បើមិនបានទៅសៀមរាប ចង់ដឹងទេថាខេត្តណាខ្លះ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត?

បើយោងទៅតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តនីមួយៗ ខេត្តចំនួន ១១ បានប្រកាសបញ្ជាក់ពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការរៀបចំឲ្យមាននូវការជួបជុំ កម្សាន្តសប្បាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួន។

ខេត្តទាំង 11 ដែលបានបញ្ជាក់ពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តមានដូចជា៖

  1. ខេត្តកំពង់ស្ពឺ រៀបចំ និងអបអរ សង្ក្រាន្តឆ្នាំថ្មី រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣នៅសួនច្បារវិមានសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ដែលមានកម្មវិធីដូចជា៖ ការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ។
  2. ខេត្តកំពត នឹងរៀបចំកម្មវីធី «កំពតសង្ក្រាន្ត» ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ខែមេសា ឆ្នាំ២០២៣ ដូចទៅនឹងខេត្តដទៃទៀតដែរ។ រដ្ឋបាលខេត្តកំពត នឹងរៀបចំកម្មវិធីកម្សាន្តដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការប្រកួតគុនបុរាណខ្មែរ ការបាញ់ទឹកនៅរង្វង់មូលធុរេន និង​ការបាញ់កាំជ្រួចជាដើម។
  3. ខេត្តបន្ទាយមានជ័យ នឹងមានព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំក្នុងចំណោមខេត្តដទៃ ដែលខេត្តមួយនេះ នឹងរៀបចំកម្មវិធីសង្ក្រាន្ត នៅ៣ទីតាំងធំៗ គឺនៅទីរួមខេត្តក្រុងសិរិសោភ័ណ ប្រាសាទបន្ទាយឆ្មារ និងនៅក្រុងប៉ោយប៉ែត អមដោយកម្មវិធីកម្សាន្តដូចជា៖ ការលេងល្បែងប្រជាប្រិយ ការ​សម្តែងសិប្បៈ ការប្រគុំតន្ត្រី ការបាញ់ទឹករាំកម្សាន្ត និង​ការតាំងពិរព័ណ៌ផលិតផលជាដើម។
  4. ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេលរហូតដល់ ៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ ១៦មេសា ឆ្នាំ ២០២៣ នៅឯបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលមានកម្មវិធីដូចជា៖ ការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ ការតាំងពិរព័ណ៌ និងការបង្ហោះគោមជាដើម។
  5. ខេត្តពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ នៅទល់មុខសាលាខេត្តពោធិ៍សាត់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
  6. ខេត្តព្រះសីហនុវិញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរយៈពេល៣ថ្ងៃនៅទីរួមខេត្ត ដែលមានកម្មវិធីដូចជា៖ ​ការជួបជុំ ការលេង​ល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ។
  7. ខេត្តកោះកុង នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ នៅ៤ទីតាំងធំៗ គឺនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត បរិវេណវត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។ 
  8. ខេត្តកំពង់ឆ្នាំង នឹងរៀបចំ «សង្រ្កាន្តកំពង់ឆ្នាំង» នៅទីតាំងចំនួន២ គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ និងសួនឈ្វាំងសែនជ័យ រយៈពេល ៣ថ្ងៃ។
  9. សង្ក្រាន្តស្វាយរៀង ដែលតែងមានអ្នកចូលរួមដ៏កកកុញ នឹងត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ទី១៦ ខែមេសា ឆ្នាំ ២០២៣ ដែលមានកម្មវិធីពិសេសដូចជា៖ កម្មវិធីល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ស្តង់ពិរព័ណ៌ កន្លែងថតរូប ការប្រគុំតន្ត្រីខ្នាតធំ កម្មវិធីរត់ប្រណាំង កម្មវិធីប្រណាំងកង់ និងការបាញ់ទឹកកម្សាន្ត។
  10. ខេត្តកំពង់ចាម នឹងរៀបចំ «សង្ក្រាន្តកំពង់ចាម» រយៈពេល៣ថ្ងៃ នៅមុខសាលាខេត្ត ចាប់ពីល្ងាចថ្ងៃទី ១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣ ដែលមាន ការលេងល្បែងប្រជាប្រិយ ការបាញ់ទឹកកម្សាន្ត និងការប្រគុំតន្ត្រីជាដើម។
  11. ខេត្តបាត់ដំបង បានឲ្យដឹងថារដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅ បរិវេណ វិទ្យល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង និងបែងចែកតំបន់ជាច្រើនដូចជា៖តន្រ្តីសម័យ ពិពណ៍ទូទៅ តំបន់ត្រជាក់ចិត្ត ភូមិម្ហូបខ្មែរ តន្រ្តីស្រុកស្រែ តំបន់សាសនា ភូមិ ស.ស.យ.ក និងអាអាហារនៃក្តីស្រលាញ់ជាដើម។

គួរបញ្ជាក់ថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ឆ្នាំ២០២៣ នេះប្រជាពលរដ្ឋគ្រប់រូបអាចអញ្ចើញចូលរួមកម្សាន្តព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តទាំង ១១នេះបាន​ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម