ត្រឡប់ពីក្រៅប្រទេស ផលិតករ សេង ធី យកចំណេះដឹងផលិតរឿងឃាតកម្មអាថ៌កំបាំង រំលេចពិធីបុណ្យភ្ជុំបិណ្ឌ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បច្ចុប្បន្ន​ឧស្សាហកម្ម​ភាព​យន្ត​​នៅ​កម្ពុជា​​ហាក់​កំពុង​​មាន​ភាព​រីក​ចម្រើន​ ខណៈ​ភាពយន្ត​មួយ​ចំនួន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក​ ថែម​ទាំង​ត្រូវ​បាន​ផ្សព្វផ្សាយ​​ និង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​​ ដោយ​មើល​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​មួយ​នេះ​ផលិតករ​ខ្មែរ​មួយ​រូប​ បាន​ពាំនាំ​យក​ចំណេះ​ដឹង​របស់​ខ្លួន​ពី​ក្រៅ​ប្រទេស​មក​ដាក់​​បញ្ចូល​នៅ​ក្នុង​រឿង​​មួយ​ដែល​ត្រៀម​នឹង​បញ្ចាំង​ជូន​ទស្សនា​នា​ពេល​ឆាប់​ៗខាង​មុខ​នេះ​។​

សម្រាប់ Movie Fan ដែលតែង​ចង់​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​តួ​សម្ដែង​នៅ​ក្នុង​សាច់​រឿង​អាច​សាក​ល្បង​មក​ទស្សនា​​ភាពយន្ត​ខ្មែរ​រឿង «​ព្រះ​ភូមិ​» ​នេះ​បាន​ព្រោះ​លំនាំ​នៃ​សាច់​រឿង​ត្រូវ​បាន​រៀប​ចំ​ឡើង​​អ្នក​ទស្សនា​បាន​​​ចូល​តួ​ និង​បញ្ចូល​អារម្មណ៍​របស់​ខ្លួន​នៅ​ក្នុង​សាច់​រឿង​ទាំងមូល។​ ពិត​ណាស់​គ្រាន់​តែ​ឮ​ចំណងជើង​ប្រហែល​គ្រប់​គ្នា​គិត​ថា​ជា​រឿង​ខ្មោច​​ ​ប៉ុន្តែ​ខ្សែ​រឿង​មួយ​នេះ​បាន​បង្កើត​​​ចម្ងល់​ចាក់​ស្រេះ​នៅ​ពី​ក្រោយ​រឿង​ឃាតកម្ម​ ដែល​កើត​ឡើង​ក្នុង​អំឡុង​ពិធី​បុណ្យ​សាសនា​មួយ​របស់​ខ្មែរ​ដែល​​ជា​ទូទៅ​ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែ​ភទ្របទ​រៀងរាល់​ឆ្នាំ​។​

តើអ្នក​ស្គាល់​ដែរ​ទេ​ថា​នេះ​ជា​ពិធី​បុណ្យ​អ្វី​?​​ ហេតុអ្វី​ពិធី​បុណ្យ​មួយ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​​ក្នុង​ប្រទេស​មួយ​នេះ?​​​​​​​​ នៅ​ក្នុង​សាច់​រឿង​ទាំង​មូល​​មិន​ត្រឹម​តែ​​បាន​បង្កប់​អត្ថន័យ​ពិធី​បុណ្យ​សាសនា​មួយ​របស់​កម្ពុជា​​​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​បញ្ចូល​​ទិដ្ឋភាព​​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​របស់​​ខ្មែរ​ទៀត​ផង​។​

បន្ថែម​ពី​លើ​នេះ ​រឿង​ឃាតកម្ម​​ដ៏​រន្ធត់​មួយ​នេះ​បាន​ផ្សារ​ភ្ជាប់​នារី​ពីរ​នាក់​ដែល​ជា​មិត្តភ័ក្ដិ​​​គ្នា​ ឱ្យ​​មើល​ឃើញ​ព្រលឹង​មិត្ត​របស់​ខ្លួន​បន្ទាប់​ពី​ការ​បាត់បង់​ជីវិត​យ៉ាង​អាថ៌កំបាំង ​​ខណៈ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​មាន​សមត្ថភាព​ពិសេស​ដែល​សូម្បី​តែ​នាង​ខ្លួន​ឯង​ក៏​មិន​ចង់​បាន​​​នោះ​គឺ​នាងអាច​មើល​ឃើញ​ខ្មោច​។​

តើ​អ្នក​ជឿ​ទេ​ថា​មនុស្ស​អាច​មើល​ឃើញ​ខ្មោច​? ​តើ​នេះ​ជា​ការ​ពិត ​ឬ ​ក្នុង​ពិភព​ប្រតិដ្ឋ​របស់​អ្នក​និពន្ធ​ ឬ​អ្នក​សរសេរ​ប្រលោម​លោក​?​​​

​​​​​​​​​មិន​តែ​ប៉ុណ្ណោះ​ សាច់​រឿង​មួយ​នេះ​ក៏​បាន​លាត​ត្រដាង​បង្ហាញ​ពី​ព្រះភូមិ ដែល​គេ​​និយម​ដាក់​នៅ​ខាង​មុខ​ផ្ទះ​ដើម្បី​ការ​ពារ​វិញ្ញាណ​អាក្រក់​ពី​ខាង​ក្រៅ​មាន​បំណង​មិន​ល្អ​ចង់​យាយី​មនុស្ស​ខាង​ក្នុង​ផ្ទះ​ផង​ដែរ​។​​​ តើ​សាច់​រឿង​បែប​ឃាតកម្ម​អាថ៌កំបាំង​មួយ​នេះ​មាន​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ព្រះ​ភូមិ​?

ថ្លែង​ក្នុង​សន្និសីទ​​​សារព័ត៌មាន​កាលពី​​ថ្ងៃ​១៧ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៤​ លោក​ សេង ​ធី ​អ្នក​ដឹក​នាំ​រឿង ​«​ព្រះ​ភូមិ​»​ បាន​លើក​ឡើង​ចំ​ៗ​ថា​​​ រឿង​មួយ​​នេះ​នឹងមិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ដាយ​ ថវិកា​ដែល​ចំណាយ​នៅ​ក្នុង​ការ​ទស្សនា​នោះ​ឡើយ​​​។​

ចង់​ដឹង​ថា​ពិត​ដូច​អ្នក​ដឹក​នាំ​រឿង​ប្រាប់​ដែរ​ឬ​អត់​​ទាល់​តែ​មក​ទស្សនា​​ដោយ​ផ្ទាល់​ទាំង​អស់​គ្នា​នៅ​តាម​បណ្ដា​រោង​កុន​នៅ​ទីក្រុង​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ដែលការ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នូវ​ខ្សែ​​រឿង​ «​ព្រះ​ភូមិ​»​ មួយ​នេះ​គឺ​នៅ​ថ្ងៃ​៣​ ខែ​តុលា​ ឆ្នាំ​២០២៤​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *