ដរាបណាមានជីវិត គឺត្រូវមានសង្ឃឹម! ស្ដ្រីវ័យ ៨០ ឆ្នាំចូលរួមប្រកួត Miss Universe ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន

Choi Soon-hwa ស្រ្តីវ័យ ៨០ឆ្នាំ បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe Korea 2024 ដែលនេះជាសកម្មភាពដែលជំរុញឱ្យមនុស្សចំណាស់ដទៃទៀត ប្រើប្រាស់ជីវិតចុងក្រោយរបស់ខ្លួនទៅតាមអ្វីដែលខ្លួនប៉ង។ 

ដូចដែលគេនិយាយមិនខុសមែន “គ្មានពាក្យថាយឺតពេលទេ ក្នុងការសម្រេចក្ដីសុបិនរបស់ខ្លួន” ជាក់ស្ដែង លោកយាយ Choi Soon-hwa សញ្ញាតិកូរ៉េខាងត្បូង បានសម្រេចចិត្តចុះឈ្មោះប្រកួតប្រជែងក្នុងវេទិកាបវរកញ្ញាចក្រវាល ក្រោយពីកម្មវិធីបានលុបចោលនូវការរឹតបន្តឹងអាយុ ដោយបែរមកផ្ដោតលើសម្រស់របស់បេក្ខនារីចូលរួមជាធំ។

ជាមួយនឹងសារ “សម្រស់មិនប្រកាន់អាយុ” បានបើកទ្វារឱ្យបេក្ខនារីរូបនេះបានចូលរួម។ បើទោះបីជាកម្មវិធីមិនទាន់បានបញ្ចប់ក៏ពិតមែន តែលោកយាយបានទទួលតំណែងរួចទៅហើយ ដោយគាត់បានក្លាយជាបេក្ខនារីដែលមានវ័យចំណាស់បំផុតដែលកម្មវិធីនេះមិនដែលមានពីមុនមក។ 

ស្ត្រីដែលមានតួនាទីជាម្ដាយ និងជីដូនរូបនេះ បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន នៅពេលឃើញពីការប្រកាសស្វែងរកបេក្ខនារីចួលរួមថា៖ “ក្រោយពីខ្ញុំបានឃើញថា ការប្រកួតបវរកញ្ញាចក្រវាល Miss Universe លែងកំណត់អាយុដូចមុន ខ្ញុំបាននិយាយាថា ខ្ញុំនឹងចូលរួមក្នុងកម្មវិធីនេះ។ ពេលនោះកូនប្រុសរបស់ខ្ញុំក៏បាននិយាយថា ម៉ាក់ពិតជាចង់ទៅប្រកួតមែនឬ?”។ 

បើទោះបីជាសួរបែបនេះក្ដី តែកូនប្រុសរបស់លោកយាយមិនបានហាមឃាត់ក្នុងការបំពេញក្ដីស្រមៃរបស់ម្ដាយនោះទេ។ ក្រោយពីទទួលបានការគាំទ្រពីកូនរួច លោកយាយ Choi Soon-hwa ក៏បានផ្ញើរូបថតប៉ុន្មានសន្លឹកទៅកាន់កម្មវិធី ដោយមានការសរសើរពីក្រុមគ្រួសារថា៖ “ម្ដាយ​របស់​យើងពិតជា​អស្ចារ្យ​ណាស់ លោកយាយរបស់​យើងពិតជា​អស្ចារ្យ​ណាស់”។

ក្រោយពីទទួលបានការរិះគន់ជាយូរមកហើយថា Miss Universe ជាកម្មវិធីដែលចាស់គំរឹលដោយសារការរឹតបន្តឹងមួយចំនួនលែងស័ក្ដិសមនឹងសម័យកាលហើយ ទើបកម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាលមួយនេះបានសម្រេចលុបចោលនូវលក្ខខណ្ឌដែលហាមឃាត់មួយចំនួន ដូចជា អាយុកំណត់ ស្រ្តីដែលរៀបការរួច និងស្ដ្រីដែលជាម្ដាយនៅក្នុងការប្រកួតឆ្នាំនេះ។

ឆ្លើយតបនឹងការកែប្រែថ្មីនេះ Kim Sung-shin ដែលជាបេក្ខនារីម្នាក់ដែរ បានលើកឡើងថា៖ “ដោយសារតែការរឹតបន្តឹងមួយចំនួនបានដកចេញ នៅឆ្នាំនេះកម្មវិធីទទួលបានអ្នកចូលរួមប្រកួតច្រើនជាងមុន ហើយនេះក៏ជាការទទួលស្គាល់ស្ដង់ដារនៃសម្រស់កាន់តែច្រើនដូចគ្នាដែរ”។

ដោយឡែកក្នុងនាមជាបុគ្គលម្នាក់ដែលបានធ្វើការជាមួយអ្នករៀបចំកម្មវិធីប្រកួតមួយនេះ Yang Sun-mook បានអបរអរសាទរជាមួយនឹងការវិវត្តថ្មីនេះ ដោយគាត់ប្រាប់ថា៖ “កូរ៉េខាងត្បូងកំពុងតែមានពេលវេលាដែលមនុស្សចាស់ក៏ស័ក្ដិសមនឹងប្រើប្រាស់ពាក្យថាទាន់សម័យដែរ។ ដូចដែលអ្នកឃើញអ៊ីចឹង មនុស្សចាស់តែងមានវត្តមាននៅក្នុងពាណិជ្ជកម្ម កម្មវិធីទូរទស្សន៍ ការបង្ហាញម៉ូដ ហើយឥឡូវនេះអ្នកក៏អាចឃើញពួកគាត់នៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ថ្នាក់ពិភពលោកផងដែរ”។

ទោះមាននាមជាម្ដាយ និងជាជីដូនរបស់ចៅៗទៅហើយក្ដី  តារាបង្ហាញម៉ូដ និងបេក្ខនារីវ័យ ៨០ឆ្នាំរូបនេះមិនមែនគ្រាន់តែជោគជ័យ និងមានសេចក្ដីសុខផ្ទាល់ខ្លួននោះទេ។ ក៏ប៉ុន្តែ ការចូលរួមប្រកួតនៅលើឆាកមួយនេះ លោកយាយ Choi Soon-hwa ក៏បានបង្ហាញទៅកាន់់អ្នកដទៃទៀតដែលថា ទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ អ្នកនៅតែអាចធ្វើតាមក្ដីសុបិន្តរបស់ខ្លួន ដែលជាការប្រើប្រាស់រយៈពេលចុងក្រោយនៃជីវិតពេញដោយសេចក្ដីសុខ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *