ក្រុមហ៊ុនសម្លៀកបំពាក់ប្រណីតរបស់អ៊ីតាលី Stefano Ricci មកថតម៉ូដនៅសៀមរាប

ក្រុមហ៊ុន​ Stefano Ricci – Luxury Men’s Clothing​ របស់​អ៊ីតាលី ​​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា​ដើម្បី​ថត​ផ្សព្វ​ផ្សាយ​ម៉ូដសម្លៀកបំពាក់​ក្នុង​គម្រោង ​​The STEFANO RICCI Explorer ​​​របស់​ពួក​គេ​នៅ​លើ​ទឹក​ដី​​អច្ឆរិយ​អង្គរ​​ខេត្ត​​សៀម​រាប​។​​​​​

កម្ពុជា​ជា​ប្រទេស​ចំណាស់​ដែល​សម្បូរ​ទៅ​​ដោយ​សម្បត្តិ​វប្បធម៌​ ជា​ពិសេស​​ប្រាង្គ​ប្រាសាទ​បុរាណ ហើយ​បាន​​ក្លាយ​ជា​ប្រទេស​ដែល​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ ​​សិក្សា​ស្វែង​យល់​។​ ជាក់​ស្ដែង​នា​ពេល​ថ្មី​ៗនេះ ​ក្រុម​ហ៊ុន​សម្លៀកបំពាក់​បុរស​ដ៏​ពេញ​និយម​​​មួយ​នៅ​ប្រទេស​អ៊ីតាលី​ ​Stefano Ricci – Luxury Men’s Clothing បាន​ចុះ​មក​ផ្ដិត​យក​រូបភាព​នៅ​ប្រាសាទ​បុរាណរបស់​កម្ពុជា​ ក្នុង​ខេត្ត​សៀមរាប​ជាមួយ​ខូលិកសិន​ថ្មី​របស់​ពួក​គេ​​ក្នុង​គម្រោង ​The STEFANO RICCI Explorer ​។​​​​​​​​​​​​​​

តាម​រយៈ​ផលិតករ​ Filippo Ricci បាន​ទម្លាប់​ប្រាប់​ឱ្យ​ដឹង​ពី​​​មូល​ហេតុ​ដែល​លោក​ជ្រើស​រើស​កម្ពុជា ​សម្រាប់​គម្រោង​មួយ​នេះ​ព្រោះ​​ជាប្រទេស​ដ៏​ស្រស់​ស្អាត​​មួយ​នេះ​ស័ក្ដិសម​បំផុត​និង​ខូលិកសិន​ថ្មី​របស់​ពួក​គេ​​​​គឺ «​រស​និយម​បែប​ប្រណីត​ភាព​»​។​​ Filippo Ricci ​បាន​មើល​ឃើញ​ធាតុ​សំខាន់​ៗ​ ​៤ ​ធំ​ៗ​ក្នុង​​​ប្រទេស​​មួយនេះ​រួម​មាន៖

១. ទឹក​សំដៅ​លើ​ទន្លេ​មេគង្គ​ និង​បឹង​ទន្លេ​សាប​​

២. ធម្មជាតិ ​និង​​សត្វព្រៃ​

៣.​​ ស្ថាបត្យកម្ម​​ដ៏​រឹង​មាំ​ដែល​​​សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ មាន​ប្រាសាទ ​បាយ័ន​​ ប្រាសាទ​ ព្រះ​ខ័ន​ ប្រាសាទ​តា​ព្រហ្ម​ …​​

៤. ជីវិត​ដែលសំដៅ​លើ​ព្រលឹង​នៃ​សាសនា​នោះ​គឺ ​ព្រះ​សង្ឃ​ និង​ប្រវត្តិ​ដ៏​អស្ចារ្យ​នៃ​មនុស្ស​ខ្មែរ​ជំនាន់​ដើម។​​​​​​​​

មិន​ត្រឹម​តែ​ធាតុ​ទាំង ​៤ ​ខាង​លើ ​ផលិតករ​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា​ ដំណើរ​ផ្សង​ព្រេង​ដ៏​ពិត​ប្រាកដ​ក្នុង​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ​គឺ​ វប្បធម៌​ និង​ព្រលឹង​នៃ​មនុស្ស​ជាតិ​​។ គួរ​បញ្ជាក់​ថា​ សម្រាប់​​​ការ​ថត​ផ្សព្វ​ផ្សាយ​ស្លាក​យីហោ​សម្លៀកបំពាក់​ក្រៅ​ស្រុក​ដ៏​ល្បី​លើ​ទឹក​ដី​អង្គរ​សៀមរាប​លើកនេះជា​ការ​​បង្ហាញ​​ទៅ​កាន់​ពិភពលោក​ឱ្យ​បាន​ស្គាល់​កម្ពុជា​បាន​កាន់​តែ​ច្រើន​ និង​បើកឱ្យមាន​សិក្សា​ស្វែង​យល់​ពី​ប្រទេស​ដ៏​ចំណាស់​មួយ​នេះ​កាន់តែច្បាស់បន្ថែមទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​កម្ពុជា​ក៏​មាន​ហាង​លក់​សម្លៀកបំពាក់ ​ Stefano Ricci ទីតាំង​នៅ​​អាគារវឌ្ឍនៈ ដែល​នាំ​ចូល​មក​តាំងពី ៣ ឆ្នាំ​មុន​ម្ល៉េះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok