
គ្រឿងផ្សំ៖
ប្រហិតក្ដាម (តាមចំណូលចិត្ត)
បាយកក ១ កូនចានចង្កឹះ
ពងមាន់ ៣ គ្រាប់
ស្ករស ១ ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ម្រេច ១ ស្លាបព្រាកាហ្វេ
ប្រេងឆា
១. ដំបូងយកប្រហិតក្ដាមទៅហាន់ជាដុំតូចៗរួចយកទៅរំលីងបន្តិចហើយដួសទុកមួយឡែក។


២. បន្ទាប់មកគោះពងមាន់ហើយកូរចូលគ្នាបន្តិចសឹមចាក់បាយចូល។



៣. មើលឆាបាយឱ្យសព្វល្មមជាមួយពងមាន់ហើយសឹមដាក់គ្រឿងផ្សំចូល។


៤. ចុងក្រោយភ្លក់មើលថាល្មមសមរសជាតិ ឬនៅ ហើយដាក់សាច់ក្ដាមដែលទុកមួយឡែកនោះចូលរូចឆាត្រលប់ម្ដងទៀតជាការស្រេច៕






















































Account
Security
Favourite Content