ទំព័រហ្វេសប៊ុកផេកមួយឈ្មោះ Go See It ไปให้รู้ ออกไปดูให้เห็น របស់ប្រទេសថៃ បានមកថតរូបស្អាតៗ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗ ប្រសិនបើភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្ត មករាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ ទំព័រហ្វេសប៊ុកផេកមួយនេះ មានអ្នកចុចតាមដានប្រមាណជាង ១០ម៉ឺននាក់ និងបានសរសេររៀបរាប់យ៉ាងលម្អិតថា អ្នកគួរទៅលេងកម្សាន្តនៅកន្លែងណាខ្លះ នៅក្នុងរាជធានីភ្នំពេញ ក្នុងដំណើរកម្សាន្តរយៈពេល ២យប់ ៣ថ្ងៃ។

ក្នុងនោះហ្វេសប៊ុកផេកមួយនេះ ថែមទាំងបានរៀបរាប់ថា ទីក្រុងភ្នំពេញមានមានអ្វីដែលភ្ញាក់ផ្អើលជាងអ្វីដែលអ្នកគិតទៅទៀត។ Chicer than ever Update ទីតាំងសម្រាប់ការធ្វើដំណើរកម្សាន្តទៅភ្នំពេញ។ អ្វីដែលអ្នកស្រលាញ់ចូលចិត្តមិនអាចរំលងបាន៖ ដំណើរកម្សាន្តរយៈពេលខ្លី ៣ ថ្ងៃ ២ យប់។ សកម្មភាពសំខាន់ៗរួមមាន ថ្វាយបង្គំព្រះនៅទីសក្ការៈ ថតរូប ហាងកាហ្វេ និងទីតាំងសំខាន់ៗជាច្រើនទៀត ។ លុបរូបភាពភ្នំពេញចាស់ចេញព្រោះភ្នំពេញឆ្នាំ២០២៣ស្អាតខ្លាំង និងអស្ចារ្យណាស់។ ងាយស្រួលធ្វើដំណើរ ជិះ TukTuk ហើយធ្វើការរុករកក្នុងទីក្រុង។

សម្រាប់ដំណើរកម្សាន្តរយៈពេល ២ យប់ ៣ ថ្ងៃ ដែលទំព័រផ្សព្វផ្សាយអំពីគោលដៅទេសចរខាងលើ បានរៀបរាប់ពីរាជធានីភ្នំពេញរួមមាន៖
ថ្ងៃទី១៖
▪ The Elysee(កោះពេជ្រ)
▪ PH Euro Park (សួនអឺរ៉ុបនៅបុរីប៉េងហួត)
▪ Arabica Phnom Penh VCLP Roastery
▪ Bassac Lane, a nighttime hangout spot (ផ្លូវបាសាក់ សម្រាប់ការដើរកម្សាន្តពេលរាត្រី)

ថ្ងៃទី២៖
▪ TheCommune
▪ Wat Phnom (វត្តភ្នំ)
▪ Royal Palace of Cambodia (ព្រះបរមរាជវាំង)
▪ Sisowath Riverside Park( សួនស៊ីសុវត្ថិមាត់ទន្លេរ)
▪ Street Art Alleyway 240 1/2
▪ Independence Monument (វិមានឯករាជ្យ)
▪ Statue of King Norodom Sihanouk (រូបសំណាក ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ)

ថ្ងៃទី៣៖
▪ Central Market (ផ្សារធំថ្មី)
▪ ខេតេ Khete
▪ Wat Kean Khleang (វត្តកៀនឃ្លាំង)
▪ Wat Sampov Treileak Temple (វត្តសំពៅ)
▪ Temple Coffee St51

































Account
Security
Favourite Content