វណ្ណដា និងតារាប្រុសស្រីល្បីៗបន្តជួយរៀបចំស្បៀងអាហារ ជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ

បើ​ទោះ​ជា​សភាពការណ៍​វិល​មក​ប្រសើរ​បន្តិចហើយ​ក៏​ពិតមែន ប៉ុន្តែ​សមាគមសិល្បករខ្មែរ, សិល្បករ​នៃ​ផលិតកម្ម​បារមី និង Sabay producton នៅ​បារាំង​បាន​នៅ​បន្ត​សកម្មភាព​មនុស្ស​ធម៌ ដោយ​នៅតែ​រៀបចំ​ចាត់ចែង​ស្បៀង​អាហារ​ជូន​ទៅ​ជនភៀសសឹក និងវីរកងទ័ពជួរមុខ​ដដែល។

តារា​រ៉េប វណ្ណដា, នរិទ្ធ, ហ្សាណា រួម​សហការ​ជាមួយ​ក្រុមការងារ Rise For Khmer បាន​បន្ត​ការងារ​ជួយ​សម្រួល​ដល់​ការ​លំបាក​នៃ​ជន​ភៀស​សឹក និង​វីរ​កងទ័ព​ជួរ​មុខ​មិន​ឈប់ឈរ​ឡើយ។ ការងារ​នេះ​រៀបចំ និង​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន កាលពី​ថ្ងៃ ១១ ខែ​មករា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​នៅ​ការិយាល័យសមាគមសិល្បករខ្មែរ ។

ការ​រៀបចំ​ស្បៀង​អាហារ និង​សម្ភារ​ចាំបាច់ ១ ៨០០ កញ្ចប់បន្ថែម សម្រាប់​​ជន​ភៀស​សឹក និង​វីរ​កងទ័ព​ជួរ​មុខ មិន​ត្រឹម​តែ​សិល្បករ​របស់​ផលិតកម្ម​បារមី​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​មាន​តារា​ប្រុស​ស្រី និង Influencer លំដាប់​ពិភពលោក គឺ​ជាង​កាត់​សក់ JB និង​សមាជិក​គ្រួសារ​របស់​​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​ចូលរួម​ជួយ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នេះ​ដែរ។

ថ្វី​បើ​សភាពការណ៍​តាម​ព្រំដែន​ហាក់​​ធូរស្បើយ​បន្តិច​មែន ហើយ​គ្រួសារ​ខ្លះ​ក៏​​បាន​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ក្ដី តែ​កម្លាំង​សាមគ្គី​ជួរ​ក្រោយ​នៅ​មិន​សម្រាក ដោយ​បន្ត​រៀប​ចំ​ស្បៀង​អាហារ និង​សម្ភារ​ចាំបាច់ ដើម្បី​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ជូន​ដល់​អ្នក​ជួរមុខ និង​ជន​ភៀស​សឹក​មួយ​ចំនួន​ ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​រស់នៅ​ប្រើ​ជីវិត​តាម​ធម្មតា​វិញ​បាន។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​បញ្ជាក់​យ៉ាង​មុត​មាំ​ថា ទោះ​បី​សភាពការណ៍​តាម​ព្រំដែន​កម្ពុជា-ថៃ ហាក់​ថមថយ​កម្ដៅ​ក្ដី កម្លាំង​សាមគ្គី​របស់​ជាតិ នឹង​បន្ត​រួបរួម ចាប់​ដៃគ្នា ឈរលើស្មារតីតែមួយ និងបន្តការងារមនុស្សធម៌ឱ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់ ដើម្បី​គាំទ្រ​បងប្អូន​ជនរងគ្រោះ និង​ការពារ​កិត្តិយស​ជាតិ៕

រូបភាព៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *