សំណង់អគារចំណាស់ ដែលបន្សល់ទុកតាំងពីសម័យបារាំងក្នុងខេត្តបាត់ដំបង

រម្លឹក​ពី​ខេត្ត​បាត់​ដំបង​លោក​អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ដល់​សំណង់​បុរាណ​ដ៏​ល្អ​ប្រណិត​រាប់​មិន​អស់​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បារាំង​ដែល​កាល​នោះ​ខេត្ត​មួយ​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ពី​សំណាក់​បារាំង​សែស។

មក​ទល់​ពេល​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ប្រមូលផ្ដុំ​ដោយ​សំណង់​ប្រាសាទ​បុរាណ សំណង់​ផ្ទះ​ខ្មែរ​បុរាណ និង​សំណង់​លំនៅ​ឋាន ដែល​បាន​បន្សល់​តាំង​ពី​សម័យ​អាណានិគម​បារាំង។ សំណង់​អគារ​និង​ផ្ទះ​មួយ​ចំនួន​ត្រូវ​បាន​រក្សា​ទុក​និង​បន្ត​ការ​ប្រើប្រាស់​មក​ទល់​ពេល​បច្ចុប្បន្ន រី​ឯ​សំណង់​ខ្លះ​ទៀត​ត្រូវ​បាន​រៀប​ចំ​កែ​លម្អ​ឡើង​វិញ​បន្តិច​បន្តួច​ដោយ​រក្សា​នូវ​ទ្រង់​ទ្រាយ​រូបរាង​ដើម។

ការ​បន្ត​អភិរក្ស​សំណង់​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ខេត្ត​បាត់​ដំបង​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​មួយ​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​និង​ផ្ដិត​យក​ទិដ្ឋភាព​នៃ​សំណង់​អគារ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​បារាំង។ ពិត​ណាស់ ក្រៅ​ពី​​​សំណង់​បុរាណ​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ខេត្ត​បាត់ដំបង​នៅ​មាន​សំណង់​បេតិកភណ្ឌ​ចំណាស់​ៗ​ជា​ច្រើន​ទៀត​ដែល​កសាង​ឡើង​តាំងពី​សម័យ​លោក​ម្ចាស់។ សំណង់​ទាំង​នោះ​រួម​មាន អគារ​សាលា​ខេត្ត​កសាង​ក្នុង​សម័យ​លោក​ម្ចាស់ សព្វ​ថ្ងៃ​មាន​អាយុកាល​១១៤​ឆ្នាំ​, និង​វត្ត​កំផែង​ចាស់​សាង​សង់​តាំង​ពី​​មុន​ឆ្នាំ​១៨៣៧​ជា​ដើម។ បើ​តាម​ឯកសារ ខេត្ត​បាត់ដំបង​មាន​សំណល់​សំណង់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ក្នុង​សម័យ​លោក​ម្ចាស់ និង​សម័យ​អាណានិគម​បារាំង​នេះ មិន​តិច​ជាង​ ៨០០ ​កន្លែង​ទេ៕

ខាង​ក្រោម​នេះ​ជា​បណ្ដុំ​រូបភាព​នៃ​សំណង់​អគារ​ចាស់ៗ​ក្នុង​រចនាបថ​អ៉ឺរ៉ុប​ដែល​បន្សល់​តាំង​ពី​សម័យ​បារាំង​មក​ទល់​បច្ចុប្បន្ន៖

រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា/ម៉ក់ ភារៈ


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *