ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងលម្ហែជាប់ជើងភ្នំអមជាមួយសម្រស់ផ្កាពណ៌ស្រស់ឆើតឆាយ កន្លែងមួយនេះគួរតែជាជម្រើសមួយដ៏ល្អបំផុត។ «សួនក្រអូប ឃុនរាម» ជាកន្លែងកម្សាន្តអមដោយសួនផ្កា អាចបោះតង់សម្រាក និងមានទេសភាពស្រស់បំព្រងគួរឱ្យចាប់ចិត្ត។



កន្លែងលម្ហែដែលមានតម្លៃសមរម្យនៅលើទឹកដីនៃខេត្តសៀមរាបកំពុងបញ្ចេញសម្រស់ទាក់ភ្នែកភ្ញៀវទេសចរណ៍ក្នុងស្រុកជាមួយសម្រស់បែបធម្មជាតិអមដោយផ្កាចម្រុះពណ៌ជាប់ជើងភ្នំ។ «សួនក្រអូប ឃុនរាម បន្ទាយស្រី» សក្ដិសមបំផុតសម្រាប់ដំណើរកម្សាន្តលក្ខណៈទ្រង់ទ្រាយធំ ព្រោះថាទីកន្លែងដ៏ស្រស់ស្អាតមួយនេះមានការផ្ដល់ជូនជាពិសេសនូវការបោះតង់ដែលអាចគយគន់សម្រស់នាពេលរាត្រី មិនតែប៉ុណ្ណោះក៏មានជាផ្ទះស្នាក់ដែលអាចផ្ទុកមនុស្សបានច្រើននាក់ផងដែរ។
ទីកម្សាន្តលម្ហែមួយនេះក៏មានជាអាហារឆ្ងាញ់ៗ អាចអង្គុយនៅកញ្ចុះមើលទេសភាពដ៏ស្រស់ស្អាតនៅតាមជើងភ្នំ ព្រមជាមួយសួនផ្កាចម្រុះពណ៌ជាច្រើនពូជដែលបង្ហាញសម្រស់ចែងចាំង។ «សួនក្រអូប ឃុនរាម បន្ទាយស្រី» ជាកន្លែងដែលផ្ដល់អារម្មណ៍សម្រាកលម្ហែនាថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ និងមនុស្សជាទីស្រលាញ់។





«សួនក្រអូប ឃុនរាម បន្ទាយស្រី» មានចម្ងាយប្រមាណជា៣០គ.មពីក្រុងសៀមរាប ស្ថិតនៅក្នុងឃុំ ឃុនរាម ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ច្រកចូលជាប់របងមណ្ឌលសុខភាព ឃុនរាម៕ នេះជាលេខទូរស័ព្ទទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 012 /010 42 93 93 តេឡេក្រាម 012 42 93 93


























Account
Security
Favourite Content