ត​សៀមរាប​ដើម្បី​បាន​មើល​ទិដ្ឋភាព​មួយ​នេះ​ដោយ​ផ្ទាល់​ភ្នែក​។​​​​​​​​​​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​ប្រាសាទ​នាគ​ព័ន្ធ​ ត្រូវ​បាន​ចាត់​ចូល​ជា​ប្រាសាទ​ដ៏​ទាក់​ទាញ​ និង​មាន​សម្រស់​ស្រស់​ស្អាត​ប្លែក​ម្យ៉ាង​បើ​ធៀបជាមួយ​ប្រាសាទ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​នេះ​។​ ដោយ​ឡែក ​ចំណុច​ពិសេស​នៃ​ប្រាសាទ​ដ៏​ល្អ​ឯក​មួយ​នេះ​គឺ​ប្រាសាទ​ត្រូវ​បាន​សង់​ឡើង​នៅ​កណ្ដាល​គូរ​ទឹក​ព័ទ្ធ​ជុំវិញ​ ដែលពុំ​មាន​ភ្ញៀវ​ទេសចរណាមួយ​ដែល​អាច​ប៉ះ​ផ្ទាល់​ប្រាសាទ​មួយ​នេះ​បាន​ទេ៕​

ប្រភពរូបភាព ៖ ​ Let’s travel /តោះ​ដើរ​លេង

Leave a Reply

Your email address will not be published. Required fields are marked *