«ទឹកតេអាលច» តំបន់លម្ហែត្រជាក់ចិត្តទឹកហូរឥតដាច់ជាមួយធម្មជាតិព្រៃខៀវស្រងាត់

តំបន់លម្ហែមួយកន្លែងដែលមានព្រៃ​ធម្មជាតិ​ស្រស់​បំព្រង​ និង​ខៀវ​ស្រងាត់​ ​ថែម​ទាំង​មាន​ទឹក​ហូរ​មិន​ដាច់​ថ្លា​ឆ្លុះ​ឃើញ​ដល់​បាត​ដែល​ត្រូវ​បាន​អ្នក​ស្រុក​ហៅ​ត​ៗ​គ្នា​ថា​ ទឹក​តេ​អា​លច ​ឬ​ទឹក​ស្ពាន​ព្រែក​តេ​អា​លច​ កំពុង​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​ខេត្ត​មួយ​របស់​ប្រទេស​កម្ពុជា។​​​​​

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​ក្រចេះ​ប្រមាណ​ជា ​៣០​ គីឡូម៉ែត្រ ​លើ​កំណាត់​ផ្លូវ​លេខ​៧ ​អ្នក​នឹង​បាន​ឃើញ​ស្ពាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ស្ពាន ​ព្រែក​តេ​អា​លច​។​ ស្ថិត​នៅ​ចំណុចខាង​ក្រោម​នៃ​ស្ពាន​ថ្ម​មួយ​នេះ​ឃើញ​មាន​ទី​សម្រាក​លម្ហែ​បែប​ធម្មជាតិ​មួយ​ មាន​ទឹក​ហូរ​ថ្លា​ឈ្វេង​មើល​ឆ្លុះ​ដល់​បាត​ និងមាន​កូន​ថ្ម​តូច​ៗ​ជា​ច្រើន​ មិន​តែ​ប៉ុណ្ណោះ​ឃើញ​មាន​កូន​កញ្ចុះ​ប្រក់​ស្បូវ​តូច​ៗ​ដាក់​តម្រៀប​ជួរ​ ហាក់​កំពុង​រង់ចាំ​ភ្ញៀវ​ទេសចរទៅ​អង្គុយ​លេង អម​ជាមួយ​ទេសភាព​ព្រៃ​ព្រឹក្សា​ខៀវ​ស្រងាត់ ​​ដែល​អាច​ចាប់​ចិត្ត​ឱ្យ​អ្នក​បាន​ទៅ​ដល់​ធូរ​ស្បើយ​ពី​ភាព​ហត់​នឿយ​ និងបាន​​ស្រូប​ខ្យល់​អាកាស​បែប​ធម្មជាតិ​ ស្ដាប់​សំឡេង​ទឹក​ហូរ​ទទួល​អារម្មណ៍​នៃ​ខ្យល់​ធម្មជាតិ​បែប​ព្រៃ​ភ្នំ​។​

តាម​រយៈ​រូបភាពច្រើន​សន្លឹក​ដែល​បង្ហោះ​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ក្រចេះ​តំបន់​ ទឹក​តេ​អា​លច ​មួយ​នេះ​ហាក់​មិន​ទាន់​ត្រូវ​បាន​អភិរក្ស​អ្វី​ច្រើន​នោះ​ទេ ​ខណៈ​ទី​នោះ​នៅ​ប្រមូល​ផ្ដុំ​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់​​ដែល​ជា​ចំណី​ភ្នែក​នៃ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ដល់នៅឡើយ​។​​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ទឹក​តេ​អាលច ​ឬ​ទឹក​ស្ពាន​ព្រែក​អា​លច​មាន​ទី​តាំងស្ថិតនៅចំណុចកំណាត់ផ្លូវលេខ៧ ចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្ត ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ​​​​​​​​​៕

ប្រភពរូបភាព ៖ មន្ទីរព័ត៌មានខេត្តក្រចេះ ទទក



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *