រូបភាពជាច្រើនសន្លឹកបានលេចឡើងកណ្តាលរាត្រីជាមួយសម្រស់ដ៏ស្រស់ត្រកាលនៃវាលស្រែមួយកន្លែងដែលនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ។ មិនត្រឹមតែមានទេសភាពស្អាត ខ្យល់ត្រជាក់បែបធម្មជាតិ ថែមទាំងមានកាហ្វេត្រជាក់ៗផឹកកំដរមាត់ទៀត។ រូបភាពសម្រស់ពេលយប់អង្រួនបេះដូងម្ល៉ឹងហើយ ចុះទម្រាំបានទៅមើលផ្ទាល់ពេលថ្ងៃទៀត ស្រស់ស្អាតយ៉ាងណាទៅ។

ហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយខ្លាំងពីទីក្រុងភ្នំពេញ បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួនកាលពីរាត្រីថ្ងៃម្សិលមិញធ្វើឱ្យអ្នកដែលបានឃើញ mention មិត្តភក្តិព្រោងព្រាត បបួលគ្នាទៅលេង ទៅស្គាល់ឱ្យបានម្តង។ សំណាបដុះពន្លកលូតវែងៗគួរជាទីគយគន់នៅក្នុងស្រែល្វឹងល្វើយ អមជាមួយស្ពានឈើខ្វែងខ្វាត់តភ្ជាប់គ្នាជាអន្លើ ទៅកាន់កូនផ្ទះដែលសាងសង់ពីស័ង្កសីប្រក់ស្បូវពីលើ ដែលនៅពីក្រោយមានរោងដែលមានកៅអីវែងរៀបជាថ្នាក់ៗសម្រាប់អង្គុយលេង គយគន់ទេសភាពវាលស្រែសងខាង និងស្រូបខ្យល់អាកាសបរិសុទ្ធ កណ្តាលវាលស្រែ គ្មានផ្សែងឡានម៉ូតូ និងសំឡេងរំខាន។







គ្រប់គ្នាប្រហែលជាបានស្គាល់ ហើយអ្នកខ្លះក៏ប្រហែលជាបានទៅដល់កន្លែងដោយផ្ទាល់ នោះគឺកាហ្វេជ្រុងស្រែ។ ទីនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ តែអត់ចូលធ្វើដំណើររាប់ម៉ោង តែថាមិនមែនមានត្រឹមតែកាហ្វេទេ ក៏មានកញ្ចុះសម្រាប់អង្គុយលេង មានម្ហូបឆ្ងាញ់ៗ និងមានកន្លែងសម្រាប់កុមារតូចៗលេងផងដែរ។
សម្រាប់អ្នកមានបំណងចង់ទៅលេង អាចទៅបានតាមទីតាំងនេះបាន ភូមិត្រពាំងមាន សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែនសុខ ភ្នំពេញ៕


























Account
Security
Favourite Content