ក្រោយធ្វើដំណើរឆ្លងកាត់តំបន់ និងខេត្តមួយចំនួនដែលពោរពេញទៅដោយសម្បត្តិធម្មជាតិដ៏អស្ចារ្យ វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនតាមតំបន់ ពេលនេះកម្មវិធី «វនយាត្រា» បានធ្វើដំណើរមកដល់តំបន់ចុងក្រោយនៃរដូវកាលទី១របស់ខ្លួន គឺតំបន់ «អូរសោមធម្មជាតិលាក់ខ្លួន»។
មិនខុសពីតំបន់មុនៗឡើយ តំបន់តំបន់ចុងក្រោយ-អូរសោមធម្មជាតិលាក់ខ្លួន មានចំនួន ៤ ភាគដោយចាក់បញ្ចាំង ១ភាគក្នុងសប្ដាហ៍នៅលើទំព័រហ្វេសប៊ុក AMS Infotainment និងផេកក្រសួងបរិស្ថាន។
បេសកកម្មចុងក្រោយនេះ «វនយាត្រា» នឹងបើកបង្ហាញឱ្យអ្នកទស្សនាបានឃើញនូវផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកដ៏បៃតងខៀវខ្ចី នៃព្រៃរងទឹកភ្លៀងដ៏អស្ចារ្យក្នុងតំបន់អូរសោម ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ អ្នកទស្សនានឹងបានឃើញនូវទឹកជ្រោះស្អាតៗជាច្រើន រួមទាំងទឹកធ្លាក់ឆាយប្រុយផងដែរ។ លើសពីនេះទៅទៀត ក្នុងភាគទី២២ «វនយាត្រា» បានបង្ហាញ ទេសភាពកម្រដ៏អស្ចារ្យ នៃតំបន់វាលក្រពើ ដែលមានវាលស្មៅបៃតងខ្ចី ហ៊ុមព័ទ្ធទៅដោយភ្នំជុំជិត បូករួមជាមួយសកម្មភាពតួអង្គទាំង ២ ជិះរទេះក្របី ស្ដាប់ពូម្ចាស់ស្រុកនិយាយពីប្រវត្តិទីតាំងដូចរឿងព្រេង ធ្វើឱ្យបេសកកម្មចុងក្រោយពិសេសទ្វេដង។
គួរជម្រាបថា ក្នុងបេសកកម្មទាំង ៦ «វនយាត្រា» បានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ពិសេសៗក្នុងខេត្តចំនួន ៦ រួមមាន៖ ខេត្តបាត់ដំបង ខេត្តរតនគិរី ខេត្តបៃលិន ខេត្តស្ទឹងត្រែង ខេត្តកោះកុង និងចុងក្រោយគឺតំបន់អូរសោមខេត្តពោធិ៍សាត់៕





























Account
Security
Favourite Content