ទីក្រុងភ្នំពេញបានក្លាយជាកន្លែងលម្ហែពេលរាត្រីដ៏ទាក់ទាញដែលឈរនៅលេខរាងលំដាប់ទី២ វ៉ាដាច់ទីក្រុងធំៗនៅជុំវិញពិភពលោក។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍មុននេះបន្តិច។

តាមរយៈការបង្ហោះជូនដំណឹងលើផេកផ្លូវការខាងលើបានឱ្យដឹងថាកម្ពុជាបានស្ថិតនៅក្នុងថប់៣ដែលឈរនៅលំដាប់លេខរៀងទី២ ក្នុងចំណោមទីក្រុងលម្ហែកាយដ៏ទាក់ទាញនាពេលរាត្រីធំៗទាំង១៤ ខណៈទីក្រុងបាងកក និងបាលីស្ថិតនៅលំដាប់លេខរៀងទី១ និងទី៣។
ក្រៅអំពីទីក្រុងទាំង៣ ខាងលើបណ្ដាទីក្រុងដែលមានសម្រស់ស្រស់ត្រកាលនាពេលរាត្រីដ៏ទាក់ទាញចំនួន១១ ទៀតដែលមានដូចជា៖ ទីក្រុងឌូបៃ, ហូជីមិញ, អ៉ីស្តាបុល-ទួកគី, Las Vegas, បែរឡាំង, អ៊ីប៊ីហ្យា, ម៉ៃមី, តូក្យូ, Rio de Janeiro, ទីក្រុងឡុងដ៍ និងទីក្រុងញ៉ូយ៉ក។ ថ្លែងអំពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាក្រោយពីដាក់ឱ្យដំណើរការផ្លូវថ្មើរជើង Walk Street បានក្លាយជាទីក្រុងដ៏សម្បូរបែប និងកាន់តែទាក់ទាញជាពិសេសពេលរាត្រីនាថ្ងៃចុងសប្ដាហ៍ដែលកំពុងទាក់ចិត្តទាក់អារម្មណ៍បណ្ដាទេសចរឱ្យមកលេងកម្សាន្តយ៉ាងច្រើនកុះករមិនចេះដាច់។









ពិតណាស់ ការបង្កើតផ្លូវថ្មើរជើងមួយនេះឡើងបានធ្វើឱ្យទីក្រុងភ្នំពេញទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិរហូតបានក្លាយជាទីតាំងលម្ហែដ៏ទាក់ទាញនាពេលរាត្រីក្នុងចំណោមប្រទេសធំៗ និងល្បីជាច្រើនលើពិភពលោក៕
ប្រភពរូបភាព៖រដ្ឋបាលរាជធានីភ្នំពេញ&ក្រសួងទេសចរណ៍

























Account
Security
Favourite Content