ទាក់ភ្នែកណាស់! ស្ពានថ្មើរជើងថ្មីចូលទៅកាន់ប្រាសាទនាគព័ន្ធ អមដោយទេសភាពស្រស់ត្រកាល

នៅតាមផ្លូវវង់ធំលើទឹកដីខេត្តសៀមរាប នាគព័ន្ធ​ជា​ប្រាសាទ​មួយ​​ក្នុង​ចំណោម​ប្រាសាទ​ជា​កេរ្តិ៍ដំណែល​ពី​ដូនតា​ខ្មែរ​យើង ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ជាមួយ​រូបរាង និង​សណ្ឋាន​ប្លែក​ពី​គេ​។ 


នា​ដើម​ខែ​កញ្ញា​នេះ គេ​ឃើញ​មាន​រូបថតច្រើនសន្លឹកពីសំណាក់អ្នកទស្សនា ក៏​ដូចជា​អ្នក​និយម​ការ​ថត​រូប​បង្ហោះឡើង​នៅ​ក្នុង​បណ្តាញ​សង្គម បង្ហាញ​ពី​សម្រស់​ដ៏​ស្រស់​អស្ចារ្យ​នៃ​ស្ពាន​ថ្មើរ​ជើង​ថ្មី​ចូល​ទៅ​កាន់​ប្រាសាទ​នេះ ដែល​ទើប​តែ​ត្រូវ​បាន​សាងសង់​រួចរាល់។

ជាមួយរូបរាងទាក់ភ្នែក ឈរមាំអន្លាយនៅលើផ្ទៃទឹកធំល្វឹងល្វើយដាច់កន្ទុយភ្នែក ស្ពានថ្មើរជើងនេះមិនត្រឹមតែជាទីចម្លងអ្នកទស្សនាចូលទៅកាន់ប្រាសាទទេ តែក៏ជាកន្លែងដែលអាចគយគន់ទេសភាពនៅសងខាងយ៉ាងស្រស់ត្រកាល និងជាទីមនោរម្យក្រៃលែង។

រឹតតែ​ពិសេស​សម្រាប់​អ្នក​ចូលចិត្តថតរូបលេងកម្សាន្ត…អ្នក​នឹងអាចផ្តិតយករូបភាពស្អាតៗ អម​ដោយ​សម្រស់​ធម្មជាតិ​ដ៏​សាមញ្ញ​តែ​ទាក់​នេត្រា ដែល​នៅ​ក្បែរ​ៗ​នេះ​ផង​ដែរ។ បើមាន​ឱកាស​បាន​ទៅ​ទស្សនា​ចំ​ថ្ងៃ​ដែល​មាន​ផ្ទៃ​មេឃស្រឡះល្អ នឹង​រឹតតែប្រសើរ…ក្រឡេក​មើល​ទៅ​ជ្រុង​ណា ក៏​នឹង​បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ដែរ!

គួរ​បញ្ជាក់ផងដែរថា ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា «បា្រសាទរាជស្រី» មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍​ខាង​ជើង និង​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ចុង​សតវត្សរ៍ ទី១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧ ក្នុង​សណ្ឋាន​បួនជ្រុងដែលត្រូវបានគេសម្គាល់ថា ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ។ 

ប្រភព​រូបភាព ៖​ Sarun Sitha និង តោះ! ទៅ​លេង​សៀមរាប-Let’s Go to Siem Reap



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ