ព្រោះរឿងដដែលៗនេះ ឯម រៀម ត្រូវសមាគមសិល្បករខ្មែរហៅជួប ដើម្បីរកដំណោះស្រាយ

អ្នក​ច្នៃ​ម៉ូត​ ឯម ​រៀម ​ត្រូវ​បាន​សមាគម​សិល្បករ​ខ្មែរ​​អញ្ជើញ​ជួប​ពិភាក្សា​ពាក់​ព័ន្ធ​និង​រឿង​ច្នៃ​ម៉ូត​​នា​ពេល​កន្លង​មក​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ និង​ប្រតិកម្ម​យ៉ាង​ខ្លាំង​លើ​ម៉ូត​សម្លៀកបំពាក់​ដែល​មាន​ភាព​ស៊ិច​ស៊ី​​ប្លែក​ៗ​​​​របស់​លោក​។​

កន្លង​មក​ពាក់ព័ន្ធ​​​រឿង​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ដែល​មាន​ភាព​​ស៊ិច​ស៊ី​ប្លែក​របស់​​ ឯម​ រៀម​ បាន​ក្លាយ​ជា​ចំណុច​រសើប ​រហូត​ធ្វើ​ឱ្យ​មហាជន​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​លើ​រូប​លោក​។​ ដោយ​ឡែក​នា​រសៀល​ថ្ងៃ​ទី​ ១២ ​ខែ ​មិថុនា ​ឆ្នាំ ​២០២៤​ នេះ​​អ្នក​ជំនាញ​ច្នៃ​ម៉ូត​​រូប​នេះ​ត្រូវ​បាន​​ថ្នាក់​ដឹក​នាំ​សមាគម​សិល្បករ​ខ្មែរ​អញ្ជើញ​​​ជួប​ពិភាក្សា​ និង​រក​ដំណោះ​ស្រាយ​​ហើយ​។

នៅ​ក្នុង​ជំនួប​នៃ​កិច្ច​ពិភាក្សា​លោកជំទាវអ្នក​ឧកញ៉ា​ ម៉ៅ​ ចំណាន​ ប្រធានសមាគម​សិល្បករ​ខ្មែរ​ និង​ឯកឧត្ដម​ ទិត្យ​ ថាវរិទ្ធ​ បាន​ស្នើ​ដោយ​ចំពោះ​​ទៅ​កាន់​​លោក​ ឯម​ រៀម​​ ​ឱ្យ​មាន​​ការ​កែ​តម្រូវ​​ចំណុច​មួយ​ចំនួន​ដែល​មហាជន​មិន​ទាន់​អាច​ទទួល​យក​បាន​នូវ​ស្នាដៃ ​ក៏​ដូចជា​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​រូប​លោក​ បើ​ទោះ​បី​ការ​ច្នៃ​នោះ​ជា​ទី​ពេញ​និយម ​និង​មាន​ការ​គាំ​ទ្រ​នៅ​តាម​បណ្ដា​បស្ចិម​ប្រទេស​ក៏​ដោយ​។

ក្រោយ​កិច្ច​ពិភាក្សា​អ្នក​​ច្នៃ​ម៉ូត​ ឯម ​រៀម​ បាន​ទទួល​ស្គាល់ ​និង​ព្រម​ទទួល​យក​មតិ​កែ​លម្អ​របស់​ថ្នាក់​ដឹក​នាំ​សមាគម​សិល្បករ​ខ្មែរ​​ ដោយ​រូប​លោក​​​បន្ត​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ដោយ​ចៀសវាង​ភាព​ស៊ិច​ស៊ី​ហួស​ហេតុ​ពេក ​នាំ​ឱ្យ​មហាជន​មាន​ការ​មិន​ពេញ​ចិត្ត​។ ​ក្នុង​ឱកាស​នោះ លោក​ក៏​សូម​សំណូម​ដល់​​មហាជន​ឱ្យ​មាន​យោគ​យល់​ និង​បើ​កចិត្ត​ទទួល​ការ​ច្នៃ​របស់​លោក​ និង​ស្នើ​សុំ​កុំ​ឱ្យ​មាន​ការ​ប្រមាថ​មើល​ងាយ​ដល់​អ្នក​មាន​គុណ​​ទាំង​ពីរ​របស់​រូប​លោក​ផង​ដែរ​។

ជាមួយ​គ្នា​នេះដែរថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រតិដ្ឋ និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ