សង្ក្រាន្តតាមសាលាឆ្នាំនេះក្រសួងអប់រំណែនាំឲ្យលេងល្បែងប្រជាប្រិយខ្មែរ និងហាមសកម្មភាពទាំងនេះដាច់ខាត

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំងរដ្ឋ និង​ឯកជន​ក្នុង​ការ​បំផុស​ឱ្យ​សិស្សានុសិស្ស​ ​យុវជន​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យ​បានច្រើន ជំនួស​ការ​លេង​ប៉ាត​ម្សៅ​ ជះ​ទឹក​ ឬ​បាញ់​ទឹក​ ព្រមទាំងសកម្មភាព​​មិន​សមរម្យ​ជា​ច្រើន​ទៀត។

ក្នុងន័យនេះ ដើម្បី​ចូល​រួម​អភិរក្ស​ ​លើក​កម្ពស់​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​ និង​រីក​ចម្រើន​​ ព្រម​ទាំង​ចៀសវាង​នូវ​បាតុភាព​ផ្សេងៗ​ក្នុង​ឱកាស​ត្រៀម​អបអរសាទរ​តាម​រយៈ​សង្ក្រាន្ត​តាម​គ្រឹះស្ថាន​សិក្សា ​ក្រសួង​អប់រំ​បាន​ធ្វើ​សេចក្ដី​ណែនាំ​ដល់​គ្រឹះស្ថាន​ទាំង​សាធារណ​និង​ឯកជន​ដូច​ខាង​ក្រោម៖

ទី១. បំផុស ​និង​បង្ក​ភាព​ងាយ​ស្រួល​ព្រម​ទាំង​ជួយ​សម្របសម្រួល​ដល់​សិស្សានុសិស្ស-យុវជន ឱ្យ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដូច​ជា​ បោះ​អង្គញ់​ ចោល​ឈូង ដណ្ដើម​ស្លឹកឈើ​ ទាញ​ព្រ័ត្រ រាំ​កម្សាន្ត​នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​ដូច​ជា ​សារ៉ាវ៉ាន់​ ឡាំ​លាវ​ រាំ​ក្បាច់ ​រាំ​វង់​ ទាំង​មុន​និង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ទី២. សុំ​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​លោក​គ្រូ​អ្នក​គ្រូ​ ក្រុម​ប្រឹក្សា​កុមារ-យុវជន​ ដើម្បី​ជំរុញ​ទឹក​ចិត្ត​ឱ្យ​សិស្សានុសិស្ស​ចូលរួម​លេង​ឱ្យ​បាន​ច្រើន​កុះករ។

ទី៣. ល្បែង​ទាំង​ឡាយ​ណា​ដែល​មិន​មែន​ជា​ល្បែង ឬ​របាំ​ប្រជាប្រិយ​ខ្មែរ និង​ល្បែង​មួយ​ចំនួន​ដែល​ប្រឈម​ហានិភ័យ ​អ​សុវត្ថិភាព​និង​គ្រោះ​ថ្នាក់​ ដូចជាការបាញ់​ទឹក ​ជះ​ទឹក​ លាប​ម្សៅ​ ត្រូវ​ទប់​ស្កាត់​និង​ហាម​ជា​ដាច់​ខាត។

ទី៤. សុំ​ឱ្យ​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​អាណាព្យាបាល​សិស្ស​ សហគមន៍​ និង​អាជ្ញាធរ​ដើម្បី​រួម​គ្នា​ទប់​ស្កាត់​និង​ដោះ​ស្រាយ​ទាន់​ពេល​វេលា។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​នេះ​ក្រសួង​យុវជន​អប់រំ​និង​កីឡា​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​ទទួល​បាន​ការ​សហការ​ពី​សំណាក់​គ្រឹះស្ថាន​សិក្សា​ទាំង​ពីរ​ស្ថាប័ន ជា​ពិសេស​​យុវជន​ខ្មែរ ​សិស្ស​-និស្សិត​ដើម្បីចូលរួម​ក្នុង​សកម្មភាព​ថែ​រក្សា​ប្រពៃណី​វប្បធម៌​ពី​បុរាណកាល​របស់​ខ្មែរ​​ឱ្យ​បាន​គ្រប់​ៗគ្នា៕​​​​​​​​​​​​

ប្រភពរូបភាព ៖ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *