ល្អាងគ្រី ឬកំឡូតផ្លាតូ គឺជាតំបន់អេកូទេសចរណ៍ថ្មីមួយដែលស្ថិត ក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ ភូមិសាស្រ្ត ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ល្អាងគ្រី ត្រូវបានទេសចររៀបរាប់ថា ជាទីតាំងមួយដែលអាចមើលទេសភាព ១៨០ ដឺក្រេ។ នៅតំបន់អេកូទេសចរណ៍ថ្មីមួយនេះ ទេសចរនឹងបានឃើញនូវផ្ទាំងទស្សនីយភាព ព្រៃត្រូពិកដ៏ស្រស់ត្រកាល ដែលពោរពេញទៅដោយរុក្ខជាតិចម្រុះជាច្រើនប្រភេទ។ ម្យ៉ាងទេសចរក៏អាចអង្គុយមើលពពក ថ្ងៃលិច និងរះបានផងដែរ។

– Dori Cambodia
យ៉ាងណា ដើម្បីអាចទៅដល់តំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ ទេសចរដែលត្រូវធ្វើដំណើរទៅកាន់សហគមន៍ពោធិ៍បឹង (ឆាយរាប) ជាមុនសិន ដោយគោលដៅ ទី១ នេះមានចម្ងាយប្រមាណ ២៣០ គីឡូមែត្រពីរាជធានីភ្នំពេញ។ បន្ទាប់មក អ្នកទេសចរត្រូវបន្តដំណើរតាមគោយន្តចម្ងាយ ១២ គីឡូមែត្រ ឆ្ពោះទៅកាន់ជើងភ្នំប្រមាណ ដើម្បីបន្តដើរថ្មើរជើងកាត់ព្រៃ ឡើងជញ្ចាំងថ្ម ឆ្លងអូរ ចម្ងាយប្រមាណជាង ៥ គីឡូមែត្របន្ថែមទៀតទើបអាចទៅដល់ទីឋានមួយនេះ៕
លេខសម្រាប់ទំនាក់ទំនងសួរព័ត៌មានពីខាងសហគមន៍៖ 086 688 927












– Dori Cambodia

























Account
Security
Favourite Content