លើភ្នំគិរីរម្យមានកន្លែងលម្ហែបែបធម្មជាតិមួយឈ្មោះ លម្ហែ គិរីរម្យ រីស៊ត

គិរីរម្យ ជា​តំបន់​ទេសចរណ៍​ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ ថែម​ទាំង​ជា​គោលដៅ​ពេញ​និយម​សម្រាប់​ការ​ដើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រលាញ់។ ដោយឡែក លើ​ភ្នំ​ធម្មជាតិ​មួយ​នេះ​មាន​កន្លែង​លម្ហែ​ដ៏​ស្រស់​ស្អាត​នោះ​គឺ លម្ហែ គិរីរម្យ រីស៊ត។

លម្ហែ គិរីរម្យ រីស៊ត ជា​កន្លែង​លម្ហែ​ដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​កន្លែង​កម្សាន្ត​ជា​ច្រើន​លើ​កំពូល​ភ្នំ​គិរីរម្យ។ មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​នា​ពេល​ចុង​សប្ដាហ៍ លម្ហែ គិរីរម្យ រីស៊ត មាន​ទី​ធ្លា​ធំ​ទូលាយ កន្លែង​ថត​រូប​ច្រើន ហើយ​ស្អាត ជា​ពិសេស​បាន​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ និង​ស្រស់​ស្រាយ ថែម​បាន​មើល​ទេសភាព​ព្រៃ​បៃតង​ក្រាស់​ពី​លើ​កំពូល​ភ្នំ​ធម្មជាតិ​ទៀត​ផង។ ក្នុង​ខែ​ធ្លាក់​ខ្យល់​បែប​នេះ​ទៀត ទេសចរ​ក៏​អាច​គយគន់ និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ដុំ​ពពក​រសាត់​ដេរ​ដាស​ពាសពេញ​នៅ​លើ​ផ្ទៃ​មេឃផងដែរ។

តស់ ស្អែក​នេះ​ចុង​សប្ដាហ៍​ហើយ បបួល​ប៉ា​ម៉ាក់ បង​ប្អូន សាច់​ញាតិ និង​មនុស្ស​ជា​ទី​ស្រលាញ់​ទៅ​ស្រូប​ខ្យល់​ធម្មជាតិ​លើ​កំពូល​ភ្នំ​ក្នុង​ស្រុក​ខ្មែរ​ ហើយផ្ដិត​យក​រូបភាព​ស្អាត​ៗ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ដើម្បី​ឱ្យ​ទេសចរ​បាន​ឃើញ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​ធម្មជាតិ​របស់​កម្ពុជា។ រីស៊ត លម្ហែ គិរីរម្យ មាន​ទីតាំង​លើ​កំពូល​ភ្នំ​គិរីរម្យ ជិតឧទ្យានបោះតង់​និងនៅខាងស្ដាំដៃរំដួលគិរីរម្យរីស៊ត កភូមិ ថ្មី ឃុំ ចំបក់ ស្រុក ភ្នំ​ស្រួច ខេត្ត កំពង់ស្ពឺ៕

រូបភាព ផ្ដល់ជូនដោយ គឹម បូរិន ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published. Required fields are marked *