ចាំបាច់ទៅណាឆ្ងាយនាំអស់សាំងច្រើនអី មួយកន្លែងនេះ ត្រឹមកំពត ទេសភាពស្អាតដូចផ្ទាំងគំនូរ!

រមណីយដ្ឋាន​ទំនប់​ម្លិច​បច្ចុប្បន្ន​កាន់តែ​មាន​ការ​អភិវឌ្ឍន៍​ជាច្រើន​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើឲ្យ​ទីនោះ​កាន់តែ​ស្រស់​ស្អាត​ទាក់​ចិត្ត​អ្នក​ទេសចរ​ថែម​មួយ​កម្រិត​​ទៀត​។ បើ​ងាក​ទៅ​មើល​កន្លែង​អង្គុយ​លេង និង​កន្លែង​ផ្សេង​ៗ​នៅ​ទំនប់​ម្លិច​ឥឡូវ​នេះ​ឃើញ​ថា កាន់តែ​ច្រើន ហើយ​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​​ទៅ​លេង​ខ្លាំង​ណាស់។

ទំនប់​ម្លិច​ ពិតជា​ទី​កន្លែង​ពេញ​និយម​ទាំង​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​​ទៅ​​លំហែ​កាយ​នៅ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ ឬថ្ងៃ​​បុណ្យ​ជាតិ​ធំ​ៗ។ បើ​និយាយ​ពី​បរិយាកាស​ទី​នោះ​វិញ​ពិតជា​អំណោយផល​ពី​ធម្មជាតិ​ខ្លាំង​ណាស់​ដោយ​មាន​ទាំង​ជួរ​ភ្នំ និង​ទឹកទំនប់​​​អាច​មុជ​លេង​បាន ថែម​ទាំង​មាន​កន្លែង​ជួល​ទូក​ជិះ​លេង​យ៉ាង​សប្បាយ​រីករាយ​ភ្លេច​អស់​ទុក្ខ​កង្វល់​មួយ​គ្រា។ ក្រៅពី​គយគន់​ទេសភាព

ចំណែក​កញ្ចុះ​អង្គុយលេង​លើ​ទឹក​​ត្រូវ​បាន​គេ​រៀបចំ​កាន់តែ​ច្រើន ហើយ​មាន​ស្ពាន​ឈើ​ដើរ​ឆ្លង​ទៅ​កញ្ចុះ​មួយ​ទៅ​កញ្ចុះ​មួយ​យ៉ាង​រីករាយ។ សម្រាប់​គូស្នេហ៍​ដែល​ចង់​ទៅ​លំហែ​នា​ខែ​នេះ​ពិតជា​រ៉ូមែនទិក​ណាស់ ស្រប​ពេល​អាកាសធាតុ​​ត្រជាក់​ៗ​មាន​ភ្លៀង​លាយ​រលឹម​ស្រិចៗ​បែបនេះ​ទៀត​ ឃើញ​ពពក​អណ្ដែត​ពាសវាលពាសកាល ទេសភាព​ពណ៌​បៃតង​ស្រស់ ខ្យល់​ត្រជាក់​ប៉ះ​កាយា​ រឹតតែ​បង្កើត​បាន​ភាព​ស្និទ្ធស្នាល និង​ចងក្រង​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា។

នៅ​ខាង​លើ​ៗ​ក៏​មាន​តូប​លក់​អាហារ​យ៉ាង​សមរម្យ និង​បន្ទប់ទឹក​មាន​អនាម័យ​ មិន​ឲ្យ​ភ្ញៀវ​ពិបាក​ឡើយ៕

ប្រភព​រូប៖ Travel with me

​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ