បោះតង់គេងជុំគ្នា គយគន់ផ្កាយ និយាយពាក្យក្នុងចិត្ត ១ ជីវិតមានប៉ុន្មានដង?

ខ្ញុំ និង​មិត្ត​ជិតស្និទ្ធ រាល់​ឆ្នាំ​តែង​ណាត់គ្នា​ដើរលេង​កន្លែង​ថ្មី​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ ហើយ​ឆ្នាំ​នេះ ព្រោះ​តែ​មិន​អាច​ដើរឆ្ងាយ​បាន យើង​ក៏​សម្រេចចិត្ត​ទៅ​គេង​នៅ​ភូមិ​លំហែ​មួយ​នៅ​ក្បែរ​ជើងភ្នំ​គូលែន។ ឡាន​តូច​មួយ​តែ​ពោរពេញ​ដោយ​អារម្មណ៍​កក់ក្ដៅ! ជិះ​តាម​ផ្លូវ​មាន​តែ​បទភ្លេង​ដែល​យើង​ចូលចិត្ត​ស្ដាប់ ច្រៀង​បន្ទរ​ផង រាំ​តាម​ចង្វាក់​ភ្លេង​ផង…Road trip បែប​នេះ​ហើយ ដែល​យើង​ប្រាថ្នា!

ទេសភាព​តាម​ដង​ផ្លូវ​ក៏​សែន​ស្រស់ស្រាយ! កន្លែង​ខ្លះ​ក៏​ឃើញ​មាន​ភ្នំ​ខ្ពស់​ទាប​នៅ​ពី​មុខ ខ្លះ​ក៏​មាន​ផ្កា​ស្មៅ​ខ្លី​វែង យោល​យោគ​តាម​អំណាច​ខ្យល់។ ពេល​ចូល​ដី​បរិវេណ​ភូមិ​លំហែ រឹតតែ​មាន​អារម្មណ៍​ស្រស់ថ្លា​ឡើង!  លក្ខណៈ​ថា​ក្រឡេក​ឆ្វេង​ឃើញ​ភ្នំ ក្រឡេក​ស្កាំ​ឃើញ​បឹង​អី​បែប​នឹង។

ដោយសារ​តែ​មិន​មាន​តង់​ខ្លួនឯង យើង​ក៏​បាន​កក់​តង់​ធំ​មួយ ដែល​គេ​បោះ​ហើយ​ស្រាប់​នៅ​មិន​ឆ្ងាយ​ពី​មាត់​បឹង។ ទីធ្លា​ខាង​ក្នុង ធំ​ខ្លាំង​ហ្មង! តង់​ក៏​ពណ៌ស កម្រាល​ពូក​ក៏​ពណ៌​ស។ នៅ​ក្នុង​តង់ មាន​ពូក ២ ហើយ​ខ្នើយ​ភួយ​មួយ កង្ហារ ឌុយ​ភ្លើង មួយ​កំផ្លេ​តែម្តង។ 

ក្រោយពី​រៀបចំ​អីវ៉ាន់​រួចហើយ ព្រះអាទិត្យ​រៀប​លិច​ល្មម…យើង​ក៏​ដើរលេង​ថតរូប​ជុំវិញ​ហ្នឹង​មួយ​ស្របក់ មុន​នឹង​រៀបចំ​បន្លែ សាច់ និង​គ្រឿង​សមុទ្រ​ដាក់​អាំង​ភ្លាមៗ ញ៉ាំ​ភ្លាមៗ។ សាច់​១ម៉ាត់ ស្រា១ក្អឹក…ជាតិ​ខ្លាំងៗ!!!

ញ៉ាំ​ឆ្អែត​ហើយ ក៏​ដល់​ម៉ោង​អង្គុយ​មើល​មេឃ​មើល​ផ្កាយ កកាយ​ពាក្យ​ក្នុង​ចិត្ត…ម្នាក់​គេង​លើ​កៅអី​វែង​ងើយ​ឡើង​​លើ ម្នាក់​អង្គុយ​កៅអី​បត់​សម្លឹង​មើល​ផ្កាយ ម្នាក់ទៀត​កាន់​កែវ​ស្រា​បណ្ដើរ​ត្អូញត្អែរ​បណ្តើរ។ 

ទីឋាន​ដ៏​ស្ងប់ស្ងាត់ ដែល​មាន​តែ​ពួក​យើង​នៅ​ក្រោម​មេឃ​តែមួយ ឆ្លើយឆ្លង​គ្នា​ពី​បញ្ហា​កប់​ទុក​នៅ​ក្នុង​ប្រអប់​ទ្រូង…ពេល​វេលា​បែប​នេះ តើ​អ្នក​ធ្លាប់​មាន​ឬ​ទេ? នៅ​ជាមួយ​មនុស្ស​យល់ចិត្ត មិនបាច់​គិត​ពី​អ្វី​ទាំងអស់!

គិត​ដូចគ្នា​អត់? «ពេល​ខ្លះ ត្រឹម​មាន​មិត្ត​ប៉ុន្មាន​នាក់ ដែល​អាច​ចែករំលែក​រឿង​ក្នុង​ចិត្ត ក៏​ល្អ​ណាស់​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ