បេសកកម្មដឹកជញ្ជូនចំណេះដឹង ២៥ ខេត្តក្រុងចាប់ផ្ដើមហើយ។ កូនឡានចល័តផ្ទុកសៀវភៅ ១ ពាន់ក្បាលបានមកដល់ក្រុងភ្នំពេញហើយ នៅត្រង់ចំណុចទីតាំងម្ដុំវាំង កាលពីថ្ងៃម្សិលមិញនេះ។

កូនឡានពណ៌ទឹកក្រូចជាមួយការតុបតែងលម្អបែបជាបណ្ណាល័យចល័តដែលមានផ្ទុកសៀវភៅ ១ ពាន់ក្បាលនៅខាងក្នុងបានចេញដំណើរមកដល់ក្រុងភ្នំពេញហើយកាលពីម្សិលមិញនេះ។ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង និងជាអ្នកផ្ដួចផ្ដើមគម្រោង ទេសចរណ៍អំណាន មួយនេះបានសំចតឡានចល័តពណ៌ទឹកក្រូចដ៏សែនខ្យូតរបស់លោកនៅម្ដុំវាំង ដោយមានកៅអី និងតុចល័តដែលអាចសម្រួលដល់អ្នកដែលមានបំណងអានសៀវភៅ មិនត្រឹមតែអាចអាននៅកន្លែងដោយផ្ទាល់នោះទេលោកក៏បានអនុញ្ញាតក្នុងការខ្ចីសៀវភៅទៅអាននៅផ្ទះផងដែរ។
សម្រាប់អ្នកដែលស្រលាញ់សៀវភៅ ចូលចិត្តការអាន និងមានបំណងចង់ជួបជាមួយអ្នកដែលមានចំណង់ចំណូលចិត្តលើការអានសៀវភៅដូចគ្នា គួរមកស្វែងរក ក៏ដូចជាភ្លក់រសជាតិថ្មីរបស់កូនឡានចល័តពណ៌ទឹកក្រូច ទេសចរណ៍អំណាន មួយនេះ។





គួរឱ្យដឹងដែរថា បេសកកម្ម ទេសចរណ៍អំណាន នឹងមានវត្តមាននៅតាមបណ្ដាខេត្តក្រុងនៅក្នុងស្រុកខ្មែរ ដែលជាក់ស្ដែងកូនឡានចល័តមួយនេះកំពុងមានវត្តមានក្នុងក្រុងភ្នំពេញ នាថ្ងៃទី ២១,២២,២៣ ខែ ឧសភា ឆ្នាំ ២០២៤៕
























Account
Security
Favourite Content