«សួនរុក្ខជាតិអង្គរ» បណ្តុំរុក្ខជាតិរាប់ម៉ឺនដើម ជាង ៥០០ ប្រភេទ ជិតបើកទទួលអ្នកទស្សនា!

មាន​ទីតាំង​នៅ​តាម​បណ្ដោយ​រុក្ខវិថី​ព្រះសីហនុ ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត «សួន​រុក្ខជាតិ​អង្គរ» (Angkor Botanical Garden) គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៩ ឧសភា នា​ពេល​ឆាប់​ៗ​នេះ​បើ​យោង​តាម​ប្រសាសន៍​ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​ជាតិ​អប្សរា និង​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​សួន​នេះ​ផ្ទាល់។ 

នៅ​លើ​ផ្ទៃដី​ជាង ១៥ ហិកតា ក្រោម​ការ​ឧបត្ថម្ភ និង​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរ​រូបនីយ​កម្ម និង​សំណង់ «សួន​រុក្ខជាតិ​អង្គរ» នេះ ត្រូវ​បាន​ពង្រីក និង​កែ​លម្អ​បន្ថែម ជាមួយ​រុក្ខជាតិ និង​ផ្កា​ចម្រុះ​ជាង ៥០០ ប្រភេទ និង​រាប់​ម៉ឺន​ដើម​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទី។

ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សួន​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​បែងចែក​ជា​សួន​ធំ​ៗ ៥ ជាមួយ​លក្ខណៈ​ពិសេស​ខុស​ៗ​ពី​គ្នា រួមមាន ៖ 

-សួន​គ្រឿងទេស និង​ឱសថ ៖ មាន​រុក្ខជាតិ​ឱសថ​ចម្រុះ និង​ដំណាំ​ជា​គ្រឿងទេស​ដាំ​ស្ល

-សួន​ផ្កា​ស្មៅ និង​ផ្កា​ចម្រុះ ៖ មាន​ផ្កា និង​ផ្កា​ស្មៅ​តាម​រដូវ​កាល

-សួន​អំបូរ​ត្នោត ៖ មាន​ដើម​ប្រង់ ស្លា លម៉ើ ដូង​ប្រេង…

-សួន​ខ្មែរ ៖ មាន​រុក្ខជាតិ​ហូប​ផ្លែ​ច្រើន​មុខ និង​ស្រែ​ខ្នាត​តូច

-សួន​ព្រៃឈើ និង​សត្វ​ព្រៃអង្គរ ៖ មាន​ដើម​ឈើ​ប្រណិត សត្វព្រៃ និង​សត្វ​ចិញ្ចឹម។

ក្រោយ​បើក​ដំណើរការ សាធារណជន​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល ១ ខែ ហើយ​បន្ទាប់​ពី​នោះ នឹង​មាន​ការ​បង់​ថ្លៃ​ក្នុង​តម្លៃ​សមរម្យ​បំផុត។ សួន​នេះ​នឹង​ក្លាយ​ជាទី​លំហែ និង​សម្រាក​កម្សាន្ត​ដ៏​សែន​មនោរម្យ​មួយ​ថ្មី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​ក៏​ជា​កន្លែង​ដែល​អាច​សិក្សា​ស្វែងយល់​អំពី​ប្រភេទ​រុក្ខជាតិ ផ្កា​ចម្រុះ និង​សត្វព្រៃ​ជា​ច្រើន​ផង​ដែរ៕

ទីតាំង ៖https://goo.gl/maps/4f3KNah6ZV6DA6MB6

ប្រភព ៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

រូបភាព៖យី សុថា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ