មានចម្ងាយប្រមាណ ២២ គីឡូម៉ែត្រ ពីទីប្រជុំជននៅឃុំអូរសោម ទេសចរដែលធ្វើដំណើរឆ្លងកាត់ ខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ អាចឈាងចូលទៅលេងកម្សាន្តទឹកជ្រោះឆាយប្រុយ មានទឹកថ្លាឆ្លុះហូរកាត់ផែនថ្មជាថ្នាក់ៗ ធ្លាក់ទង្គិចទៅនឹងថ្មថ្នាក់ក្រោមជម្រៅប្រហែល ៣០ ម៉ែត្រ នៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជាតំបន់ដែលពោរពេញទៅដោយខ្យល់បរិសុទ្ធ លាយឡំជាមួយនឹងសំឡេងបក្សាបក្សី អមទៅដោយដើមឈើបៃតង នៅពេលទៅដល់ ទេសចរនឹងទទួលាបានអារម្មណ៍ស្រស់ស្រាយ បាត់អស់ទុក្ខកង្វល់ និងភាពនឿយហត់ពីការងារ។ នៅទឹកធ្លាក់ឆាយប្រុយ ភ្ញៀវជាតិ-អន្តរជាតិ អាចហែលទឹកលេង និងស្ទូចត្រីកម្សាន្ត យ៉ាងសប្បាយរីករាយ គយគន់ទេសភាព ឃុំអូសោម។
បន្ទាប់ពីបានចូលទស្សនាទឹកជ្រោះឆាយប្រុយ ទេសចរក៏អាចបន្តទៅទស្សនា ទីតាំងមួយចំនួនផ្សេងទៀត នៅតំបន់អូរសោម ដែលលាក់បង្កប់ទៅដោយតំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងនោះមានដូចជា ជម្រកសត្វក្រពើភ្នំ ចម្ការម្រេច ប័រ ល្ហុង ម្នាស់ ត្រាវ ធុរ៉េន ក្រូចពោធិ៍សាត់ និងដំណាំជាច្រើនមុខទៀត មានប្រភេទព្រៃឈើប្លែកៗ ទឹកជ្រោះ ភូមិបងប្អូនជនជាតិភាគតិច ដងស្ទឹងតាតៃ ព្រមទាំងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀត៕
រូបភាព៖ Pursat ToDay – ពោធិ៍សាត់ថ្ងៃនេះ





























Account
Security
Favourite Content