ចង់​លំហែ​កាយ​បែប​ស្ងប់ស្ងាត់​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​កំពត អាច​សាក​ល្បង​កន្លែង​នេះ​បាន

កំពុង​តែ​ស្វែង​រក​កន្លែង​លំហែ​កាយ​ដែល​មាន​ទេសភាព​ស្អាត បរិយាកាស​ស្ងប់ស្ងាត់ មាន​ខ្យល់​បរិសុទ្ធ ​និង​មាន​តម្លៃ​សមរម្យ​មែន​ទេ? Boutique លំហែ​កាយ​មួយ​កន្លែង​ ស្ថិត​នៅ​ជាប់​ដង​ព្រែក​នៃ​ខេត្ត​កំពត​ កំពុង​តែ​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី ​ឲ្យ​ចូល​មក​ទស្សនា​ក៏​ដូចជា​បាន​ចំណាយ​ពេល​វេលា​ទំនេរ​ពី​ការងារ​​មក​សម្រាក​លំហែ​កាយ​បន្ធូរ​ស្ត្រេស​ចេញ​ នៅ​កន្លែង​ដែល​មាន​ធម្មជាតិ​គួរ​ឲ្យ​គន់​។

នៅ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជាច្រើន​នៃ​ខេត្ត​កំពត គេ​សង្កេត​ឃើញ តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​កែច្នៃ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ​និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង ​ជា​ពិសេស​ការ​សាងសង់​កន្លែង​លំហែ​កាយ​ជា​លក្ខណៈ​រីសត​ ឬ boutique ធម្មជាតិ​។ ក្នុង​នោះ Kampot Riverfront Boutique កំពុង​ដើរ​តួនាទី​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អូសទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​ទៅ​ទស្សនា។ ​

«Kampot Riverfront Boutique» គឺ​ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​មាន​ផ្ទះ​ស្នាក់នៅ​ជាប់​មាត់​ព្រែក​ អាច​ឲ្យ​អ្នក​ទេសចរ​មាន​អារម្មណ៍​កាន់​តែ​ស្រស់ស្រាយ​បន្ទាប់​ពី​បាន​ឃើញ​នូវ​បរិយាកាស​ដ៏​ស្រស់​បំព្រង​​នៃ​ទេសភាព​ដង​ព្រែក​ជុំវិញ​ប៊ូទិក​នេះ។ ចំពោះ​បន្ទប់​ស្នាក់​ អ្នក​ទេសចរ​អាច​ជ្រើសរើស​បាន​ទៅ​តាម​ចំនួន​មនុស្ស​ដែល​ក្នុង​នោះ​រួម​មាន​បន្ទប់​ស្នាក់​នៅ​ជា​លក្ខណៈ​គ្រួសារ​ ឬ​មនុស្ស​ច្រើន​ និង​បន្ទប់​គ្រែ​មួយ​សម្រាប់​មនុស្ស​ពីរ​នាក់។ ចំពោះ​បរិយាកាស​នៅ​ទី​នេះ​វិញ អាច​និយាយ​បាន​ថា ជា​ប៊ូទិក private មួយ​ដែល​ខ្យល់​អាកាស​ត្រជាក់ ទេសភាព​ស្រស់​ស្អាត​ និង​អាច​ធ្វើ​សកម្មភាព​កម្សាន្ត​យ៉ាង​ច្រើន​ដូចជា​ថតរូប ជិះ​ទូក​លេង និង​សកម្មភាព​ផ្សេង​ៗ​ទៀត។

ក្រៅ​ពី​បរិយាកាស និង​កន្លែង​ស្នាក់​នៅ​ដែល​មាន​ផាសុកភាព ​ទីនេះ​ក៏​មាន​បម្រើ​សេវាកម្ម​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​ជាច្រើន​មុខ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន ម្យ៉ាង​វិញ​ទៀត​ភ្ញៀវ​ទេសចរ​ក៏​យក​ម្ហូប​អាហារ​ពី​ក្រៅ​ចូល​បាន​ដោយ​មិន​គិត​លុយ ហើយ​ថែម​ទាំង​មាន​ហ្វ្រី​ចង្ក្រាន​សម្រាប់​អាំង​សាច់​ទៀត​ផង៕

រូបថត៖ ប្រភព Kampot Riverfront Boutique

ទំនាក់ទំនង៖ 010 555 611

ទីតាំង៖ https://goo.gl/maps/69cVJHUgzA7pSKnm7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ