១ខែមានម្តង! «ផ្សារក្រមួនសហ» ទីកន្លែងដាក់បង្ហាញផលិតផលដោយសហគ្រិនក្នុងស្រុក

នៅ​ចំ​កណ្ដាល​ខេត្ត​សៀមរាប ក្នុង​សួន​ច្បារ​នៃ​ហាង​កាហ្វេ​បាយអូលែប (BioLab Coffee) មាន​ព្រឹត្តិការណ៍​ប្រចាំ​ខែ​មួយ​ឈ្មោះ​ថា«ផ្សារ​ក្រមួន​សហ» ដែល​មាន​វត្តមាន​រៀងរាល់​ថ្ងៃ​សៅរ៍​​សប្ដាហ៍​ទី​មួយ ចាប់​បើក​ពី​ម៉ោង ៩:00ព្រឹក ដល់​ម៉ោង ៧:០០យប់។ 

«ផ្សារ​ក្រមួន​សហ» ជា​ព្រឹត្តិការណ៍​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ ជា​ស្នាដៃ​កែច្នៃ និង​ផលិត​ដោយ​ដៃ​នៃ​សហគ្រិន​ក្នុង​ស្រុក ច្រើន​ផ្នែក​ច្រើន​ប្រភេទ ដែល​សុទ្ធ​តែ​ជា​សហគ្រិន​សង្គម​នៃ​គ្រួសារ​សហ។ អ្នក​ចូលរួម​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ឡើយ ហើយ​អាច​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​សហគ្រិន​សង្គម សាកសួរ​អំពី​រឿងរ៉ាវ​ពី​ក្រោយ​ការ​បង្កើត ក៏​ដូចជា​ប្រវត្តិ​នៃ​ផលិតផល​របស់​ពួកគាត់។

ក្រៅ​ពី​ដើរ​ទស្សនា​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត និង​គំនិត​បង្កើត​ថ្មី អ្នក​ក៏​អាច​ចូលរួម​លេង​កម្សាន្ត​នូវ​សកម្មភាព​សប្បាយ​ៗ​ជាច្រើន ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ទៀត​ផង។ គួរ​បញ្ជាក់​ផង​ដែរ​ថា សហ​ជា​វេទិកា ដែល​ជា​សមិទ្ធផល​នៃ​គម្រោង​មួយ ដែល​បាន​ធ្វើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​រឹង និង​ទន់ ដើម្បី​ជា​ចំណែក​ក្នុង​ការ​ពង្រឹង​គុណភាព​សហគ្រិន​សង្គម និង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក។ សហ ក៏​មាន​ទីតាំង​ហាង​ដាក់​បង្ហាញ​ស្នាដៃ និង​ផលិតផល​ប្រកប​ដោយ​គុណភាព និង​គុណតម្លៃ ​ដែល​បើក​ដំណើរការ​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​ផងដែរ។

ទីតាំងកម្មវិធី«ផ្សារក្រមួនសហ» ៖ សួនបាយអូលែបកាហ្វេ (BioLab Coffee) កែងផ្លូវវត្តបូព៌ និងផ្លូវលេខ២២ https://g.page/biolabcoffeeandoffice?share



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន