អស្ចារ្យណាស់! រូបព្រហ្មមុខ ៤ កំពស់ជាង ៧ ម៉ែត្រ សាងពីស្ពាន់នៅព្រលានយន្តហោះថ្មី ខេត្តសៀមរាប

នៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៣ មហាជនកំពុងចាប់អារម្មណ៍ការបង្ហោះមួយដោយគណនីហ្វេសប៊ុកឈ្មោះថា Sopheap Khmer Art ដែលបង្ហាញពីរូបភាពដំណើរការនៃការដំឡើងរូបព្រហ្មមុខ ៤ នៅព្រលានយន្តហោះថ្មីខេត្តសៀមរាប។

បើតាមគណនីខាងលើដែលអះអាងថាខ្លួនគឺជាម្ចាស់សិប្បកម្ម ដែលទទួលខុសត្រូវលើការ ឆ្លាក់ កសាង និងដំឡើង រូបព្រហ្មនៅព្រលានយន្តហោះថ្មី បានឱ្យដឹងថា រូបព្រហ្មមុខ ៤ នេះដំឡើងរួចរាល់ប្រមាណ ៨០ ភាគរយហើយ។ ចំណែកឯការកសាង គឺជាការសាងពីស្ពាន់មានកំពស់ជាង ៧ ម៉ែត្រ ហើយឆ្លាក់និងស្មិតជាស្ពាន់រួចរាល់ ទើបយកមកដំឡើងនៅព្រលានយន្តហោះថ្មី ខេត្តសៀមរាប។

គណនីឈ្មោះ Sopheap Khmer Art បញ្ជាក់ថា៖ «និយាយគឺស្រួលទេ តែធ្វើពិបាកនិងផ្ចិតផ្ចង់ណាស់។ ឆ្លាក់ កសាង ដំឡើងផ្ទាល់ពី សិប្បកម្ម សុភាពខ្មែរ យើងខ្ញុំបាទ»។

​គួរជម្រាបថា ព្រលាន​យន្តហោះថ្មីខេត្តសៀមរាប ជាព្រលានយន្តហោះខ្នាតអន្តជាតិវិនិយោគដោយ​​ក្រុមហ៊ុន Yunnan Investment Holdings ក្នុងទំហំទឹកប្រាក់ ៨៨០ លានដុល្លារអាម៉េរិក ចាប់ផ្តើមសាងសង់តាំងពីពាក់កណ្ដាលខែមីនា ឆ្នាំ ២០២០។ ព្រលានថ្មីនេះ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧ លាននាក់នៅក្នុងមួយឆ្នាំ។

ព្រលាននេះទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណ ៥១ គីឡូម៉ែត្រ ពីទីរួម​ខេត្តសៀមរាប។ បើ​តាម​ផែនការ ព្រលាន​​យន្ត​ហោះ​អន្តរជាតិ​សៀមរាប​ថ្មី​គ្រោង​​បើក​សម្ពោធ​ការ​ហោះហើរ​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ ២០២៣ នេះ។

តាមរយៈវត្តមាន ព្រលានយន្តហោះខ្នាតអន្តជាតិនេះ អ្នកជំនាញជាច្រើនជឿថា វានឹងដើរតួនាទីធំក្នុងការត​ភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗបានកាន់តែទូលំទូលាយ ទាំង​ក្នុង​តំបន់ និង​ពិភពលោក ព្រោះកាល ព្រលាន​យន្ត​ហោះនៅ​ខេត្ត​សៀ​​រាបចាស់ មិន​អាច​ទទួល​យន្ត​ហោះ​ធំៗ​ចុះ​ចត​បាន​ទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ